en     km
en     km

លោក​ យ៉ង់​ សាំង​កុមារ​ ៖​ រដ្ឋាភិបាល​គួរ​បញ្ចេញ​ថវិកា​ជួយ​ទិញ​ស្រូវ​ស្តុក​ទុក​ ជា​ជាង​ឱ្យ​ពលរដ្ឋ​បង្អង់​លក់​ស្រូវ​?

Share

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ចន្ទ​ ទី​២១​ ខែវិច្ឆិកា​ នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ដល់​ប្រជា​កសិករ​ឱ្យ​ បង្អង់​លក់​ស្រូវ​ ខណៈ​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​កំពុង​តែ​ធ្លាក់​ថ្លៃ​។​ មួយវិញទៀត​ សម្តេច​ក៏​ស្នើ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ពិនិត្យ​លទ្ធភាព​ ដើម្បី​សម្រួល​ទុក្ខ​លំបាក​ក្នុង​គ្រា​ដែល​កសិករ​កំពុង​ជួប​បញ្ហា​តម្លៃ​ស្រូវ​នេះ​។​

កសិករថៃកំពុងជួបបញ្ហាស្រូវធ្លាក់ថ្លៃ តែអ្នកនយោបាយថៃវិញ​កំពុងទាញយកស្ថានភាពនេះមករកប្រជាប្រិយភាពតៅវិញ។រូបភាពពីReuters
កសិករថៃកំពុងជួបបញ្ហាស្រូវធ្លាក់ថ្លៃ តែអ្នកនយោបាយថៃវិញ​កំពុងទាញយកស្ថានភាពនេះមករកប្រជាប្រិយភាពតៅវិញ។រូបភាពពីReuters

ជុំវិញ​ការ​អំពាវនាវ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នេះ​ លោក​បណ្ឌិត​ យ៉ង់​ សាំង​កុមារ​ អតីត​ប្រធាន​អង្គការ​សេ​ដាក​ ដែល​មាន​អ្នកជំនាញ​ខាង​កសិកម្ម​ និង​បច្ចុប្បន្ន​ជា​ប្រធាន​កម្មវិធី​ពង្រឹងសមត្ថភាព​អ្នកដឹកនាំ​មូលដ្ឋាន​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ មាន​ប្រសាសន៍​ថា​ ការ​អំ ពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ គឺជា​ប្រការ​ល្អ​ប្រសើរ​មួយ​។ ​តែ​ហាក់​យឹត​ពេល​បន្តិច​ ព្រោះ​កសិករ​ដល់​ពេល​លក់​ផលិតផល​ស្រូវ​ទៅ​ហើយ​។​ ចំណែក​កត្តា​សំខាន់​ដែល​ធ្វើ​ឱ្យ​ការ​អំពាវនាវ​របស់​សម្តេច​ ហ៊ុន​ សែន​ មិន​មាន​ប្រសិទ្ធិ​ភាព​ទៀត​នោះ​ គឺ​កសិករ​តែងតែ​លក់​ស្រូវ​ភ្លាមៗ​ពេល​ប្រមូល​ផល​ដើម្បី​ដោះបំណុល​។​

យ៉ាងណា​លោក​ យ៉ង​ សាំង​កុមារ​ ស្នើ​ដល់​រដ្ឋាភិបាល​ត្រៀម​បញ្ចេញ​សាច់ប្រាក់​ ១០០​ លាន​ដុល្លារ​ ដើម្បី​ជួយ​សង្គ្រោះ​ស្រូវ​ដែល​អាច​នឹង​ដាក់​ថ្លៃ​នៅ​ចុងឆ្នាំ​ ២០១៦​ និង​ដើមឆ្នាំ​ ២០១៧​ នេះ​។​

​ដើម្បី​ជ្រាប​កាន់តែ​លម្អិត​ជុំវិញ​វិបត្តិ​ធ្លាក់​ថ្លៃ​ស្រូវ​ និង​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ សូម​នាង​កញ្ញា​ លោក​ លោកស្រី​ អញ្ជើញ​ស្តាប់​កិច្ច​សម្ភាសន៍​រវាង​លោក​ កែវ​ សុខា​ និង​លោក​បណ្ឌិត​ យ៉ង់​ សាំង​កុមារ​ ដូច​តទៅ​!

កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវដើម្បីតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ
កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវដើម្បីតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ

 

 

Share

Image
Image
Image