en     km
en     km

ជប៉ុន​និង​អា​មេ​រិ​ក​ ព្រមព្រៀង​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ ដោះស្រាយ​ស្ថានភាព​ពិភពលោក​

Share

​លី​ម៉ា​ ៖​ សេចក្តីថ្លែងការណ៍​មួយ​របស់​រដ្ឋាភិបាល​ជប៉ុន​បានឱ្យ​ដឹង​ថា​ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បា​រ៉ា​ក់​ អូ​បា​ម៉ា​ និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ ស៊ី​ន​ ហ្សូ​អា​បេ​ បាន​ចែករំលែក​ទស្សនៈ​កាលពី​ថ្ងៃអាទិត្យ​ទី​២០​ វិច្ឆិកា​ ថា​ ប្រទេស​ទាំង​ពីរ​នឹង​បន្ត​កិច្ចសហការ​ជាមួយ​គ្នា​ក្នុង​ការ​តស៊ូ​ ដោះស្រាយ​ស្ថានភាព​អន្ដរជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ​។​

japan-usa​មេដឹកនាំ​ទាំង​ពីរ​បាន​ធ្វើ​កិច្ចចរចា​យ៉ាង​ខ្លី​មួយ​ ខណៈ​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ (APEC)​ នៅ​ទីក្រុង​ Lima​ ប្រទេស​ប៉េ​រូ​។​

​សេចក្តីថ្លែងការណ៍​នេះ​ មិន​បាន​និយាយ​អ្វី​ពី​ស្ថានភាព​អន្តរជាតិ​នា​ពេល​បច្ចុប្បន្ន​ ដែល​ចង់​សំដៅ​ទៅ​លើ​នោះ​ទេ​៕​ប្រភព​៖CNA

Share

Image
Image
Image