en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ថា​បញ្ជី​ឈ្មោះ​ខ្មោច​ជាង​មួយ​លាន​នាក់​ដែល​ធ្វើ​ឱ្យ​ CPP​ ឈ្នះ​ឆ្នោត​ គឺ​ពេល​នេះ​ គ្មាន​ទៀត​ទេ​(មានសំឡេង)

Share

ភ្នំពេញ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​ ថ្លែង​នៅ​វេទិកា​សំណេះសំណាល​ជាមួយ​យុវជន​ កាល​ថ្ងៃ​ពី​អាទិត្យ​ទី​២១​វិច្ឆិកា​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ឆ្នោត​ក្នុង​ការ​ដឹកនាំ​ប្រទេស​នៅ​ឆ្នាំ​ ២០១៨​ ខាង​មុខ​ ក៏​ព្រោះ​លោក​មាន​ទំនុកចិត្ត​លើ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ថ្មី​តាម​កុំព្យូទ័រ​។​

លោក សម រង្ស៊ី
លោក សម រង្ស៊ី

ការ​អះអាង​ របស់​មេ​បក្ស​ប្រឆាំង​ដូចនេះ​នៅ​ពេល​នេះ​ បក្ស​កាន់​អំណាច​អស់​កលល្បិច​ខូច​ លួច​បន្លំ​សន្លឹក​ឆ្នោត​បាន​ឡើយ​ ខណៈ​លោក​ចោទប្រកាន់​គណបក្សកាន់អំណាច​បាន​ឈ្នះ​ឆ្នោត​ដោយសារ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ពី​អ្នកបោះឆ្នោត​ និង​បញ្ជី​ឈ្មោះ​ខ្មោច​។​ តែ​យ៉ាងនេះ​ក្ដី​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បាន​ច្រានចោល​កាល​ចោទប្រកាន់​នេះ​។​  លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​៖

 

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​ថ្លែង​តាម​  រយៈ​វី​ឌី​អូ​ខន់​ហ្វ្រិ​ន​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​លួច​បន្លំ​សន្លឹក​ឆ្នោត​ ដូច​កាល​ឆ្នាំ​ ២០១៣​ ឬ​ អាណត្តិ​មុនៗ​ទៀត​ ឡើយ​ ព្រោះ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាម​កុំព្យូទ័រ​ពេល​នេះ​ គឺ​មាន​ភាព​សុ​ក្រឹត្យ​។​

​លោក​ សម​ រ​ង្ស៊ី​ អះអាង​បន្ត​ថា​ គណបក្សកាន់អំណាច​ដែល​ធ្លាប់​ បន្លំ​បញ្ជី​ឈ្មោះ​ និង​បញ្ជី​ឈ្មោះ​ខ្មោច​ជាង​ ១​ លាន​នាក់​ កាលពី​ អាណត្តិ​មុនៗ​គឺ​ពេល​នេះ​គ្មាន​ផ្លូវ​ទៀត​ឡើយ​ ។​ មេ​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា​ បញ្ជី​បោះ​ឆ្នោត​ថ្មី​នឹង​នាំ​ឲ្យ​គណបកស​ង្គ្រោះ​ជាតិ​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ នៅ​ឆ្នាំ​ ២០១៨​។​

​ជុំវិញ​ការ​ចោទប្រកាន់​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​អះអាង​ថា​ គណបក្សកាន់អំណាច​មិន​បាន​បន្លំ​សន្លឹក​ឆ្នោត​ឡើយ​។​ លោក​ សុខ​ ឥ​សាន្ត​ បាន​ហៅ​ការ​ចង់​ឈ្នះ​ឆ្នោត​របស់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​រឿង​សុបិន​ប៉ុណ្ណោះ​។​

 

លោក​ សុខ​ ឥ​សាន្ត​៖

 

 

​ចំណែក​លោក​ ចាន់​ វិបុល​ អ្នក​សិក្សា​អំពី​អភិបាលកិច្ច​ និង​លទ្ធិប្រជាធិបតេយ្យ​ បាន​ឲ្យ​ដឹង​ថា​ ប្រព័ន្ធ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​តាម​កុំព្យូទ័រ​ អាច​ទុកចិត្ត​ច្រើន​ជាង​ ប្រព័ន្ធ​ចុះ​ឈ្មោះ​ចាស់​ កាលពី​អាណត្តិ​មុនៗ​។​ លោក​ថា​ លទ្ធផល​បោះ​ឆ្នោត​យ៉ាងណា​នោះ​ប្រហែល​អាច​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ​ទទួលយក​បាន​។​

​ទោះបី​យ៉ាងនេះ​ក្តី​ លោក​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​មិន​ទាន់​គ្រប់​ចំនួន​។​ លោក​មើលឃើញ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មាន​ឧបសគ្គ​ច្រើន​ នៅ​ពេល​ចេញ​ឃោសនាបោះឆ្នោត​ ព្រោះ​លោក​ កឹ​ម​ សុខា​ កំពុង​សម្ងំ​នៅ​ក្នុង​ទីស្នាក់ការ​បក្ស​ដោយសារ​រឿង​ក្តី​នៅ​តុលាការ​។​ ចំណែក​លោក​ សម​ រ​ង្ស៊ី​ ក៏​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ផង​ដែរ​។​

​លោក​ ចាន់​ វិបុល​៖«​សូម​ឲ្យ​មេដឹកនាំ​ទាំងអស់​ទទួលយក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ហើយ​ទទួលស្គាល់​ថា​ ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​ដោយ​សេរី​ យុត្តិធម៌​ សុ​ក្រឹត្យ​ភាព​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​»​។​

​លទ្ធផល​បោះ​ឆ្នោត​ សភា​ ឆ្នាំ​ ២០១៣​ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ព្រោះ​ សំឡេង​ឆ្នោត​បក្ស​ប្រឆាំង​បាន​កើន​ពី​ ២៩​អាសនៈ​ ទៅ​៥៥​ អាសនៈ​ ដែល​ចំនួន​នេះ​ បាន​នាំ​ឱ្យ​បក្ស​កាន់​អំណាច​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាត់​ ២២​អាសនៈ​។​ ការ​បោះ​ឆ្នោត​ សភា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ សហគមន៍​អន្តរជាតិ​ ប្រកាស​ថា​ ពួក​គេ​នឹង​ប​ញ្ចូ​ន​អ្នក​សង្កេតការណ៍​មក​យ៉ាងច្រើន​ ដើម្បី​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ ៕​


 

Share

Image
Image
Image