en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ៖​អាចារ្យ​នៅ​តែ​ជា​តម្រូវការ​សំខាន់​របស់​ពុទ្ធបរិស័ទ​

Share

ភ្នំពេញ៖នាយ​រដ្ឋមន្ត្រី​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ បាន​បង្ហោះ​សារ​នៅ​លើ​គេហទំព័រ​ហ្វ​ស​ប៊ុ​ករប​ស់លោក​នា​ថ្ងៃ​ទី​ ១៧​ ខែវិច្ឆិកា​នេះ​ថា​ មក​ទល់​សព្វ​ថ្ងៃនេះ​ តម្រូវការ​របស់​ពុ​ទ្ឋ​បរិស័ទ​លើអាចារ្យ​គឺ​នៅ​តែ​ជា​តម្រូវ ការ​ធំ​។​ ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​ ក្នុង​ពិធី​ សំណេះសំណាល​ជាមួយ​អាចារ្យ​ អាចារិនី​ទូ​ទាំង​ប្រទេស​នៅ​សាលចតុមុខ​រាជធានី​ភ្នំពេញ​ ព្រឹក​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​

អាចារ្យ អាចារិនី ទូទាំងប្រទេសដែលជួបសំណេះសំណាល់ជាមួយសម្ដេច ហ៊ុន សែន នៅសាលចតុមុខរាជធានីភ្នំពេញ
អាចារ្យ អាចារិនី ទូទាំងប្រទេសដែលជួបសំណេះសំណាល់ជាមួយសម្ដេច ហ៊ុន សែន នៅសាលចតុមុខរាជធានីភ្នំពេញ

​តាម​ប្រភព​ដដែល​ អាចារ្យ​ អាចារិនី​ ចំនួន​ ៨៥៧៥​ បាន​ទទួល​ការ​អប់រំ​បណ្តុះបណ្តាល​ចំណេះដឹង​លើ​ផ្នែក​អាចារ្យ​ ហើយ​មក​ទល់​សព្វ​ថ្ងៃនេះ​ តម្រូវការ​របស់​ពុ​ទ្ឋ​បរិស័ទ​លើ​អាចារ្យ​គឺ​នៅ​តែ​ជា​តម្រូវការ​ធំ​។​

​តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព​សិទ្ធិ​សេរី ភាព​ខាង​ជំនឿ​សាសនា​ និង​ជំនឿ​របស់​ប្រជាជន​ ដើម្បី​លើក​ស្ទួយ​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ​ និង​បន្ត​ពង្រឹង​និង​ពង្រីក​ពុទ្ធិកសិក្សា​នៅ​គ្រប់​កម្រិត​ជំរុញ​ការ​សិក្សា​ស្រាវជ្រាវ​ បោះពុម្ព​ និង​ផ្សព្វផ្សាយ​គម្ពីរ​ដីការ​ ក្បួនតម្រា​ និង​ក្បួនច្បាប់​សម្រាប់​ប្រតិបត្តិ​ធម្ម​វិន័យ​។

​ទាក់ទង​នឹង​ការ​លើកកម្ពស់​សមត្ថភាព​យល់​ដឹង​អំពី​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​នេះ​ដែរ​ សម្ដេច​ហ៊ុន​ សែន​ បាន​ណែនាំ​ឱ្យ​ក្រសួង​ធម្មការ​ និង​សាសនា​ បន្ត​រៀបចំ​កម្មវិធី​ជួបជុំជា​ប្រចាំឆ្នាំ​ដើម្បី​បង្ករ​ល ក្ខណៈ​ឱ្យ​អាចារ្យ​ អាចារិនី​ ទាំងអស់​នៃ​ សមាគម​អាចារ្យ​ខ្មែរ​ មាន​ឱកាស​ផ្លាស់​ប្តូរ​មតិយោបល់​ និង​ចែក រំលែក​ចំណេះដឹង​ផ្សេងៗ​។​

​សម្ដេច​ហ៊ុន​ សែន​ ក៏​បាន​សំណូមពរ​ដល់​អាចារ្យ​ អាចារិនី​ ឱ្យ​មាន​សាមគ្គី​ល្អជា​មួយ​ចៅអធិការ​វត្ត​ ព្រះ សង្ឃ​ អាជ្ញាធរ​ដែនដី​ ដោយ​មិន​ត្រូវ​ប្រកាន់​បក្សពួក​ ហើយ​អាចារ្យ​ អាចារិនី​ ត្រូវធ្វើ​ជា​បុគ្គល​ជាទី​គោរព​។​

​សម្ដេច​បន្ត​ថា​សព្វ​ថ្ងៃនេះ​វត្ត​អារាម​មាន​ច្រើន​ ការ​ធ្វើបុណ្យ​ទាន​កាន់តែ​ច្រើន​ តម្រូវការ​អាចារ្យ​ក៏​កាន់តែ​ច្រើន​ ជា​ហេតុ​ទាមទារ​ឱ្យ​មានការ​បណ្តុះ​      បណ្តាល​ធនធានមនុស្ស​ផ្នែក​ អាចារ្យ​ អាចារិនី​នេះ​ឱ្យ​មាន ចំណេះ​ដឹង​ខ្ពង់ខ្ពស់​ ។​ អាចារ្យ​ អាចារិនី​ ត្រូវ​បន្ត​ពង្រីក​ចំណេះដឹង​ និង​ខិតខំ​ស្រាវជ្រាវ​ក្បួនខ្នាត​ដើម្បី​រួម ចំណែក​កសាង​ឯកសារ​គោល​សម្រាប់​បោះពុម្ពផ្សាយ​ជា​ប្រយោជន៍​សង្គម​ និង​ត្រូវធ្វើ​គំរូ​ល្អ​ប្រកបដោយ​សីលធម៌​ ចរិយា​ធម៌​ល្អ​ ដើម្បី​ចូលរួម​ទប់ស្កាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម​ជាតិ​ផង​ដែរ​៕

Share

Image
Image
Image