លីម៉ា ៖ លោកប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃសៅរ៍ ទី១៩ វិច្ឆិកា បានជួបបុរសម្នាក់ ដែលលោក Duterte បានហៅថា ជាវីរបុរសរបស់លោក នោះគឺប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។
លោក Duterte បានសម្តែងជាសាធារណៈដោយកោតសរសើរការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ី ពូទីន ដោយលើកឡើងថា ហ្វីលីពីនគឺបានឈរនៅចន្លោះសង្គ្រាមត្រជាក់របស់ប្រទេសពីរ ខណៈដែលប្រទេសហ្វីលីពីនជាអតីតអាណានិគមអាមេរិក ដែលត្រូវបានគេកត់ត្រាជាប្រវត្តិសាស្ត្រដោយប្រទេសលោកខាងលិច។
ចាប់តាំងពីការចូលកាន់តំណែងកាលពីខែមិថុនាមក ប្រធានាធិបតីមាត់អាក្រក់លោក Duterte បានសាងកំហុសដោយបានបញ្ឈរសម្ព័ន្ធភាពយោ ធាជាប្រវត្តិសាស្ត្ររវាងហ្វីលីពីនជាមួយសហរដ្ឋអាមេរិកម្តងហើយម្តងទៀតដោយនិយាយថា លោកត្រូវបានផ្លាស់ប្តូរឆ្ពោះទៅរកសម្ព័ន្ធភាពថ្មីគឺចិន និង រុស្ស៊ី ខណៈលោក Duterte បានចាប់ផ្តើមធ្វើគោលនយោបាយការបរទេសឯករាជ្យមួយ។
លោក Duterte បានប្រាប់ទៅកាន់លោក ពូទីន អំពីអ្វីដែលលោកបានហៅថា«ការបំបែក»ខ្លួនពីសហរដ្ឋអាមេរិកថា៖«វាជាគឺជាការល្អប្រសើរមួយ តែទាមទាររយៈពេលបន្តិច»។
លោក Duterte បានចំណាយពេល ៤៥ នាទីក្រៅកិច្ចប្រជុំនាកំឡុងកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅរដ្ឋធានីលីម៉ា ប្រទេសប៉េរូថា៖«ជាការយឺតយ៉ាវមួយ ដែលខ្ញុំមើលឃើញថា ប្រទេសលោកខាងលិចជាច្រើនបានសម្លុតប្រទេសតូចមួយ។ ហើយមិនត្រឹម តែប៉ុណ្ណោះ ពួកគេគឺមានលាក់ពុតច្រើនណាស់ »។
ជាងនេះទៅទៀតលោក Duterte បន្តថា សហរដ្ឋអាមេរិកបានបង្ខំប្រទេសហ្វីលីពីន ឱ្យចូលរួមវិភាគទានទាហានក្នុងសង្គ្រាមរបស់អាមេរិកនៅក្នុងប្រទេសវៀតណាម និងប្រទេសអ៊ីរ៉ាក់៕ប្រភព៖CNA