en     km
en     km

កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​ ១៨​ ដល់​ថ្ងៃ​ទី​ ២៣​ វិច្ឆិកា​នេះ​ឡើង​វិញ​

Share

ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដី​ពី​អាកាសធាតុ​ឲ្យ​ដឹង​ថា​ ភ្លៀង​អាច​នឹង​បន្ដ​ធ្លាក់​ឡើង​វិញ​នៅ​តាម​បណ្ដា​រាជធានី​ ខេត្ដ​មួយ​ចំនួន​ មាន​ដូច​ជា​ រាជធានី​ភ្នំពេញ​ ខេត្ដព្រៃវែង​ ស្វាយ​រៀង​ តាកែវ​ កណ្ដាល​ កំពង់ស្ពឺ​ និង​បណ្ដា​ខេត្ដ​នៅ​ជាប់មាត់​សមុទ្រ​។​

rain
នេះ​បើ​តាម​សេចក្ដី​ជួន​ដំណឹង​របស់​ក្រសួង​ធនធានទឹក​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦​ នេះ​។​

​លើស​ពី​នេះ​ក្រសួង​បាន​បញ្ជាក់​ថា​ ស្ថានភាព​ភ្លៀង​ដែល​នឹង​បន្ដ​ការ​ធ្លា​ក់ឡើ​វិញ​នេះ​គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ១៨​ ដល់​ថ្ងៃ​ទី​ ២៣​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦​។​ ក្រសួង​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ស្ថានភាព​អាកាសធាតុ​បែប​នេះ​គឺ​បណ្ដាល​មក​ពី​ខ្យល់មូសុង​ ឦសាន​ខ្សោយ​កំពុង​តែ​គ្របដណ្ដប់​លើ​ភាគ​ខាងជើង​ និង​ភាគ​កណ្ដាល​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​។​ បន្ថែម​ពី​នេះ​ឥទ្ធិពល​សម្ពាធ​ទាប​ក៏​កំពុង​តែ​គ្របដណ្ដប់​លើ​ប៉ែក​ខាងត្បូង​ព្រះរាជាណាចក្រ​កម្ពុជា​ ទើ​បណ្ដាល​ឲ្យ​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ឡើង​វិញ​ដូចនេះ​។​

​សូម​ជម្រាប​ថា​ តាម​រយៈ​សេចក្ដី​ជួន​ដំណឹង​នេះ​ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​គ្រប់ពេល​ ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​៕

Share

Image
Image
Image