en     km
en     km

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​អំពាវនាវ​ ឱ្យ​ពលរដ្ឋ​ផ្តល់​ទំនុកចិត្ត​ដល់​ស្ថាប័ន​អនុវត្ត​ច្បាប់​

Share

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក​ គឹ​ម​ សន្តិភាព​ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ និង​សាធារណៈ​មតិ​ផ្តល់​ទំនុកចិត្ត​ដល់​ស្ថាប័ន​អនុវត្ត​ច្បាប់​ ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ គឹ​ម​ សន្តិភាព​ដែល​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ តាម​រយៈ​សារ​អេ​ទ្បិ​ច​ត្រូ​ច​និ​ច​តេ​លេ​ក្រាម​ កាលពី​ថ្ងៃ​ ទី​១៦​ វិច្ឆិកា​ ឆ្នាំ​២០១៦​។​

tulaka-sala-dombong-1
ការ​អំពាវនាវ​នេះ​បន្ទាប់​ពី​បណ្តាញសារព័ត៌មាន​  និង​បណ្តាញ​សង្គម​មួយ​ចំនួន​ បាន​ចុះ​ផ្សាយ​ និង​ផ្សព្វផ្សាយ​ករណី​ហឹ​ង្សា​ ដែល​នាំ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​សាធារណៈ​មតិ​។​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

​លោក​ គឹ​ម​ សន្តិភាព​ បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​តេ​លេ​ក្រាម​ ប្រាប់​ក្រុម​អ្នក​សារ​ ព័ត៌មាន​ ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​នៅ​លើ​បណ្តាញសារព័ត៌មាន​ ក៏​ដូច​ជា​ នៅ​ លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ មានការ​ផ្សព្វផ្សាយ​ករណី​ហឹ​ង្សា​មួយ​ចំនួន​ ដែល​នាំ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​សាធារណៈ​មតិ​ទៅ​លើ​ករណី​ទាំងនេះ​។​ លោក​បន្ត​ថា​ ករណី​នេះ​បាន​នាំ​ឱ្យ​មានការ​វាយតម្លៃ​ដោយ​ភ័ន្ត​ច្រឡំ​ ទៅ​លើ​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ និង​ស្ថាប័ន​តុលាការ​។​

​ការ​លើក​ទ្បើ​ង​ដូចនេះ​បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​អំពើ​ហឹ​ង្សា​មួយ​ ទៅ​លើ​កញ្ញា​ ពេជ្រ​ អា​វី​ហ្សា​ ដែល​ជា​តារា​សម្តែង​ត្រូវ​បាន​គេ​ដឹង​ថា​អ្នក​ដែល​បាន​បង្ក​ អំពើ​ហឹ​ង្សា​ទៅ​លើ​តារា​សម្តែង​រូប​នេះ​ គឺ​ ឈ្មោះ​ គៀង​ ហេង​ ជា​អតីត​សង្សារ​របស់​នាង​ កាលពី​យប់​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា​ នៅ​ក្លឹ​ប​ LV​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ខណៈ​ដែល​នាង​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ ក្នុង​ឱកាស​បុណ្យ​អំ​ទូក​ថ្ងៃ​ទី​០១​។​

​ជុំវិញ​នឹង​ការ​ប្រើប្រាស់​អំពើ​ហឹ​ង្សា​នេះ​ លោក​ គឹ​ម​ សន្តិភាព​ បាន​លើក​ទ្បើ​ង​ថា​ករណី​បង្ក​ ហឹ​ង្សា​ទាំងនេះ​ជា​ករណី​ព្រហ្មទណ្ឌ​ដែល​ស្ថាប័ន​អយ្យការ​ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​តែ​ចាត់វិធានការ​ស៊ើបអង្កេត​ យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ឈាន​ទៅ​ដល់​ ការ​ផ្តន្ទាទោស​ជនល្មើស​តាម​ច្បាប់​។​ លោក​ គឹ​ម​ សន្តិភាព​ សង្កត់ធ្ងន់​ថា​ការ​សម្របសម្រួល​សំណង​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​ផ្ទាល់​រវាង​ភាគី​ តែ​ពុំ​អាច​ផ្អាក​ ឬ​បញ្ចប់​នីតិវិធី​ ក្នុង​រឿង​ព្រហ្មទណ្ឌ​បាន​នោះ​ទេ​។​ ក្នុង​ន័យ​នេះ​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ អំពាវនាវ​ដល់​ជន​រង​គ្រោះ​ ប្រជាពលរដ្ឋ​ និង​សាធារណៈ​មតិ​ផ្តល់​ទំនុកចិត្ត​ដល់​ស្ថាប័ន​អនុវត្ត​ច្បាប់​ និង​សូម​ចូលរួម​ផ្តល់​នូវ​សក្ខី​កាម​នានា​ ជូន​ដល់​ស្ថាប័ន​អយ្យការ​ទាក់ទង​នឹង​ករណី​ទាំង​អស់នេះ​។​

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ នាយក​ប្រតិបត្តិ​ មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (​សុង​ត្រា​ល់​)​ (central)​ លោក​ មឿ​ន​ តុលា​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​ថា​ ការ​អំពាវនាវ​វា​ជា​រឿង​មួយ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ប្រជាពលរដ្ឋ​ពិតជា​យល់​ដឹង​យ៉ាង​ច្បាស់​ថា​ប្រព័ន្ធ​តុលាការ​ នៅ​កម្ពុជា​អ​ព្យា​ក្រឹត្យ​ឬ​មិន​អ​ព្យា​ក្រឹត្យ​។​

​លោក​ លោក​ មឿ​ន​ តុលា​ ៖​ «​ទី​០១​ ខ្ញុំ​យល់​ថា​ច្បាប់​គ្រប់គ្រង​ចៅក្រម​ ព្រះរាជអាជ្ញា​ ហើយនឹង​ច្បាប់​គ្រប់គ្រង​ដំណើរការ​នៃ​ការ​ប្រព្រឹត្តិ​ ទៅ​នៃ​ប្រព័ន្ធ​តុលាការ​នេះ​គួរតែ​ធ្វើ​វិសោធនកម្ម​ដើម្បី​ឱ្យ​រដ្ឋបាល​តុលាការ​នេះ​ទៅ​ជា​ឯករាជ្យ​មិន​ស្ថិត​នៅ​ក្រោម​ចំណុះ​ របស់​ក្រសួងយុត្តិធម៌​ទេ​ ឬ​ក៏​ស្ថិត​នៅ​ក្រោម​ចំណុះ​រដ្ឋាភិបាល​ទេ​មាន​ន័យ​ថា​ តុលាការ​គាត់​មាន​កញ្ចប់​ថវិកា​មួយ​ឯករាជ្យ​របស់​គាត់​តែ​ម្តង​ដែល​កំណត់​ដោយ​រដ្ឋសភា​ ទី​០២​ កាលណា​បើ​ច្បាប់​អស់ហ្នឹង​កែតំរូវ​ហើយ​យើង​ចង់​ឃើញ​ចៅក្រម​ដែល​គាត់​បំពេញ​តួនាទី​ ជា​ក្រុម​ហ្នឹង​គឺ​ឱ្យ​ចេញពី​តួនាទី​របស់​គណបក្ស​នយោបាយ​ កុំឱ្យ​គាត់​មាន​តួនាទី​ជាន់ខ្ពស់​ក្នុង​គណបក្ស​នយោបាយ​»​។​

​ចំណែក​អ្នក​ឃ្លាំមើល​ស្ថានការណ៍​សង្គម​ និង​នយោបាយ​ លោក​ គឹ​ម​ សុខ​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​ថា​ ស្ថាប័ន​ដែល​មាន​តួនាទី​អនុវត្ត​ច្បាប់​គួរតែ​កែ​ តម្រូវ​ស្ថាប័ន​របស់​ខ្លួន​   ឱ្យ​បាន​ល្អ​ប្រសើរ​ស្រប​តាម​ឆន្ទៈ​ច្បាប់​ពិតប្រាកដ​ ជា​ជាង​ធ្វើការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ចិត្ត​ទៅ​លើ​ស្ថាប័ន​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​។​

លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ

លោក​ គឹ​ម​ សុខ​ បន្ត​ថា​ អ្នក​អនុវត្ត​ច្បាប់​ធំ​ជាងគេ​ គឹ​អំណាចនីតិប្រតិបត្តិ​ និង​អំណាចតុលាការ​ ប៉ុន្តែ​ប្រសិនបើ​មន្ត្រី​ដែល​មាន​តួនាទី​គ្រប់គ្រង​អំណាច​ ទាំងនេះ​មិន​អាច​ធានា​បាន​នូវ​ការ​រក្សា​អារម្មណ៍​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ​បាន​ទេ​នោះ​ ថា​តើ​ឱ្យ​ប្រជាពលរដ្ឋ​ទុកចិត្ត​ទៅ​លើ​ ស្ថាប័ន​តុលាការ​បាន​យ៉ាងណា​។​

​លោក​ គឹ​ម​ សុខ​ ៖«​ដើម្បី​ឆ្លុះ​បញ្ចាំង​រឿង​ហ្នឹង​ត្រូវ​ចាត់វិធានការ​ជាក់ស្តែង​មួយ​គឺ​វិធា​នារ​នៃ​ការ​មិន​រើសអើង​នៅ​ចំពោះ​មុខ​ជន​ទាំង​ទ្បា​យ​ណា​ ទោះបីជា​មាន​អំណាច​ ឬ​គ្មាន​អំណាច​ក្តី​ដើម្បី​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់​ថា​ខ្លួន​ ឬ​រដ្ឋាភិបាល​ ឬ​មន្ត្រី​អនុវត្ត​ច្បាប់​ឬ​មន្ត្រី​តុលាការ​បាន​ចាត់​ទុក​យុត្តិធម៌​ នៅ​លើ​ច្បាប់​ទៅ​ទៀត​បាន​ន័យ​ថា​ គ្រប់​បញ្ហា​ដែល​មាន​ត្រូវ​តែ​កំណត់​ឱ្យ​បាន​ច្បាស់​នៅ​ទិស​ដៅ​ស្វែងរក​យុត្តិធម៌​ឱ្យ​បាន​ជ្រះ​ស្រ​ទ្បះ​ ដល់​ពលរដ្ឋ​ក្នុង​សង្គម​ដែល​មាន​តែ​បញ្ហា​ពាក់ព័ន្ធ​»​។​

​បើ​និយាយ​ពី​ការ​ស្វែងរក​យុត្តិធម៌​ សម្រាប់​ជន​រង​គ្រោះ​គឺ​មាន​ករណី​ច្រើន​កើត​ទ្បើ​ង​នៅ​កម្ពុជា​ ដូច​ជា​ករណី​តារា​មួយ​ចំនួន​ត្រូវ​បាន​វាយប្រហារ​ដោយ​ទឹក​អាស៊ី​ដ​ និង​តារា​ខ្លះ​វាយប្រហារ​រហូត​ដល់​គ្រាប់កាំភ្លើង​ទៀត​ផង​ តែ​គេ​ពុំ​ទាន់​ឃើញ​ជន​ដៃដល់​ត្រូវ​បាន​នាំ​ខ្លួន​មក​ប្រឈម​មុខ​នឹង​យុត្តិធម៌​នោះ​ទេ​។​ ករណី​ហឹ​ង្សា​នយោបាយ​ ឬ​ការ​គុំ​គួ​ន​មួយ​ចំនួន​ទៀត​ក៏​ជន​រង​គ្រោះ​នៅ​តែ​ទទូច​សុំ​យុត្តិធម៌​ពី​ប្រព័ន្ធ​ច្បាប់​ជា​និច្ច​៕

Share

ព័ត៌មានទាក់ទង

Image