en     km
en     km

សាលាក្រុង​នឹង​រៀបចំ​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ស្ពាន​ពេជ្រ​កាលពី​ ៦​ ឆ្នាំ​មុន​

Share

ភ្នំពេញ ៖ ​សាលា​រាជធានី​ភ្នំពេញ​ នឹង​រៀបចំ​ពិធីសូត្រមន្ត​បង្សុកូល​រាប់បាត្រ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​នៅ​លើ​ស្ពាន​ពេជ្រ​កាលពី​ ថ្ងៃ​ទី​ ២២​ វិច្ឆិកា​ ឆ្នាំ​ ២០១០​ នា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។​ ពិធី​នេះ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​ ២២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ នៅ​វេលា​ម៉ោង​ ៧​ ព្រឹក​ នៅ​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​ក្បែរ​ស្ពាន​នាគ​ ដោយ​និមន្ត​ព្រះសង្ឃ​ប្រមាណ​ ១០០​អង្គ​។

ស្ពានកោះពេជ្រនាពេលរាត្រី។
ស្ពានកោះពេជ្រនាពេលរាត្រី។

​គួរ​រម្លឹក​ថា​ កាលពី​រាត្រី​ថ្ងៃ​ទី​ ២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១០​ ត្រូវ​នឹង​ថ្ងៃ​ចុងបញ្ចប់​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ មាន​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​ នៅ​លើ​ស្ពាន​ពេជ្រ​ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត​ ៤០០​នាក់​។​

ជា​ការ​កត់សម្គាល់​ ជា​រៀង​រាល់​ឆ្នាំ​នា​ថ្ងៃ​ចុង​ក្រោយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ គេ​សង្កេត​ឃើញ​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ គេ​តែ​តែង​រៀបចំ​នំចំណី​ បាយ​ម្ហូប​ និង​ប្រដាប់ប្រដា​សែនព្រេន​បន្តិចបន្តួច​ដើម្បី​សែន​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​បង់ជីវិត​លើ​ស្ពាន​ពេជ្រ​នោះ​៕

Share

Image
Image
Image