en     km
en     km

បទ​សម្ភាសន៍​៖​ ជន​រង​គ្រោះ​នៃ​របប​ខ្មែរក្រហម​ចាប់អារម្មណ៍​ការ​ប្រកាស​សាលក្រម​បិទ​បញ្ចប់​ ០០២​ វគ្គ​២ (មានសំឡេង)

Share

ភ្នំពេញ៖ នៅ​ ថ្ងៃ​ពុធ​ ទី​ ២៣​ ខែ​ វិច្ឆិកា​ នេះ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម​ ប្រកាស​សាលដីកា​របស់​ខ្លួន​លើ​សំណុំរឿង​ ០០២​ វគ្គ​ ១​ដែល​ជា​បណ្ដឹងសាទុក្ខ​ របស់​ជនជាប់ចោទ​ពីរ​រូប​គឺ​លោក​ ខៀវ​ សំ​ផ​ន​ អតីត​ប្រមុខរដ្ឋ​និង​ លោក​ នួន​ ជា​ អតីត​ប្រធានរដ្ឋសភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

eccc-1
​សាលក្រម​តុលាការ​កំពូល​ បាន​សម្រេច​ដាក់​ឱ្យ​ជនជាប់ចោទ​ជាប់​ពន្ធនាគារ​ អស់​មួយ​ជីវិត​ស្ថិត​ក្នុង​បទល្មើស​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​។​ ការ​ប្រកាស​សាលដីកា​នេះ​ នឹង​នាំ​ឱ្យ​បិទ​បញ្ចប់​សំណុំរឿង​ ០០២​ វគ្គ​ ១​ហើយ​ចាប់ផ្ដើម​សំណុំរឿង​ថ្មី​ ០០២​ វគ្គ​ ២​ ថែម​ទៀត​។​

​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​បាន​បញ្ជូន​អ្នករាយការណ៍​ព័ត៌មាន​ ដើម្បី​ស្រង់​ព្រឹត្ដិការណ៍​ព័ត៌មាន​នៅ​ឯ​សាលាក្ដី​ខ្មែរក្រហម​ ដែល​មា​នទី​តាំងនៅ​ កាំ​បូល​ សង្កាត់​ចោម​ចៅ​ ដើម្បី​ធ្វើការ​សង្កេត​នឹង​សាកសួរ​ពលរដ្ឋ​ដែល​ជា​ជន​រង​គ្រោះ​នៃ​របប​ខ្មែរក្រហម​ បាន​មក​ស្ដាប់​សាលក្រម​នេះ​ដែរ​។​

​តើ​ទិដ្ឋភាព​នៅ​សាលាក្ដី​ខ្មែរក្រហម​ និង​ពលរដ្ឋ​ដែល​ជា​ជន​រង​គ្រោះ​នៃ​របប​អាវ​ខ្មៅ​នេះ​ ពួក​គាត់​ចាប់អារម្មណ៍​នឹង​យល់​ឃើញ​យ៉ាងម៉េច​ដែរ​?​

​សូម​ស្ដាប់​ការ​សាកសួរ​រវាង​ លៀ​ ស៊ី​ណា​ ជាមួយ​លោក​ ជួន​ សា​រ៉េ​ត​ ដូច​តទៅ​៖​

 

​សូម​ជំរាប​ថា​ សំណុំរឿង​ ០០២/០១​ បាន​ចាប់ផ្តើម​ជំនុំ​ជម្រះក្តី​នៅ​ថ្ងៃ​ទី​ ២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ហើយ​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៤​ ដោយ​អង្គ​ជំនុំជម្រះ​សាលាដំបូង​ បាន​រក​ឃើញ​ថា​ លោក​ នួន​ ជា​ និង​ លោក​ ខៀវ​ សំ​ផ​ន​ មាន​ពិរុទ្ធ​ពី​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​។​

​បន្ទាប់​ពី​មាន​សាលក្រម​របស់​សាលាដំបូង​ហើយ​នោះ​ ទាំង​លោក​ នួន​ ជា​ និង​លោក​ ខៀវ​ សំ​ផ​ន​ ស្នើ​សុំ​ឱ្យ​ច្រានចោល​សាលក្រម​ ហើយ​ឱ្យ​ពួក​គាត់​រួច​ផុត​ពី​បទ​ចោទ​ទាំងអស់​។​ បើ​មិន​ដូច្នោះ​ទេ​គាត់​ស្នើ​ឱ្យ​សុំ​កាត់​បន្ថយ​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​របស់​គាត់​មក​នៅ​ត្រឹម​រយៈពេល​កំណត់​មួយ​៕

Share

Image
Image
Image