en     km
en     km

WHO​ ៖​ វីរុស​ Zika​ លែង​ជា​បញ្ហា​អាសន្ន​សម្រាប់​សុខភាព​សាធារណជន​លើ​ពិភពលោក​

Share

​ទីក្រុង​ហ្សឺ​ណែវ​ ៖​ អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​ វិច្ឆិកា​ ម្សិលមិញ​ បាន​ប្រកាស​អាសន្ន​ពី​ការ​ផ្ទុះ​ឡើង​វិញ​នៃ​មេរោគ​ Zika​ ដែល​បង្ក​ឱ្យ​ទារក​កើតមក​មាន​សណ្ឋាន​ទ្រង់ទ្រាយ​ក្បាល​រាង​តូច​។​ តែ​យ៉ាងណា​ WHO​ ថា​ វីរុស​ហ្ស៊ី​កា​នេះ​ លែង​ជា​ក្តី​បារម្ភ​អ្វី​សម្រាប់​សុខភាព​សា ធារណៈ​នៅ​លើ​ពិភពលោក​ទៀត​ហើយ​ តែ​យ៉ាងណា​អង្គការ​សុខភាព​ពិភពលោក​មួយ​នេះ​នៅ​តែ​ព្រមាន​ ពី​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ​ ដែល​ជា​បញ្ហា​ប្រឈម​មួយ​។​

ទារកក្នុងរូបនេះមានផ្ទុកវីរុសហ្ស៊ីកា ដែលធ្វើឱ្យទ្រង់ទ្រាយក្បាលមានរាងតូច។រូបភាពCNA
ទារកក្នុងរូបនេះមានផ្ទុកវីរុសហ្ស៊ីកា ដែលធ្វើឱ្យទ្រង់ទ្រាយក្បាលមានរាងតូច។រូបភាពCNA

​ប្រទេស​ប្រេ​ស៊ី​ល​ គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ផ្ទុះ​មេរោគ​ហ្ស៊ី​កា​នេះ​ តែ​ទោះជា​យ៉ាងណា​មានការ​បដិសេធ​ពី​ហានិភ័យ​នៃ​ជម្ងឺ​នេះ​ទេ​។​

លោក​វេជ្ជបណ្ឌិត​ David​ Heymann​ ប្រធាន​គណៈ​ក​ម្មា​ធិ​សង្គ្រោះ​បន្ទាន់​នៃ​អង្គការ​សុខភាព​ពិភពលោក​ បាន​និយាយ​ថា​៖​ «​មេរោគ​ Zika​ នៅ​តែ​ជា​បញ្ហា​សំខាន់​នៅ​រយៈពេល​វែង​ខាង​មុខ​ ប៉ុន្តែ​វីរុស​នេះ​មិនមែន​ជា​ក្តី​ព្រួយបារម្ភ​ទៀត​ឡើយ​ចំពោះ​សុខភាព​សាធារណៈ​ជា​អន្តរជាតិ​»។​

​មេរោគ​ Zika​ នេះ​ គឺ​បណ្តាល​អោយ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ផ្តល់​កំណើត​ឱ្យ​ទារក​មាន​ក្បាល​តូច​ ខូច​ទ្រង់ទ្រាយ​ដើម​ និង​បង្ក​ឱ្យ​ខួរក្បាល​រួម​តូច​ ហើយ​ប្រព័ន្ធ​ប្រសាទ​ក៏​ខុស​ប្រក្រតី​ផង​ដែរ​។​

​វីរុស​ ហ្ស៊ី​កា​ ក៏​អាច​បង្ក​ឱ្យ​មនុស្ស​ពេញវ័យ​កើត​មាន​ជំងឺ​ប្រសាទ​ម្យ៉ាង​ដូច​ជា​ជំងឺ​ Guillain-Barre​ ផង​ដែរ​ ដែល​អាច​ជា​លទ្ធផល​ធ្វើ​ឱ្យ​ខ្វិន​ និង​ស្លាប់​បាន​ទៀត​ផង​។​

​អង្គការ​សុខភាព​ពិភពលោក​រក​ឃើញ​ថា​ មនុស្ស​ជាង​ ១,៥​ លាន​នាក់​ក្នុង​នោះ​មាន​ទារក​ប្រមាណ​១៦០០​នាក់​ បាន​ឆ្លង​មេរោគ​ Zika​នេះ​ ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៥​។​

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ព្រមាន​កាលពី​ដើមឆ្នាំ​នេះ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ ២,៦​ ពាន់​លាន​នាក់​ ក្នុង​នោះ​មួយ​ភាគ​បី​នៃ​ប្រជាជន​ទូ​ទាំង​ពិភពលោក​ ដែល​រស់នៅ​ផ្នែក​ខ្លះ​នៃ​ទ្វីបអាហ្វ្រិក​ តំបន់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក​ជា​កន្លែង​ដែល​មាន​មេរោគ​ Zika៕​ប្រភព​៖CNA​

Share

Image
Image
Image