en     km
en     km

ដូ​ណា​ល់​ត្រាំ​នឹង​ លុប​ចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ TPP

Share

​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋអាមេរិក​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​និយាយ​ថា​ លោក​នឹង​ដក​សហរដ្ឋអាមេរិក​ ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្ដរ​ប៉ា​ស៊ី​ហ្វិ​ក​ នៅ​ពេល​ដែល​លោក​ចូល​ទៅ​កាន់​សេត​វិមាន​នៅ​ថ្ងៃ​ដំបូង​។​

trump-tpp-1​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​បញ្ជាក់​ដូចនេះ​ តាម​វី​ដេ​អូ​ Conference​ កាលពី​ថ្ងៃ​ច័ន្ទ​ ទី​២១​ វិច្ឆិកា​ខណៈ​ដែល​លោក​ថ្លែង​ពី​ការ​ត្រៀមខ្លួន​ចូល​ទៅ​កាន់​មុខ​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​ នៅ​ខែមករា​ ឆ្នាំ​២០១៧​។​

​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​និយាយ​ថា​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្ដរ​ប៉ា​ស៊ី​ហ្វិ​ក​ TPP​ មិន​មាន​អត្ថប្រយោជន៍​សម្រាប់​អា​មេ​រិ​ក​នោះ​ទេ​។​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​អះអាង​ដូចនេះ​ នៅ​ពេល​ដែល​លោក​ធ្វើ​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​ ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​។​

​ប្រទេស​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្ដរទ្វីប​ TPP​ មាន​ ១២​ ប្រទេស​ ក្នុង​នោះ​មាន​ប្រទេស​ ជប៉ុន​ ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៣​ ប្រទេស​ Malaysia,​ Australia,​ New​ Zealand,​ Canada​ និង​ Mexic​។​ ប្រទេស​ដែល​សុំ​ចូល​ ជា​សមាជិក​ TPP​ ដែរ​នោះ​មាន​ វៀតណាម​ ថៃ​ ឥណ្ឌូ​នេ​ស៊ី​។​ ប៉ុន្ដែ​ប្រទេស​ចិន​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ ពុំ​មែន​ជា​សមាជិក​ TPP​ នោះ​ទេ​។​

TPP​ ផ្ដួចផ្ដើម​ឡើង​ដោយ​ មេដឹកនាំ​អា​មេ​រិ​ក​ គឺ​ លោក​ អូ​បា​ម៉ា​ និង​មេដឹកនាំ​អាស៊ី​មួយ​ចំនួន​ទៀត​។​ លោក​ អូ​បា​ម៉ា​ បាន​សម្ដែង​ការ​សោកស្ដាយ​ បើ​លោក​ ដូ​ណា​ល់​ត្រាំ​ ដក​សមាជិកភាព​របស់​អា​មេ​រិ​ក​ ចេញពី​ TPP​ មែន​នោះ​៕​ ប្រភព​:BBC


Share

Image
Image
Image