en     km
en     km

​អ្នកវិភាគ​៖​ បើ​ពលរដ្ឋ​ខ្មែរ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​តែ​មាន​ចំនួន​តិច​មិន​អាច​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ ល្អ​ប្រសើរ​ទេ​ (មានសំឡេង)

Share

ភ្នំពេញ៖ ខណៈ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៩​ វិច្ឆិកា​ គេ​សង្កេត​ឃើញ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តែ​មាន​ចំនួន​តិច​នៅឡើយ​។​

លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ
លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ និង​នយោបាយ

​គិត​មក​ដល់​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ ជាង​៧​លាន​២​សែន​នាក់​។​ តែ​ជាមួយ​គ្នា​នេះ​ អ្នក​ដែល​មិន​ទាន់​បាន​ទៅ​ចុះ​ឈ្មោះ​ក៏​មាន​ជាង​២​លាន​នាក់​ផង​ដែរ​។​

​ទន្ទឹម​នឹង​ថ្ងៃ​បិទ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់​ ហើយ​ប្រជាពលរដ្ឋ​មិន​ទាន់​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​សល់​ជាង​ ២​លាន​នាក់​ទៀត​នោះ​  លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​សង្គម​ និង​នយោបាយ​ យល់​ឃើញ​ថា​ការ​បោះ​ឆ្នោត​លើក​នេះ​ មិន​អាច​ជួយ​អោយ​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ល្អ​ប្រសើរ​នោះ​ទេ​។​

​លោក​ គឹ​ម​ សុខ​ បាន​លើក​ឡើង​បន្ថែម​ថា​  ជាង​៧​លាន​នាក់​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ វា​ជា​ការ​ព្រួយបារម្ភ​មួយ​ក្នុង​ស្ថានភាព​ សង្គម​ខ្មែរ​ជាក់ស្ដែង​។​ ប៉ុន្ដែ​បើសិន​ ពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ជាង​៧​លាន​នាក់​ ហើយ​បាន​ទៅ​បោះ​ឆ្នោត​បានត្រឹមតែ៩៥ភាគរយ  គឺ​នៅ​តែ​មាន​សង្ឃឹម​ចំពោះ​ការ​ផ្លាស់​ប្ដូរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ជុំ​ ជោគ​ជាតា​ និង​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំមើល​សង្គម​ និង​នយោបាយ​ ដូច​តទៅ​៖

 

Share

Image
Image
Image