en     km
en     km

លោក ​កឹម ​សុខា ​លើ​កឡើង​ថា​បក្ស​សង្គ្រោះ​ជាតិ​នឹ​ង​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​

Share

ភ្នំពេញ​៖ ​ប្រធាន​ស្តី​ទី​គណ​បក្ស​សង្រ្គោះ​ជាតិ ​លោក ​កឹម​ សុខា ​បា​ន​ថ្លែង​ប្រាប់​សកម្ម​ជន​គណ​បក្ស​របស់​ខ្លួន​ថា ​គណ​បក្ស​សង្រ្គោះ​ជាតិ​នឹង​ទទួល​បាន​​ជ័យ​ជំនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​។ ​លោក​អះ​អាង​ដូច្នេះ​ ​ដោយ​សារ​តែ​លោក​មើល​ឃើញ​ថា ​គណ​បក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រៀប​ជាង​គណ​បក្ស​ដទៃ​ទៀត​ ទំា​ងគោល​នយោ​បាយ​ រចនា​សម្ព័ន្ធ ​និង​សកម្ម​ភាព​របស់​បក្ស​ជា​ដើម​។ ​ការ​ថ្លែង​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​សុ​ពល​ភាព​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិកា​រ​ប្រ​តិ​បត្តិ​ខេត្ត​​និង​ក្រុង​-​ស្រុក​ទាំង​៨ ​កាល​ពី​រ​សៀល​ថ្ងៃ​ទី​០​២ ​ខែ​សីហា​ ម្សិល​ម៉ិញ​នេះ​។
cover_kimsokha
លោក​ កឹម ​សុខា ​បាន​ថ្លែង​ទៅ​កាន់​សកម្ម​ជន​គណ​បក្ស​របស់​ខ្លួន​ថា ​គណ​បក្ស​សង្រ្គោះ​ជាតិ​អាច​នឹង​ទទួល​បាន​ជ័យ​ជំនៈ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​។ ​សង្ឃឹម​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ត្រង់​ថា​ បក្ស​នេះ​មាន​ប្រៀប​ជា​ងគណ​បក្ស​ដទៃ​ទៀត​ ទាំង​គោល​នយោ​បាយ​ រចនា​សម្ព័ន្ធ​ និង​សកម្ម​ភាព​បក្ស​ជា​ដើម​។ ​

សំឡេង៖
​ទោះ​បី​ជា​លោក​ កឹម ​សុខា​ថ្លែងថា​បក្ស​របស់​លោក​មាន​ប្រៀប​ជាង​គណ​បក្ស​ដទៃ​ក៏ដោយ​ សម្រាប់​លោក ​អ៊ូ ​វីរៈ ​ប្រធាន​អង្គ​ការ​វេទិកា​អនាគត​ និង​ជា​អ្នក​វិភាគ​ឯក​រាជ្យ​មួយ​រូប ​មើល​ឃើញ​ថា ​ទាំង​គោល​នយោ​បាយ​ ទាំង​រចនា​សម្ព័ន្ធ​ និង​សកម្ម​ភាព​បក្ស​នេះ​គឺ​មិន​ឃើញ​មាន​អ្វី​ផ្លាស់​ប្តូរ​ជា​ដុំ​កំភួន​និង​ប្លែក​ថ្មី​ជាង​គោល​នយោបាយ​ចាស់​នៅ​ឡើយ​ទេ​។​​ អ្នក​វិភាគ​ឯក​រាជ្យ​មួយ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ​គណ​បក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ​២០១៨ ​ខាង​មុខ ​ប្រសិន​បើ​បក្ស​ប្រឆំាង​ធំ​មួយ​នេះ ​មិន​បែក​បាក់​ផ្ទៃ​ក្នុង​បក្ស​របស់​ខ្លួន​នោះ​។ ​យ៉ាង​ណា​ក៏​ដោយ​មិន​មែន​មាន​ន័យ​ថា​ បក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ឈ្នះ​ឆ្នោត​នោះ​ទេ​ ព្រោះ​អាស្រ័យ​ទៅ​លើ​ភាព​ខ្លំាង​និង​គោល​នយោ​បាយ​ដឹក​នាំ​របស់​គណ​បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​ផង​ដែរ​។​
សំឡេង៖
ចំណែក​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ លោក ​ឈឹម​ ផលវរុណ វិញ​បាន​និយាយ​ថា ​ការថ្លែងរបស់​លោក ​កឹម ​សុខា​ នៅ​ពេល​នេះ​គឺ​ជា​ការ​កំប្លែង​ផ្នែក​នយោ​បាយ​ប៉ុណ្ណោះ​។ ​លោក​ជឿជាក់ថា​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​​នឹង​ដឹក​នាំ​ប្រទេស​នៅ​អាណត្តិ​ក្រោយ​ៗ​ទៀត។ ​
 សំឡេង៖
​សូម​បញ្ជាក់​ថា​ ​ស្រប​ពេល​ដែល​គណ​បក្ស​មាន​អា​សនៈ​នៅ​ក្នុង​រដ្ឋ​សភា​ទាំង​ពីរ​ អះ​អាង​ដូច​ៗ​គ្នា​ថា ​គណ​បក្ស​ខ្លួន​នឹង​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​នោះ ​បច្ចុប្បន្ន​មាន​គណ​បក្ស​តូច​ៗ​មួយ​ចំនួន​ទៀត​ កំពុង​តែ​លេច​ចេញ​ជា​រូប​រាង​ឡើង​ជា​បន្ត​បន្ទាប់​ មាន​ដូច​ជា ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន​ ដែល​​ទើប​តែ​បង្កើត​គណៈ​​កម្មកា​បណ្តោះ​អាសន្ន​និង​មាន​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ដោយ​លោក ​យ៉េង​ វីរៈ​ គណ​បក្ស​អំណាច​ខ្មែ​រដឹក​នំា​ដោយ​លោក ​សួន​ សេរី​រដ្ឋា ​និង​គណ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិប​តេយ្យ​របស់​លោក​ ម៉ម ​សូណង់​ដូ ​ជាដើម​៕​

Share

ព័ត៌មានទាក់ទង

Image