en     km
en     km

សម្តេច​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យទាន់​ពេលវេលា​

Share

ភ្នំពេញ ៖ ​ខណៈ​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ នៅ​សល់​តែ​រយៈ​ ១០​ថ្ងៃ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ វិច្ឆិកា​នេះ​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រញាប់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​។​

សម្តេច ហ៊ុន សែន និងភរិយា អញ្ជើញទៅចុះឈ្មោះបោះឆ្នោតកាលពីពេលកន្លងទៅ។រូបភាពពីហ្វេសប៊ុកសម្តេច
សម្តេច ហ៊ុន សែន និងភរិយា អញ្ជើញទៅចុះឈ្មោះបោះឆ្នោតកាលពីពេលកន្លងទៅ។រូបភាពពីហ្វេសប៊ុកសម្តេច

​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ថា​៖​ «​សំខាន់​ខ្លាំង​ណាស់​ គឺ​នៅ​សល់​តែ​ ១០​ ថ្ងៃ​ទៀត​ទេ​!​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រញាប់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អោយ​បាន​គ្រប់​គ្នា​។​ កន្លែង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺ​បើក​ធ្វើការ​ទាំង​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​។​»

ការ​អំពាវនាវ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ស្រប​ពេល​ដែល​មេដឹកនាំ​គណបក្សប្រឆាំង​ទាំង​ពីរ​រូប​គឺ​លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​បរទេស​ និង​លោក​ កឹ​ម​ សុខា​ កំពុង​ជាប់​ឃុំ​នៅ​ទីស្នាក់ការ​បក្ស​របស់​ខ្លួន​ ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ជា​ពិសេស​ពលករ​ចំ ណាកស្រុក​ មក​ចុះ​ឈ្មោះ​ឱ្យ​បាន​ទាន់​ពេល​កំណត់​ នៃ​ដំណើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២៩​ វិច្ឆិកា​ ឆ្នាំ​២០១៦​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​បណ្តោះអាសន្ន​របស់​ គ​ .​ប​.​ជ​.​នៅ​ថ្ងៃ​ទី​១៩​វិច្ឆិកា​នេះ​ បានឱ្យ​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​១៨​ វិច្ឆិកា​ គិត​ត្រឹម​ម៉ោង​ ៦​ ល្ងាច​ ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​ ៧​ ៣០៤​ ៦៦៣​នាក់​ ស្មើនឹង​៧៥.២៨%​។​

​សូម​ជម្រាប​ផង​ដែរ​ថា​ កាលពី​ថ្ងៃ​ ១៨​ ម្សិលមិញ​ តំណាងរាស្ត្រ​របស់​គណបក្សប្រឆាំង​បី​រូប​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ គឺ​លោក​ ហុង​ សុខ​ហួរ​ អតីត​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ លោក​ អ៊ុំ​ សំ​អាន​ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ តាម​រយៈ​លិខិត​មួយ​ដែល​មាន​ផ្តិត​មេដាយ​របស់​អ្នក​ទាំង​បី​រូប​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ព្រមទាំង​ព្រះសង្ឃ​ដែល​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ប្រញាប់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ ដោយ​អ្នក​ទាំង​បី​នោះ​លើក​ឡើង​ថា​ មាន​តែ​សន្លឹក​ឆ្នោត​បងប្អូន​ទេ​ ទើប​អាច​ផ្លាស់​ប្តូរ​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​ការ​ឈឺចាប់​ និង​ភាព​អយុត្តិធម៌​បាន​៕​


Share

ព័ត៌មានទាក់ទង

Image