en     km
en     km

រុ​ស្ស៊ី​នឹង​ដកខ្លួន​ពី​សមាជិកភាព​ពី​ ICC​ ធ្វើ​ឱ្យ​លោក​ ដូ​ទើ​តេ​ គាំទ្រ​ភ្លាម​

Share

​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​ដក​សមាជិកភាព​ចេញពី​សន្ធិសញ្ញា​ទីក្រុង​ រ៉ូ​ម​ នៃ​តុលាការ​ឧក្រឹដ្ឋ​កម្ម​អន្ដរជាតិ​ ICC​ នៅ​ពេល​ដែល​ប្រធានាធិបតី​ រុ​ស្ស៊ី​ ផ្លា​ឌី​មៀ​ពូ​ទី​ន​ ចុះហត្ថលេខា​លើ​សេចក្ដីសម្រេច​នេះ​។​ ក្រសួងការបរទេស​រុ​ស្ស៊ី​ បាន​ប្រកាស​ថា​ ICC​ មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​ស្រប​នឹង​លក្ខន្ដិកៈ​របស់​ខ្លួន​គឺ​មិន​មាន​ឯករាជ្យ​ភាព​។​

ប្រធានាធិបតីហ្វីលីពីនលោក ដូទើតេ និង ប្រធានាធិបតី រុស្ស៊ី ផ្លាឌីមៀពូទីន
ប្រធានាធិបតីហ្វីលីពីនលោក ដូទើតេ និង ប្រធានាធិបតី រុស្ស៊ី ផ្លាឌីមៀពូទីន

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​រុ​ស្ស៊ី​ បាន​ប្រកាស​ថា​ លោក​ប្រធានាធិបតី​ពូ​ទី​ន​ តាម​រយៈ​ក្រសួងការបរទេស​ នឹង​បញ្ជូន​លិខិត​សុំ​ដក​សមាជិកភាព​នេះ​ ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​តែ​យ៉ាងនេះ​ក្ដី​អ្នកនាំពាក្យ​ ICC​ លោក​ Fadi​ El​ Abdallah​ បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​ ICC​ បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ទៅ​តាម​លក្ខន្ដិកៈ​ ដែល​មាន​ចែង​ហើយ​បំពេញ​យុត្ដាធិការ​ របស់​ខ្លួន​ទៅ​តាម​អំណាច​និង​អធិបតេយ្យភាព​។​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​ម៉ូ​ស្គូ​ ប្រកាស​ដកខ្លួន​ពី​សមាជិក​ ICC​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ ដូ​ទើ​តេ​ ក៏​បាន​ប្រកាស​គាំទ្រ​រុ​ស្ស៊ី​ភ្លាម​ហើយ​បាន​និយាយ​ថា​ ក្រុង​ម៉ានីល​ក៏​ពិចារណា​ ដកខ្លួន​ពី​សមាជិកភាព​នេះ​ដែរ​។​

​រយៈពេល​ចុង​ក្រោយ​នេះ​គេ​កត់​សំគាល់ថា​ប្រទេស​មួយ​ចំនួន​ដែល​ដកខ្លួន​ចេញពី​សមាជិកភាព​ ICC​ គឺ​ភាគច្រើន​ប្រទេស​ទាំងនោះ​រង​ការ​រិះគន់​ថា​ បាន​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ ដូច​ជា​ ប្រទេស​អាហ្វ្រិក​ខាងត្បូង​ជាដើម​៕​ ប្រភព​:CNA

Share

Image
Image
Image