ភ្នំពេញ ៖ តាមជំនឿរបស់ប្រជាជនខ្មែរ ពិធីសំពះគ្រូ ត្រូវបានគេប្រារព្ធឡើងដើម្បីសុំសេចក្តីសុខសប្បាយ និងរម្លឹកដល់គុណគ្រូបាអាចារ្យដែលបានផ្តល់ចំណេះដឹងដល់ខ្លួន។ ពិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ។
ពិធីសំពះគ្រូ ជាពិធីមួយបង្ហាញពីកាតព្វកិច្ចប្រកបដោយគុណូបការៈយ៉ាងជ្រាលជ្រៅរបស់សិស្សចំពោះគ្រូ ដែលសិស្សរំឭកដល់ស្នាដៃរបស់គ្រូ ឬ រំឭកវិញ្ញាណក្ខន្ធ និងវីរជនទាំងឡាយ ក្រោយមរណភាពក្លាយជាអ្នកតា ឬ ទេពតាជាដើម។
តែអ្វីដែលគេសម្គាល់នោះ ការប្រារព្ធពិធីនេះ គេតែងជ្រើសរើសយកថ្ងៃព្រហស្បត្តិ៍ ដើម្បីរៀបចំពិធីនេះ ព្រោះជាជំនឿ និងទម្លាប់តាំងពីសម័យបុរាណមក។
ហេតុអ្វីបានជាគេជ្រើសរើស យកថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីប្រារព្ធពិធីនេះ? តទៅនេះ សូមអញ្ជើញស្តាប់នាទីកំសាន្តដែលរៀបរាងដោយកញ្ញា ឆេង ណាតា ដូចតទៅ៖