en     km
en     km

គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៥.៦​ រ៉ិ​ច​ទ័​រ​វាយប្រហារ​លើ​កោះ​ភាគ​ខាងជើង​ប្រទេស​ ញ៉ូ​ហ្សា​ឡេ​ន​

Share

វ៉ា​ន់​ស៊ី​ន​តោន​ ៖​ នៅ​ថ្ងៃ​អង្គារ​ ទី​២២​ វិច្ឆិកា​នេះ​ គ្រោះ​រញ្ជួយ​ដី​មួយ​មាន​កម្រិត​ ៥,៦​ រ៉ិ​ច​ទ័​រ​ បាន​វាយប្រហារ​នៅ​ភាគ​កណ្តាល​ប្រទេស​ ញ៉ូ​ហ្សា​ឡេ​ន​។​ ជាង​មួ​យស​ប្តា​ហ៍​មក​ហើយ​ ដំណើរ​រំ​ញ័រ​តិចៗ​បាន​កើតជា​បន្តបន្ទាប់​ នៅ​កណ្ដាល​ខាងត្បូង​កោះ​នេះ​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​។

ចំណុចពណ៌ក្រហម ជាកន្លែងមានគ្រោះរញ្ជួយដី។
ចំណុចពណ៌ក្រហម ជាកន្លែងមានគ្រោះរញ្ជួយដី។

ហើយ​គ្រោះ​រញ្ជួយ​ដី​នៅ​ថ្ងៃ​អង្គារ​នេះ​ ក៏​បាន​វាយប្រហារ​មក​លើ​ឆ្នេរសមុទ្រ​កោះ​ខាងជើង​ផង​ដែរ​ ដែល​កម្លាំង​រញ្ជួយ​បាន​គ្របដណ្តប់​លើ​ផ្ទៃដី​ ១៣៨​ គីឡូម៉ែត្រ​។​

មនុស្ស​រាប់​ពាន់​នាក់​មាន​ភាព​តក់ស្លុត​យ៉ាង​ខ្លាំង​ ព្រោះ​ធ្លាប់​បាន​ទទួល​រង​ការ​វាយប្រហារ​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៧,៨​ រ៉ិ​ច​ទ័​រ​ វាយប្រហារ​នៅ​ជិត​វិហារ​គ្រិស្ត​កាលពី​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ថ្មីៗ​នេះ​៕​ប្រភព​៖CNA

Share

Image
Image
Image