en     km
en     km

សកម្មជនបឹង​កក់​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

Share

​ភ្នំពេញ​ ៖​ សកម្មភាព​ដីធ្លី​សហគមន៍​បឹង​កក់​ នៅ​ថ្ងៃ​ទី​ ២០​ ខែ​ វិច្ឆិការ​នេះ​បាន​គូសបញ្ជាក់​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សម្រាប់​ស​ប្តា​ហ៍​ទី​ ២៩​ នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ​។​

សកម្មភាពថ្ងៃច័ន្ទពណ៌ខ្មៅដែលសហគមន៍បឹងកក់រៀបធ្វើនាពេលកន្លងមក ដែលត្រូវអាជ្ញាធរបង្រាប់។
សកម្មភាពថ្ងៃច័ន្ទពណ៌ខ្មៅដែលសហគមន៍បឹងកក់រៀបធ្វើនាពេលកន្លងមក ដែលត្រូវអាជ្ញាធរបង្រាប់។

កញ្ញា​ សុង​ ស្រី​លាភ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ វិច្ឆិកា​នេះ​ថា​ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ នឹង​រៀបចំ​ធ្វើ​នៅ​សហគមន៍​បឹង​កក់​ ថ្ងៃ​ទី​២១​ វិច្ឆិកា​ ស្អែក​ វេលា​ម៉ោង​ ៥​ ល្ងាច​។​  ​កញ្ញា​បន្ត​ថា​ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​សហគមន៍​បឹង​កក់​ អ្នកស្រី​ ទេព​ វ​ន្នី​ មន្ត្រី​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ រួម​ទាំំ​ង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​បញ្ហា​សង្គម​។​

​សូម​ជំរាប​ថា​ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​រារាំង​ជា​ញឹក​ញ​ប់​ដោយ​សំអាង​ហេតុ​ថា​ យុទ្ធ​ នា​ការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ អាច​ជា​អំ​រែង​ភ្លើង​នៃ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ក្រោម​រដ្ឋបាល​ដឹកនាំ​ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​កាន់​អំណាច​ជាង​ ៣០​ឆ្នាំ​កន្លង​មក​នោះ​។​

​តែ​យ៉ាងណា​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នកវិភាគ​នយោបាយ​កម្ពុជា​ យល់​ថា​ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ដែល​អ្នកចូលរួម​សុទ្ធ​សឹង​ជា​ប្រជាជន​ទន់ ខ្សោយ​ គ្មាន​អាវុធ​ និង​គ្រាន់តែ​ស្លៀកពាក់​ខ្មៅ​បែប​នេះ​ គឺ​មិន​អាច​ផ្ទុះ​ចេញ​ជា​បដិវត្តន៍​ពណ៌​ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​កាន់​អំណាច​ចាស់វស្សា​មួយ​នេះ​បាន​នោះ​ទេ​៕

សកម្មភាពថ្ងៃច័ន្ទពណ៌ខ្មៅនាពេលកន្លងមក ដែលរៀបចំដោយសកម្មជនស្ត្រីបឹងកក់។រូបភាពWMC
សកម្មភាពថ្ងៃច័ន្ទពណ៌ខ្មៅនាពេលកន្លងមក ដែលរៀបចំដោយសកម្មជនស្ត្រីបឹងកក់។រូបភាពWMC

Share

Image
Image
Image