ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹងមួយស្ដីពីអាកាសធាតុឲ្យដឹងថា ភ្លៀងអាចនឹងបន្ដធ្លាក់ឡើងវិញនៅតាមបណ្ដារាជធានី ខេត្ដមួយចំនួន មានដូចជា រាជធានីភ្នំពេញ ខេត្ដព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល កំពង់ស្ពឺ និងបណ្ដាខេត្ដនៅជាប់មាត់សមុទ្រ។
នេះបើតាមសេចក្ដីជួនដំណឹងរបស់ក្រសួងធនធានទឹក ដែលបានផ្សព្វផ្សាយនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ នេះ។
លើសពីនេះក្រសួងបានបញ្ជាក់ថា ស្ថានភាពភ្លៀងដែលនឹងបន្ដការធ្លាក់ឡើវិញនេះគឺចាប់ផ្ដើមពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦។ ក្រសួងក៏បានបញ្ជាក់បន្ថែមទៀតថា ស្ថានភាពអាកាសធាតុបែបនេះគឺបណ្ដាលមកពីខ្យល់មូសុង ឦសានខ្សោយកំពុងតែគ្របដណ្ដប់លើភាគខាងជើង និងភាគកណ្ដាលនៃព្រះរាជណាចក្រកម្ពុជា។ បន្ថែមពីនេះឥទ្ធិពលសម្ពាធទាបក៏កំពុងតែគ្របដណ្ដប់លើប៉ែកខាងត្បូងព្រះរាជាណាចក្រកម្ពុជា ទើបណ្ដាលឲ្យកម្ពុជានឹងមានភ្លៀងធ្លាក់ឡើងវិញដូចនេះ។
សូមជម្រាបថា តាមរយៈសេចក្ដីជួនដំណឹងនេះក្រសួងក៏បានអំពាវនាវដល់ពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ពេល ខណៈដែលមានភ្លៀងធ្លាក់៕