en     km
en     km

​បទ​សម្ភាសន៍​៖​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ជាង​៧​លាន​នាក់​ ខណៈ​ការ​បិទ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ជិត​ដល់​ហើយ​ (មានសំឡេង)

Share

នៅ​សល់​តែ​មួ​យស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ​ គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ នឹង​បិទ​បញ្ចប់​ការ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ ​ពេលវេលា​កាន់តែ​ខិត​ជិត​មក​ដល់​នេះ​ អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើការ​ឃ្លាំមើល​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​សម្តែង​ការ​ព្រួយបារម្ភ​ ពី​ចំនួន​អ្នក​ដែល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​មិន​គ្រប់​ចំនួន​ដូច​ការ​រំពឹង​ទុក​របស់​ គ​.​ជ​.​ប​ព្រោះ​អ្នកមាន​សិទ្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ជាង​៩​លាន​៦​សែ​នាក់​។​ 

អគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា
អគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា

ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ លោក​ សោម​ សូ​រី​ដា​ មាន​ប្រសាសន៍​ថា​តួលេខ​អ្នក​ដែល​មិន​ទាន់​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺ​អាច​មក​ពី​បញ្ហា​គ្រោះ​ធម្មជាតិ​ដូច​ជា​ទឹកភ្លៀង​ជាដើម​ ក៏​ជាដើម​ចម​ធ្វើ​ឱ្យ​ពលរដ្ឋ​ខកខាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែរ​ ហើយ​មួយវិញទៀត​ក៏​ដោយសារ​តែ​ពលរដ្ឋ​ ដែល​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​មិន​ទាន់​មក​ចុះ​ឈ្មោះ​ ទើប​ធ្វើ​ឱ្យ​តួលេខ​នៃ​ការ​រំពឹង​ទុក​របស់​គ​.​ជ​.​ប​ អាច​មានការ​យឺតយ៉ាវ​។​

​ដើម្បី​ចង់​ដឹង​ថា​តើ​ចាប់តាំងពី​ដាក់​ឱ្យ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ គ​.​ជ​.​ប​ ទទួល​បាន​ពលរដ្ឋ​ចុះ​ឈ្មោះ​បាន​ចំនួន​ប៉ុន្មាន​នាក់​ហើយ​នោះ​?​ ។​ តើ​ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​នេះ​ដែរ​ គ​.​ជ​.​ប​ ទទួល​បាន​ពាក្យបណ្តឹង​ប៉ុន្មាន​ ហើយ​ធ្វើការ​ដោះស្រាយ​យ៉ាងណា​ហើយ​នោះ​?​បន្ថែម​ពី​នេះ​ទៅ​ទៀត​នោះ​ថា​តើ​ គ​.​ជ​.​ប​ នឹង​មាន​យុទ្ធសាស្ត្រ​អ្វី​បន្ថែម​ទៀត​ដើម្បី​បង្កើន​ចំនួន​អ្នក​ដែល​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​ ដូច​តាម​ការ​គ្រោងទុក​របស់​ គ​.​ជ​.​ប​ នោះ​។​  

​ជា​បន្ត​សូម​ស្តាប់​បទ​សម្ភាសន៍​រវាង​លោក​ ជួន​ សា​រ៉េ​ត​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ FM102​ ជាមួយ​អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ លោក​ សោម​ សូ​រី​ដា​ ដូច​តទៅ​៖

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង