en     km
en     km

សពអតីត​មេដឹកនាំ​ផ្តាច់​ការ​ហ្វី​លី​ពី​ន​ លោក​ ម៉ា​កូ​ស​ បាន​បញ្ចុះ​នៅ​ទី​បញ្ចុះសព​វីរបុរស​ហើយ​

Share

​ក្រុង​ម៉ានីល​ ៖​ សព​អតីត​មេដឹកនាំ​ផ្តាច់​ការ​របស់​ហ្វី​លី​ពី​ន​លោក​ ហ្វើ​ឌី​ណា​ន់​ ម៉ា​កូ​ស​(Ferdinand​ Marcos)​ ត្រូវ​បាន​បញ្ចុះ​រួចរាល់​ហើយ​នៅ​ថ្ងៃ​សុក្រ​ទី​១៨​ វិច្ឆិកា​នេះ​ នៅ​ទី​បញ្ចុះសព​វីរបុរស​នៅ​ទីក្រុង​ម៉ានីល​។​ ប្រ​ធាន​ប៉ូ​លី​ស​ជាតិ​ហ្វី​លី​ពី​ន​បានឱ្យ​ដឹង​ដូច្នេះ​ បន្ទាប់​ពី​តុលាការ​កំពូល​បាន​ជំនុំជម្រះ​បើកផ្លូវ​ប្រកបដោយ​ភាព​ចម្រូងចំរាស់​ផ្ទៃក្នុង​ប្រទេស​អស់​ពេល​ជិត​ ២៧​ ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​លោក​ ម៉ា​កូ​ស​ ទទួលមរណភាព​នៅ​រដ្ឋ​ហា​វ៉ៃ​ សហរដ្ឋអាមេរិក​។

សាកសពលោក ម៉ាកូស ដាក់ក្នុងមឈុសកញ្ចក់។រូបភាពReuters
សាកសពលោក ម៉ាកូស ដាក់ក្នុងមឈុសកញ្ចក់។រូបភាពReuters

​​ប្រធាន​ប៉ូ​លី​សលោក​ រ៉ូ​ណា​ល់​ ឌី​ឡា​ រ៉ូ​សា​(Ronald​ dela​ Rosa)​ និយាយ​ថា​ លោក​បាន​ត្រឹម​រួចរាល់​នូវ​ការ​បញ្ចុះសព​លោក​ ម៉ា​កូ​ស​ តាំងពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្ល៉េះ​។

មន្ត្រី​ប៉ូលិស​បន្ត​ថា​ សាកសព​លោក​ ម៉ា​កូ​ស​ ត្រូវ​បាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​ចេញពី​ស្រុក​កំណើត​របស់​លោក​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វី​លី​ពី​ន​ ទៅ​បញ្ចុះ​នៅ​ទី​បញ្ចុះសព​វីរបុរស​ Libingan​ ng​ mga​ Bayani​ ភាគ​ខាងត្បូង​នៃ​រដ្ឋធានី​ម៉ានីល​នៅ​ថ្ងៃត្រង់​។​

យ៉ាងណា​ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​ប្រឆាំង​នឹង​ការ​បញ្ចុះសព​របស់​អតីត​មេដឹកនាំ​លម្អៀង​ទៅ​រក​របប​កុ​ម្មុ​យ​និ​ស្ត​រូប​នេះ​ នៅ​ក្នុង​ទី​បញ្ចុះសព​វីរ បុរស​ ប៉ុន្តែ​ការ​តវ៉ា​នេះ​ ត្រូវ​បាន​តុលាការ​កំពូល​ហ្វី​លី​ពី​ន​សម្រេច​ច្រានចោល​កាលពី​ស​ប្តា​ហ៍​មុន​។​

​លោក​ ម៉ា​កូ​ស​ បាន​គ្រប់គ្រង​ប្រទេស​ហ្វី​លី​ពី​ន​អស់​រយៈពេល​ ២០​ ឆ្នាំ​។​ អំឡុង​ពេល​ដែល​លោក​ ក្រុម​គ្រួសារ​របស់​លោក​ និង​ក្រុម​ជំនិត​របស់ លោក​បាន​ប្រមូល​ថវិកា​ប្រមាណ​ជាង​ ១០​ ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​គណៈ​ក​ម្មា​ការ​មួយ​ដែល​បាន​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​វិស័យ​សុខា ភិបាល​។​ ហើយ​រដ្ឋបាល​របស់​លោក​ ម៉ា​កូ​ស​ បាន​សម្លាប់​ពួក​ឧទ្ទាម​កុ​ម្មុ​យ​និ​ស្ត​និង​សត្រូវ​នយោបាយ​រាប់​ពាន់​នាក់​ដែល​សង្ស័យ​ថា​ ម​ច្ចា​មិត្ត​។​

លោក​ ម៉ា​កូ​ស​ ត្រូវ​បាន​ប្រជាជន​ហ្វី​លី​ពី​ន​ធ្វើ​បាតុកម្ម​ទម្លាក់​លោក​ចេញពី​តំណែង​កាលពី​ឆ្នាំ​ ១៩៨៩​ ហើយ​លោក​បាន​ទទួលមរណភាព​គ្រា​ដែល​លោក​និរទេស​ខ្លួន​ទៅ​រដ្ឋ​ហា​វ៉ៃ​៕​ប្រភព​៖CNA​

Share

ព័ត៌មានទាក់ទង

Image