en     km
en     km

អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៨​ នឹង​ធ្វើ​សន្និសីទ​ស្តី​ពី​ការ​អភិវឌ្ឍន​ទីក្រុង​នៅ​ថ្ងៃស្អែក​នេះ​

Share

ភ្នំពេញ៖ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៨​ នឹង​រៀបចំ​ធ្វើ​សន្និសីទ​ថ្នាក់​តំបន់​មួយ​ស្តី​ពី​ការ​ធ្វើ​ផែនការអភិវឌ្ឍន៍​ទីក្រុង​ និង​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ទ្បើ​ង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។​​ការ​ធ្វើ​សន្និសីទ​ក្រោម​ប្រធានបទ​ «​ទីក្រុង​យើង​ទាំងអស់​គ្នា​»២០១៦​។​

city-de​សន្និសីទ​នេះ​នឹង​រៀបចំ​ទ្បើ​ង​នៅ​នៅ​មជ្ឈមណ្ឌល​ Diakonia​ ជិត​សារមន្ទីរ​គុក​ទួល​ស្លែង​ ព្រឹក​ថ្ងៃ​ទី​ ២៣​ វិច្ឆិកា​ ស្អែក​នេះ​។​ នេះ​បើ​យោង​តាម​ សេចក្ដីជូនដំណឹង​របស់​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ទាំង​៨​ដែល​បាន​ ផ្សព្វផ្សាយ​ នៅ​ថ្ងៃ​អង្គារ​ទី​២២​ វ​ចិ្ឆ​កា​នេះ​។​

​អង្គការ​ដែល​បាន​ចូលរួម​ធ្វើ​សន្និសីទ​នេះ​រួម​មាន​៖​ អង្គការ​ People​ in​ Need​ សមាគម​ន៍​ធាងត្នោត​ អង្គការ​អភិវឌ្ឍ​ស្ត្រី​ក្រីក្រ​ក្នុង​ទីក្រុង​ វិទ្យាស្ថាន​បើក​ទូលាយ​ ព្រមទាំង​អង្គការ​មួយ​ចំនួន​សន្និសីទ​ស្ដី​ពី​«​ទីក្រុង​យើង​ទាំងអស់​គ្នា​»​ ដែល​រៀបចំ​ទ្បើ​ង​ប្រចាំឆ្នាំ​ គឺជា​ឱកាស​សម្រាប់​រៀនសូត្រ​ និង​បង្កើត​បណ្តាញ​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​ ឬ​មាន​ ចំណាប់អារម្មណ៍​ ក្នុង​ការ​អភិវឌ្ឍន៍​ទីក្រុង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។​

​សន្និសីទ​នេះ​នឹង​មាន​អ្នកជំនាញ​ខាង​រៀបចំ​ដីធ្លី​ អ្នកជំនាញ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ ចូលរួម​ចែករំលែក​ការ​អនុវត្ត​នូវ​គំនិតល្អៗ​ និង​ការ​បង្កើត​ថ្មី​ ជា​ពិសេស​ក៏​មានការ​ពិភាក្សា​ពី​ប្រឈម​នានា​ដែល​កើត​មាននៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ស្រប​ជាមួយនឹង​បញ្ហា​ប្រឈម​នានា​ នៅ​តាម​បណ្តា​ទីក្រុង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​នៅ​ក្ន​ង​តំបន់​។​

​សន្និសីទ​នេះ​នឹង​ផ្តោត​ទៅ​លើ​ប្រធានបទ​មួយ​ចំនួន​ដូច​ជា​ ទីក្រុង​ដែល​មាន​សភាព​ធន់​ តម្រូវការ​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ និង​លំនៅ​ដ្ឋា​ន​សមរម្យ​។​ ប្រធានបទ​នីមួយៗ​សុទ្ធតែ​ឆ្លើយ​តប​នឹង​បញ្ហា​សំខាន់​ស្រប​ពេល​ដែល​រដ្ឋ​ និង​ អាជ្ញាធរ​កំពុង​ជួប​ប្រទះ​ និង​ដោះស្រាយ​។​

​គួរ​បញ្ជាក់​ថា​ សន្និសីទ​នេះ​ធ្វើ​ទ្បើ​ង​រយៈពេល​ ៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​ ២៣-២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ ៨​ និង​ ៣០​ នាទី​ព្រឹក​ នៅ​មជ្ឈមណ្ឌល​ Diakonia​ ជិត​សារមន្ទីរ​គុក​ទួល​ស្លែង​ ដែល​មាន​អភិបាលរង​នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ អៀង​ អូ​នី​ និង​ប្រធាន​កិច្ច​សហប្រតិបត្តិការ​សហភាព​អឺរ៉ុប​ អ្នកស្រី​ Fiona​ Ramsey​ ចូលរួម​ផង​ដែរ​៕


Share

Image
Image
Image