en     km
en     km

អ្នក​រង​គ្រោះ​ដីធ្លី​ ដាក់​ញត្តិ​ទៅ​ស្ថានទូត​អា​មេ​រិ​ក​សុំ​អន្តរ​គម​ន៍​ទៅ​ធនាគារពិភពលោក​ផ្តាច់ជំនួយ​រដ្ឋាភិបាល​កម្ពុជា​

Share

ភ្នំពេញ៖ អ្នក​រង​ផល​ប៉ះពាល់​ដីធ្លី​មក​ពី​សហគមន៍​បឹង​កក់​ សហគមន៍​បុរី​កីឡា​ សហគមន៍​ព្រ​លាន​យន្តហោះ​ អេស​ អូ​ អេស​(SOS)​ ​ប្រមាណ​ ៧០​ នាក់​ នៅ​ថ្ងៃ​ទី​ ២១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​នេះ​ បាន​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរ​គម​ន៍​ទៅ​ធនាគារពិភពលោក​ កាត់​ជំនួយ​រដ្ឋាភិបាល​កម្ពុជា​ ព្រោះ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ ហ៊ុន​ សែន​ ធ្វើ​ឲ្យ​ពួក​សហគមន៍​បាត់បង​ដីធ្លី​ ផ្ទះសម្បែង​ ក្រោម​ហេតុផល​អភិវឌ្ឍន៍​។​

អ្នក​រង​ផល​ប៉ះពាល់​ដីធ្លី​មក​ពី​សហគមន៍​បឹង​កក់​ សហគមន៍​បុរី​កីឡា​ សហគមន៍​ព្រ​លាន​យន្តហោះ​ អេស​ អូ​ អេស​(SOS)​  បាន​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​
អ្នក​រង​ផល​ប៉ះពាល់​ដីធ្លី​មក​ពី​សហគមន៍​បឹង​កក់​ សហគមន៍​បុរី​កីឡា​ សហគមន៍​ព្រ​លាន​យន្តហោះ​ អេស​ អូ​ អេស​(SOS)​ បាន​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​

តំណាង​សហគមន៍​ដែល​ត្រូវ​បាន​ស្ថានទូត​អា​មេ​រិ​ក​អនុញ្ញាត​ ឱ្យ​ចូល​ជួប​បាន​និយាយ​ថា​ តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ បាន​ទទួលយក​ញត្តិ​ របស់​ពួក​គេ​រួច​ហើយ​ ដោយ​សន្យា​ថា​ នឹង​យក​ញត្តិ​សហគមន៍​ដាក់​ជូន​ថ្នាក់លើ​ពិនិត្យ​។​ យ៉ាងណា​បន្ទាប់​ពី​ដាក់​ញត្តិ​នៅ​ស្ថានទូត​អា​មេ​រិ​ករួច​ហើយ​ សហគមន៍​ទាំងនេះ​បាន​បន្ត​ដាក់​ញត្តិ​នៅ​ធនាគារពិភពលោក​ផង​ដែរ​។​

​កាលពី​ព្រឹក​ថ្ងៃ​ទី​ ៣​ វិច្ឆិកា​ កន្លង​ទៅ​ អតីត​ក្រុម​ស្ត្រី​សហគមន៍​បឹង​កក់​ បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ស្នាក់​ការ​សហភាព​អ៊ឺ​រ៉ុ​ប​ប្រចាំ​កម្ពុជា​ ដើម្បី​ឲ្យ​សហភាព​អ៊ឺ​រ៉ុ​ប​ផ្អាក​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​។​ ស្ត្រី​ទាំងនោះ​ថា​ កន្លង​មក​ប្រាក់​កម្ចី​ និង​ជំនួយ​ពី​ធនាគារពិភពលោក​ បាន​ធ្វើ​ឲ្យ​ពួក​គាត់​រស់នៅ​ដោយ​លំបាក​ ដោយ​ពួក​គាត់​សង្ឃឹមថា​ សហភាព​អ៊ឺ​រ៉ុ​ប​នឹង​ឈប់​ផ្តល់​ជំនួយ​ដើម្បី​ អភិវឌ្ឍន៍​នាំ​ឲ្យ​ពួក​គាត់​ឈឺចាប់​។​

​កាលពី​ជាង​ ១០​ ឆ្នាំ​មុន​ ក្រុមហ៊ុន​ ស៊ូ​កា​គូ​អ៊ី​ន​ បាន​ចាក់​ដី​បំពេញ​បឹង​កក់​ដើម្បី​អភិវឌ្ឍ​ ដោយ​បង្កើត​ឲ្យ​មាន​បញ្ហា​ ចម្រូង​ ចម្រាស​ជា​ច្រើន​ ធ្វើ​ឲ្យ​ប្រជាជន​នៅ​ទីនោះ​ទួញ​សោក​ និង​តវ៉ា​ចំពោះ​ការ​បណ្តេញចេញ​ ជាមួយ​សំណង​មិន​សមរម្យ​ ដោយ​ពួក​គេ​នៅ​តែ​បន្ត​ចេញ​តវ៉ា​ ចំពោះ​ការ​ផ្តល់​សំណង​មិន​សមរម្យ​នេះ​។​

​កាលពី​ពេល​កន្លង​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ធ្លាប់​បាន​ថ្លៃ​ង​ថា​ រដ្ឋាភិបាល​គ្មាន​គម្រោង​ពង្រីក​ព្រ​លាន​យន្ត​អន្តរជាតិ​ភ្នំពេញ​ទៀត​ទេ​ ដែល​សម្តេច​បាន​ថ្លែងប្រាប់​សហគមន៍​នៅ​តំបន់​នោះ​ថា​ កុំ​ឲ្យ​ព្រួយបារម្ភ​ទៀត​៕

Share

Image
Image
Image