en     km
en     km

​ជប៉ុន​ បង្កើន​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ អា​ហ្ស​ង់​ទី​ន​

Share

Buenos​ Aires​ ៖​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ ស៊ី​ន​ ស៊ូ​អា​បេ​ (Shinzo​ Abe)​ បាន​ប្តេជ្ញា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​របស់​លោក​ កាលពី​ថ្ងៃ​ចន្ទ​ ទី​២១​ ខែវិច្ឆិកា​ ទៅ​កាន់​ប្រទេស​អា​ហ្ស​ង់​ទី​ន​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​បី​នៅ​តំបន់​អា​មេ​រិ​កឡា​ទី​ន​។

លោក អាបេ និង ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri
លោក អាបេ និង ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri

​បច្ចុប្បន្ន​ប្រទេស​ អា​ហ្ស​ង់​ទី​ន​ កំពុង​ឈរ​នៅ​ក្រោយ​ប្រទេស​ជិតខាង​ខ្លួន​ ដូច​ជា​ប្រទេស​ប្រេ​ស៊ី​ល​ និង​ឈី​លី​ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​យក្ស​អាស៊ី​មួយ​នេះ​។​ ប៉ុន្តែ​យ៉ាងណា​ជប៉ុន​ថា​ ខ្លួន​ចង់​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​រយៈពេល​មួយ​ឆ្នាំ​។​

​លោក​ អា​បេ​ បាន​ប្រាប់​អ្នកកាសែត​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​អា​ហ្ស​ង់​ទី​ន​ លោក​ Mauricio​ Macri​ នៅ​វិមាន​ប្រធានាធិបតី​ថា​៖«​យើង​បាន​ព្រមព្រៀង​គ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ហើយ​ យើង​សង្ឃឹមថា​ នឹង​មានការ​ផ្លាស់​ប្តូរ​ប្រជាជន​ តាម​រយៈ​ការ​លើកកម្ពស់​ទំនាក់ទំនង​នយោបាយ​និង​សេដ្ឋកិច្ច​នេះ​»​។​

​ចំណែក​លោក​ Macri​ និយាយ​ថា​ លោក​សង្ឃឹមថា​ ការ​ព្រមព្រៀង​នេះ​ជា​"​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​"​ រវាង​ប្រទេស​ទាំង​ពីរ​។​

​សូម​បញ្ជាក់​ថា​ នេះ​គឺជា​លើក​ដំបូង​ហើយ​ ដែល​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ Buenos​ Aires​ ក្នុងអំឡុងពេល​ ៥៧​ ឆ្នាំ​កន្លង​មកនេះ​។​

​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​ទីក្រុង​ Buenos​ Aires​ លោក​ ណូរី​តេ​រ៉ូ​ ហ្វ៊ូ​គូ​ស៊ី​ម៉ា​(Noriteru​ Fukushima)​ បានឱ្យ​ដឹង​កាលពី​ខែកក្កដា​ថា​ ប្រទេស​ជប៉ុន​ចង់​វិនិយោគ​នៅ​ក្នុង​ប្រទេស​ អា​ហ្ស​ង់​ទី​ន​ ក្នុង​កំឡុង​ពេល​បី​ឆ្នាំ​ក្នុង​ទំហំ​ទឹកប្រាក់​ ៣​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕​ប្រភព​៖CNA​

Share

Image
Image
Image