en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ប្រញាប់​លក់​ស្រូវ​ ចៀសវាង​ការ​បង្អាប់ថ្លៃ​ពី​ឈ្មួញ (មានសំឡេង)

Share

ភ្នំពេញ​៖​ សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ពលរដ្ឋ​ខ្មែរ​ ខិតខំ​ហាល​ស្រូវ​អោយ​ស្ងួត​ដោយ​រង់ចាំ​តម្លៃ​ស្រូវ​ឡើងថ្លៃ​ ដើម្បី​ចៀសវាង​ការ​បង្អាប់ថ្លៃ​ ពី​ឈ្មួញ​។​ ការ​អំពាវនាវ​របស់​នាយក​រដ្ឋមន្ដ្រី​ធ្វើ​ឡើង​ នៅ​ពេល​សម្ដេច​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៧៦​ នៅ​ក្នុងស្រុក​លំ​ផាត់​ ខេត្តរតនគិរី​ ដែល​មាន​ប្រវែង​១៧២.​គម​ លាត​ស​ន្ឋឹ​ង​ពី​ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ដល់​ឃុំ​  តា​អង​ ខេត្តរតនគិរី​ នៅ​ព្រឹក​ ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​នេះ​។​ សារ​របស់​នាយក​រដ្ឋមន្ត្រី​ទទួល​បានការ​សារ​ទរ​ពី​ អ្នកជំនាញ​កសិកម្ម​។​ កញ្ញា​ ជុំ​ ជោគ​ជាតា​ ជូន​ព័ត៌មាន​នេះ​៖


សម្ដេច ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី។
សម្ដេច ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៧៦ នៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី។

 

ប្រមុខ​រដ្ឋាភិបាល​បាន​ ថ្លែង​នៅ​ចំពោះ​មុខ​ ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ដែល​បាន​ មក​ស្ដាប់​ស​ន្ទ​រក​ថា​ របស់​លោក​ ដោយ​លោក​បាន​ថ្លែង​ថា​ ដើម្បី​ឱ្យ​ស្រូវ​មាន​តម្លៃ ​គឺ ​កសិករ​ត្រូវ​ចេះ​ឆ្នៃ​ប្រឌិត​ទៅ​តាម​ពេលវេលា​ គឺ​ត្រូវ​ ធ្វើ​យ៉ាងណា​ ឱ្យ​ ស្រូវ​ស្ងួត​ល្អ​ ហើយ​លក់​បាន​ថ្លៃ​។​

​សម្ដេច​ ហ៊ុន​ សែន​ បាន​ពន្យល់​បន្ដ​លើ​ចំនុច​នេះ​ថា​៖«​ពិតមែន​ហើយ ខ្ញុំព្រះករុណា​ខ្ញុំ​ ក៏​យល់​អំពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​មាន​តម្រូវការ​នៃ​ការ​លក់​ស្រូវ​ យក​លុយ​មក​ដើម្បី​ប្រើប្រាស់​ រាប់​ទាំង​សងបំណុល​ចំពោះ​មីក្រូហិរញ្ញវត្ថុ​ ឬ​ធនាគារ​ដែល​ខ្លួន​ទៅ​ខ្ជី​គេ​នោះ​ដែរ​។​ ប៉ុន្ដែ ​ខ្ញុំ​ ព្រះករុណា​ខ្ញុំ​យល់​ថា​ បើ​ប្រជាពលរដ្ឋ​យើង​មានការ​អំណត់​បន្តិច​ មិន​ត្រូវ​បាន​ឈ្មួញ​បង្អាប់ថ្លៃ​នោះ​ទេ​ តាម​រយៈ​នៃ​ការ​ច្រូត​ហើយ​ បោក​បែន​វា​ ហើយហែលវា ទុក​វា​រក្សា​ទុក​សិន​ កុំអោយ​ឈ្មួញ​បង្អាប់ថ្លៃ​ នៅ​ពេល​ដែល​យើង​មិន​បាន​យកចិត្តទុកដាក់​ទៅ លើការថែទាំ​ស្រូវ​បាន​ល្អ​»​ ។​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ក៏​បាន​អំពាវនាវ​ ទៅ​កាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ដែល​អោយ​កសិករ​ខ្ជី​ប្រាក់​ ​ត្រូវ​យោគយល់ ដល់​កូនបំណុល​ ដែល​កំពុង​ជួប​ប្រទះ​ការ​លំបាក​អំពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​នេះ​ ផង​ដែរ​។​

​សម្ដេច​ហ៊ុន​ សែន​៖«​ខ្ញុំ​ ព្រះករុណា​ខ្ញុំ​ ក៏​សុំ​អំពាវនាវ​ចំពោះ ​មីក្រូហិរញ្ញវត្ថុ​ ដែល​អោយ​ប្រជាជន​ខ្ជី​ សូម​មេត្តា​យោគយល់​នូវ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ ដែល​កំពុង​មានការ​លំបាក​ អំពី​តម្លៃ​ស្រូវចុះ​»​។​

​បើ​តាម​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ដ្រី​  ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ ដូច​ជា​ ប្រទេស​ថៃ​ និង​ប្រទេស​វៀតណាម​ ក៏​កំពុង​មាន​វិបត្តិ​ អំពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​ដូច​គ្នា​នេះ​ ដែល​មិនមានត្រឹម​តែ​មាន​កម្ពុជា​ នោះ​ទេ​។​

​ទាក់ទង​នឹង​រឿង​នេះ​ដែរ​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​នៅ​កម្ពុជា​ លោក​ សម​ វិទូ​ បាន​សាទរ​នឹង​ការ​ជំរុញ​របស់​សម្ដេច​ ហ៊ុន​ សែន​ នេះ​។​ តែ​ទោះជា​យ៉ាងណា​លោក​ សម​ វិទូ​ លោក​ក៏​សូម​អោយ​រដ្ឋាភិបាល​គិតគូរ​បន្ថែម​ទៅ​លើ​ការ​ដាក់​បញ្ចូល​ថវិកា​ដើម្បី​ផ្គត់ផ្គង់​ ជួយ​ដល់​កសិករ​ ដើម្បី​ចៀស​វាស​ នៅ​ពេល​ដែល​ជួប​បញ្ហា​អសន្ដិសុខ​ស្បៀង​ និង​គ្រោះ​មហន្ដរា​យ​ ណាមួយ​ផង​ដែរ​។​

​លោក​ សម​ វិទូ​៖«​រាជរដ្ឋាភិបាល​ គួរតែ​រុញ​ដាក់​បញ្ចូល​ទឹកប្រាក់​បន្ថែម​ទៅ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ ដើម្បី​អាច​អោយ​ផ្ដល់​ជា​ប្រាក់​កម្ចី​ប្រភព​តម្លៃ​ស្រូវ​ដែរ​ ជាមួយ​និង​ការ​ទិញ​ស្រូវ​ផ្ទុក​ទុក​របស់​រដ្ឋ​ សម្រាប់​កម្មវិធី​នៅ​ពេល​ណា​ជួប​បញ្ហា​អសន្ដិសុខ​ស្បៀង​ ដើម្បី​ជួយ​រំដោះ​នូវ​គ្រោះ​មហន្ដរាយ​ជូន​កសិករ​ »​។​

hunsen-kiri-1​គួរ​រម្លឹក​ថា​ កាលពីដើម​ខែវិច្ឆិកា​ រដ្ឋាភិបាល​ថៃ​បាន​បញ្ចេញ​ថវិកា​ចំនួន​ ៥១៤​ ពាន់​លាន​ដុល្លារ​ ដើម្បី​ផ្តល់​ជា​ទុន​កម្ចី​ដល់​កសិករ​ ក្នុង​ការ​រក្សា​ស្រូវ​ទុក​ ខណៈ​តម្លៃ​ស្រូវ​ប្រភេទ​ផ្កាម្លិះ​ និង​ស្រូវ​សែន​ក្រអូប​ក្នុង​ប្រទេស​ថៃ​កំពុង​ជួប​វិបត្តិ​ធ្លាក់​ថ្លៃ​។​

​តែ​សូម​បញ្ជាក់​ថា​ នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ កសិករ​ក្នុង​ខេត្ត​បាត់​ដំបូង​ បាន​ដឹកស្រូវ​មក​ចាក់​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥​ ដើម្បី​បង្ហាញ​ពី​អសមត្ថភាព​របស់​រដ្ឋាភិបាល​ ដែល​មិន​អាច​ទប់ស្កាត់​វិបត្តិ​ស្រូវ​ធ្លាក់​ថ្លៃ​នេះ​បាន​។​ យ៉ាងណា​ក្រោយ​ហេតុការណ៍​នេះ​ ប្រមុខ​រដ្ឋាភិបាល​សម្តេច​ ហ៊ុន​ សែន​ បាន​បញ្ចេញ​កញ្ចប់​ថវិកា​ប្រមាណ​ ២៧​ លាន​ដុល្លារ​ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​៕

Share

Image
Image
Image