ភ្នំពេញ៖ ខណៈការចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៩ វិច្ឆិកា គេសង្កេតឃើញអ្នកចុះឈ្មោះបោះឆ្នោតនៅតែមានចំនួនតិចនៅឡើយ។
គិតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ អ្នកចុះឈ្មោះបោះឆ្នោតបាន ជាង៧លាន២សែននាក់។ តែជាមួយគ្នានេះ អ្នកដែលមិនទាន់បានទៅចុះឈ្មោះក៏មានជាង២លាននាក់ផងដែរ។
ទន្ទឹមនឹងថ្ងៃបិទការចុះឈ្មោះបោះឆ្នោតខិតជិតមកដល់ ហើយប្រជាពលរដ្ឋមិនទាន់ទៅចុះឈ្មោះបោះឆ្នោតមានសល់ជាង ២លាននាក់ទៀតនោះ លោក គឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយ យល់ឃើញថាការបោះឆ្នោតលើកនេះ មិនអាចជួយអោយលទ្ធិប្រជាធិបតេយ្យកាន់តែល្អប្រសើរនោះទេ។
លោក គឹម សុខ បានលើកឡើងបន្ថែមថា ជាង៧លាននាក់ដែលបានទៅចុះឈ្មោះបោះឆ្នោត វាជាការព្រួយបារម្ភមួយក្នុងស្ថានភាព សង្គមខ្មែរជាក់ស្ដែង។ ប៉ុន្ដែបើសិន ពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោត ជាង៧លាននាក់ ហើយបានទៅបោះឆ្នោតបានត្រឹមតែ៩៥ភាគរយ គឺនៅតែមានសង្ឃឹមចំពោះការផ្លាស់ប្ដូរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជាបន្ដសូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងកញ្ញា ជុំ ជោគជាតា និងលោក គឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយ ដូចតទៅ៖