en     km
en     km

បាតុករ​ម៉ា​ឡេ​ស៊ី​រាប់​ពាន់​នាក់​ចុះ​តវ៉ា​អំពាវនាវ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ ណា​ជីប​ ចុះ​ចេញពី​តំណែង​

Share

​កូ​ឡា​ឡាំ​ពួរ​ ៖​ នៅ​ទីបំផុត​ទៅ​ ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​រាប់​ពាន់​នាក់​បាន​ចុះ​ផ្លូវ​ដើរ​ជា​ក្បួន​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ បច្ចុប្បន្ន​ ដោយ​ក្រុម​បាតុករ​ទាមទារ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ ណា​ជីប​ រ៉ា​ហ្សា​ក់​(Najib​ Razak)​ លាលែង​ពី​តំណែង​របស់​លោក​។​ ការ​តវ៉ា​ដែល​ធ្វើ​ឡើង​នៅ​រដ្ឋធានី​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​ពី​ថ្ងៃ​សៅរ៍​ទី​១៩​ វិច្ឆិកា​នេះ​ ក៏​ព្រោះតែ​លោក​ ណា​ជីប​ មាន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​កិបកេង​ប្រាក់​របស់​រដ្ឋ​ក្នុង​ទឹកប្រាក់​ ៧​ រយ​លាន​ដុល្លា​អា​មេ​រិ​ក​។​

ក្រុមបាតុករពាក់អាវលឿនទាមទារឱ្យលោកណាជីប ចុះចេញពីតំណែង ព្រោះប្រព្រឹត្តអំពើពុករលួយ។
ក្រុមបាតុករពាក់អាវលឿនទាមទារឱ្យលោកណាជីប ចុះចេញពីតំណែង ព្រោះប្រព្រឹត្តអំពើពុករលួយ។

បាតុករ​ដែល​ប្រមូលផ្តុំ​គ្នា​មាន​ពាក់អាវ​ពណ៌​លឿង​ផង​នោះ​ ពួក​គេ​បាន​ទូងស្គរ​ និង​ស្រែ​ច្រៀង​ព្រមៗ​គ្នា​ថា​ បោសសំអាត​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ពង្រឹង​អំណាច​ប្រជាជន​។​

តាម​រូបភាព​ដែល​ផ្តល់​ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ បាន​បង្ហាញ​ពី​សកម្មភាព​អ្នកចូលរួម​ក្នុង​បាតុកម្ម​នោះ​ ហាក់​មិន​មាន​ភាព​ភ័យ​ខ្លាច​ពី​ការ​បង្ក្រាប​ និង​ការ​ចាប់ខ្លួន​ឡើយ​ បើ​ទៅ​បី​ជា​មេដឹកនាំ​ធ្វើ​បាតុកម្ម​ សកម្មជន​អ្នកគាំទ្រ​ និង​មេ​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ក្នុង​ស​ប្តា​ហ៍​នេះ​យ៉ាងណា​ក្តី​។​

​យ៉ាងណា​មុន​ការ​ផ្ទុះ​បាតុកម្ម​នេះ​មួយ​ថ្ងៃ​លោក​ ណា​ជីព​ បាន​ព្រមាន​ថា​ អាច​នឹង​មាន​បាតុកម្ម​ចំនួន​ពីរ​ធ្វើ​ឡើង​នៅ​ពេល​តែ​មួយ​ គឺ​បាតុកម្ម​គាំទ្រ​រដ្ឋា ភិបាល​ និង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ ដែល​ទីបំផុត​លោក​ថា​ ត្រូវ​តែ​បង្ក្រាប់​បាតុកម្ម​ជា​ដាច់ខាត​។​

ជាក់ស្តែង​រដ្ឋាភិបាល​បាន​ដាក់​កម្លាំង​ប៉ូលិស​ប្រមាណ​ ៧​ ម៉ឺន​នាក់​ នៅ​ចំ​គោលដៅ​សំខាន់ៗ​របស់​ក្រុម​បាតុករ​។​ មន្ត្រី​ប៉ូលិស​ព្រមាន​ថា​ សមត្ថកិច្ច​អាច​នឹង​បង្ក្រាប​ក្រុម​បាតុករ​ ប្រសិនបើ​ការ​តវ៉ា​នោះ​បង្ក​ជា​ហិង្សា​ ហើយ​ប៉ូលិស​បាន​ព្រលយ​សម្តី​ថា​ ខ្លួន​នឹង​អាច​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ថែម​ទៀត​ផង​។​

តាម​ព័ត៌មាន​របស់​អង្គការ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ Bersih​ ដែល​មាន​ប្រជាប្រិយភាព​ បានឱ្យ​ដឹង​ថា​ ខ្លួន​នឹង​រៀបចំ​យុទ្ធនា​ការណ៍​ធ្វើ​បាតុកម្ម​នេះ​គឺ​រយៈពេល​ ៧​ ស​ប្ដា​ហ៍​ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​លោក​ ណា​ជីព​ទទួលស្គាល់​កំហុស​ ហើយ​លាលែង​ពី​តំណែង​។​

​យ៉ាងណា​ក៏​ដោយ​លោក​ ណា​ជីព​ បដិសេធ​ថា​ លោក​មិន​បាន​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​អ្វី​ឡើយ​។​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ តុលាការ​ត្រូវ​បាន​ចាត់​ទុក​ថា​ ស្ថិត​នៅ​ក្រោម​អំណាច​របស់​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​នេះ​ ហើយ​ភាគច្រើន​ស្ថាប័ន​យុត្តិធម៌​ បាន​កាត់ទោស​ទៅ​លើ​បក្ស​ប្រឆាំង​ ជាក់ស្ដែង​ឧប នាយករដ្ឋមន្ដ្រី​ម្នាក់​គឺ​លោក​ អាន់​រ៉ា​អ៊ី​ប្រា​ហ៊ី​ម​ ត្រូវ​តុលាការ​សម្រេច​ទោស​ ៥​ឆ្នាំ​ ពី​បទ​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដោយ​គេ​ថា​ខុស​នឹង​វិន័យ​សាសនា​មូ​ស្លី​ម​៕
​ប្រភព​:CNA

Share

Image
Image
Image