នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំនេះយុវជនមកពីសាលកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញប្រមាណជិត១០០នាក់ជួបសន្ទនាជាមួយអតីតស្ត្រីដែលបានឆ្លងកាត់របបខ្មែរក្រហម។ កិច្ចសន្ទនាគ្នានេះរៀបចំដោយអង្គការក្តីករុណា នៅមជ្ឈមណ្ឌលដាយកូនៀនៅក្បែគុកទួលស្លែង។ ក្នុងពិធីនេះមានការដាក់តាំងពិពណ៌រូបភាពនៃទេសភាពរស់នៅនិងធ្វើការជាទាសករក្នុងរបបខ្មែរក្រហម។
ពិពណ៌នេះធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យយុវជនជំនាន់ក្រោយបានយល់ដឹង ពីការឈឺចាប់របស់ក្រុមស្ត្រីដែលបាន្លងកាត់សម័យនោះ ជាពិសេស ហេតុផលដែលប្រជាពលរដ្ឋចូលរួមបម្រើការងារក្នុងសម័យខ្មែរក្រហម និង ផលលំបាករបស់ពួគគាត់។
ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយ កញ្ញា ច្រឹក ស្រីអូនដូចតទៅ៖
ប្រទេសកម្ពុជាស្ថិតនៅក្នុង សង្គ្រាមស៊ីវិលប្រមាណ៥ឆ្នាំ ដែលបានបង្ហូរឈាមគ្នារវាងកងទ័ពខ្មែរក្រហមនិង កងទ័ពរបស់ លោកសេនាប្រមុខ លន់ នល់ ដែលបានធ្វើរដ្ឋប្រហារ ទំលាក់ព្រះអង្គសីហនុនៅឆ្នាំ១៩៧០ ហើយមានសង្គ្រាមជាមួយកងទ័ពខ្មែរក្រហមពីឆ្នាំ១៩៧០ដល់ថ្ងៃ១៧មេសា១៩៧៥។ ប្រទេសដ៏កំសត់នេះ ត្រូវបានទាញទំលាក់ក្នុងភពដ៍ខ្មៅងងឹត ដែលគេហៅថាឆ្នាំសូន្យត្រូវបានគេចាប់រាប់ពីថ្ងៃ 17មេសា 1975 ដល់ 7មករា1979។
ទង់ជាតិរបបកម្ពុជា ប្រជាធិបតេយ្យត្រូវបាន បង្ហូតឡើង។ ទង់ជាតិ រំលិច ដោយ ផ្ទៃ ព័ណក្រហម និង រូបប្រាសាទកំពូល បី ព័ណលឿង នៅចំកណ្ដាល។ ផ្ទៃព័ណក្រហម តំណាងអោយ ចលនាបដិវត្ត មានន័យថា បូជាជិវិត ដ៍មុះមុត និងអង់អាចក្លាហាន ដើម្បីប្រជាជនកម្ពុជា រំដោះប្រទេស ការពារ និង កសាងប្រទេស។ ផ្ទៃ ប្រាសាទកំពូល បី ព័ណ លឿង ជានិមិត្តរូប នៃប្រពៃណីជាតិរបស់ប្រជាជនកម្ពុជា ដែលបានការពារនិងកសាងប្រទេស ឆ្ពោះ ទៅរកភាពរុងរឿង មហាលោតផ្លោះ មហាអស្ចារ្យ។
ក្រោយពីជោគជ័យនៃរបបខ្មែរក្រហម ប្រជាពលរដ្ឋត្រូវបានគេបែងចែកជាប្រជាជនចាស់ និង ប្រជាជនថ្មី និងមានរចនាសម្ព័នយ៉ាងជ្រៅពីថ្ងាក់លើ ដល់ថ្នាក់ក្រោមដូចជា ប្រធានសហករណ៍ ប្រធានកងចល័ត ឈ្លបនិង នារសាជាដើម។ ក្រោយពីបែកសម័យខ្មែក្រហមប្រជាពលរដ្ឋដែលធ្លាប់មានតួនាទីក្នុងសម័យឃោរឃៅនេះ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅជុំវិញខ្លួនស្អប់មិនរាប់រក។
លោក អាល់លីអាល់ណាសានី នាយកអង្គការ ហេនរេចបូន ស្ទីហ្វទង់ ប្រចាំប្រទេសកម្ពុជា បានថ្លែងតាមរយៈអ្នកបកប្រែ ក្នុងកម្មវិធីកិច្ចសន្ទនាជាមួយអតីតស្ត្រីដែលបានឆ្លងកាត់របខ្មែរក្រហម ដោយបង្ហាញពីការស្រាវជ្រាវរបស់រកឃើញប្រជាពលរដ្ឋ៤០នាក់ដែលធ្លាប់មានតួរនាទី ក្នុងសម័យខ្មែរក្រហម ពីមូលហេតុដែលប្រជាពលរដ្ឋទាំងនោះចូលបំរើការឲ្យសម័យខ្មែរក្រហមថា។
លោក អាល់លី អាល់ណាសានី ថាប្រជាពលរដ្ឋដែលចូលទៅបំរើការឲ្យខ្មែរក្រហម ពួកគាត់មានការគាប់សង្កត់មិនខុសពីប្រជាពលរដ្ឋដទៃទៀតដែរ ដែលលោកថាពួកគេទទួលតួនាទីគឺដើម្បីឲ្យបុគ្គលទាំងនោះអាចរស់នៅជាមួយគ្នា ដោយសេចក្តីសុខក្នុងសហគមន៍គាត់។
ត្រីម្នាក់ដែលមានវ័យ៥៦ឆ្នាំមកពីខេត្តព្រៃវែងដែលធ្លាប់ទទួលការងារជាឈ្លប់ និងអ្នករតសំបុត្រក្នុងសម័យខ្មែរក្រហម គឺ អ្នកស្រី អំ យិន ។ អ្នកស្រីថាទោះជាមានតួរនាទីនៅក្នុងរបបនោះក៏ដោយក៏គាត់មិនបានហូបឆ្អែត ឬ បានសុខស្រួលដែរ។
អ្នកស្រីបន្តថា អ្នកស្រីត្រូវបាន អង្គកាព្យាយាមសម្លាប់ អ្នកស្រីជាច្រើនលើកច្រើនសារ ទោះជាអ្នកស្រីមានតួរនារទីក៏ដោយ។ អ្នកស្រីបន្តថាគេចង់សម្លាប់ ដោយសារតែអ្នកស្រីមិនអនុវត្តន៍តាមគោលការបានល្អ។ អ្នកស្រីសង្ឃឹមថាប្រជាពលរដ្ឋនឹងបានយល់ ពីផលលំបាកអ្នកដែលចូលបម្រើការងាររបបខ្មៅនោះហើយ មិនចង់ឲ្យរបបនោះវិមកវិញ៕