កម្ពុជាជាប្រទេសដែលមានខឿនសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្មជាពិសេស ដំណាំស្រូវ ព្រោះប្រជាពលរដ្ឋនៃប្រទេសនេះជិត៨០ភាគរយប្រកបមុខរបរនេះ។ ផលិតផលដំណាំស្រូវមានការកើនឡើង ជាលំដាប់នៅរយៈពេលមួយទសវត្សចុងក្រោយនេះ។ ដោយសារហេតុផលនេះ រដ្ឋាភិបាលបាន ចាត់ទុកអង្ករជាមាស ស សម្រាប់ កសិករកម្ពុជា។ តែយ៉ាងនេះក្ដីកសិករមួយចំនួនក៏ទទួលបានផលខ្ពស់ មួយចំនួនទៀតក៏ទទួលបានផលទាប។
ក្នុងហេតុផលនេះអង្គការសេដាក ដែលជាអ្នកជំនាញកិច្ចការកសិកម្មតែងតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើស្រូវតាមបែបបច្ចេកទេស គឺធ្វើស្រែប្រព័ន្ធប្រពលវប្បកម្មស្រូវតាមគោលការណ៍ធម្មជាតិផ្ដល់ទិន្នផលខ្ពស់។
ដើម្បីជ្រាបបន្ត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ច្រឹក ច្រីអូន ដូចតទៅ៖
ស្តាប់សំឡេង៖
Post Views: 1,898