en     km
en     km

​ទេព​ វ​ន្នី​ ថា​ស្រុក​ខ្មែរ​គ្មាន​យុត្តិធម៌​ទេ​សម្រាប់​អ្នក​ទន់ខ្សោយ​ បើ​អ្នកមាន​អំណាច​មិន​ទម្លាក់​យុត្តិធម៌​ឱ្យ​នោះ​

Share

​សាលាឧទ្ធរណ៍​បដិសេធ​សំណើរ​សុំ​នៅ​ក្រៅ​ឃុំ​របស់​តំណាង​សហគមន៍​បឹង​កក់​ អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ សំណុំរឿង​អំពើ​ហិង្សា​នៅ​ក្បែរ​ភូមិ​គ្រឹះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ ៣​ ឆ្នាំ​ មុន​។​

អ្នកស្រ្តី ទេព វន្នី ពេលកំពុងស្ថិតនៅសាលាឧទ្ធរណ៍
អ្នកស្រ្តី ទេព វន្នី ពេលកំពុងស្ថិតនៅសាលាឧទ្ធរណ៍

​កាលពី​ថ្ងៃ​ទី​ ២៦​ ខែ​ មិ​នា​ ឆ្នាំ​ ២០១៣​ សហគមន៍​បឹង​កក់​បាន​ដង្ហែ​ញត្តិ​ទៅ​មុខ​ភូមិ​គ្រឹះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​សុំ​ឲ្យ​សម្តេច​ជួយ​អន្តរាគមន៍​ រឿង​ទំនាស់​ដីធ្លី​ ក៏​មាន​អំពើ​ហិង្សា​មួយ​កើតឡើង​ជាមួយ​ កងកម្លាំង​សន្តិសុខ​ខ័​ណ្ឌ​។​

​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ បាន​សម្រេច​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល​ ដោយ​បន្ត​ឃុំខ្លួន​តំណាង​សហគមន៍​បឹង​កក់​ អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​។​ អ្នកស្រី​ ទេព​ វ​ន្នី​ បាន​ហៅ​តុលាការ​នៅ​កម្ពុជា​ ថា​មិន​មាន​ភាព​ឯករាជ្យ​។​
​លោក​ ធូ​ វី​រៈ​ ជូន​សេចក្ដីរាយការណ៍​៖

 

​បន្ទាប់​ពី​ចេញពី​បន្ទប់​សាកសួរ​ អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ យល់​ថា​ ការ​សម្រេច​របស់​ចៅក្រម​សាលាឧទ្ធរណ៍​គឺ​ស្ថិត​នៅ​ក្រោម​គំនាប​អ្នកមាន​លុយ​ និង​មាន​អំណាច​ដែល​អ្នកស្រី​ថា​ បាន​សម្រេច​បន្ត​ឃុំខ្លួន​អ្នកស្រី​ ដោយ​អយុត្តិធម៌​។​

​អ្នក​ស្ត្រី​ ទេព​ វ​ន្នី​៖«​រហូត​មក​ដល់​ពេល​នេះ​ នាង​ខ្ញុំ​ជាប់គុក​៣​ដង​ទៀត​ គឺ​ ខ្ញុំ​មិន​ដែល​មាន​សង្ឃឹម​ស្រុក​ខ្មែរ​មួយ​នេះ​ បាន​ផ្តល់​យុត្តិធម៌​ឲ្យ​នាង​ខ្ញុំ​ទេ​ ព្រោះ​ភាព​យុត្តិធម៌​គឺ​ស្ថិត​ក្នុង​កណ្តាប់​អ្នកមាន​លុយ​ និង​មាន​អំណាច​ លុះត្រាតែ​អ្នកមាន​លុយ​ និង​មាន​អំណាច​បញ្ជា​ពីលើ​ ទម្លាក់​មក​ពីលើ​ បានជា​តុលាការ​ហ៊ាន​សម្រេច​ដោយ​ឆន្ទានុសិទ្ធិ​ត្រឹមត្រូវ​ បើ​មិន​អ​ញ្ចឹ​ង​ទេ​គឺ​ តុលាការ​ខ្លាច​អស់ដំណែង​គាត់​»​។​

​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មន្ត្រី​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ទេ​ ចំពោះ​ការ​និយាយ​រិះគន់​ វាយប្រហារ​ របស់​អ្នកស្រី​ ទេព​ វ​ន្នី​ លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ បាន​ទេ​នៅ​ថ្ងៃនេះ​ ដោយ​មិន​លើក​ទូរស័ព្ទ​។​អ្នក​ស្រី្ត​ថា​ សវនាការ​កាលពី​ព្រឹក​មិ​ញ​នេះ​ ធ្វើ​ឡើង​ដោយ​ភាព​តក់ក្រហល់​ ព្រោះ​អវត្តមាន​មេធាវី​របស់​អ្នកស្រី​ នៅ​ក្នុង​បន្ទប់​សវនាការ​។​

សហគមន៍​បឹង​កក់​ប្រមាណ​ ២០​ នាក់​ បាន​លើកគ្នា​មក​តវ៉ា​ នៅ​ក្បែរ​របង​សាលាឧទ្ធរណ៍
សហគមន៍​បឹង​កក់​ប្រមាណ​ ២០​ នាក់​ បាន​លើកគ្នា​មក​តវ៉ា​ នៅ​ក្បែរ​របង​សាលាឧទ្ធរណ៍

អ្នកស្រី​ ទេព​ វ​ន្នី​ បាន​ឲ្យ​ដឹង​នៅ​ពេល​មន្ត្រី​យុត្តិធម៌​សាលាឧទ្ធរណ៍​បណ្តើរ​ អ្នកស្រី​ចេញពី​បន្ទប់​សាកសួរ​ទើប​ ចៅក្រម​សាលាឧទ្ធរណ៍​បដិសេធ​សំណើរ​ សុំ​នៅ​ក្រៅ​ឃុំ​ពីព្រោះ​គេ​ខ្លាច​ អ្នក​ស្ត្រី​បង្ក​ភាព​វឹកវរ​នៅ​ពេល​មាន​មាន​សេរីភាព​។​ អ្នកស្រី​ បាន​បដិសេធ​ថា​ អ្នកស្រី​មិន​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សន្តិសុខ​ខណ្ឌ​ និង​មន្ត្រី​មាន​សមត្ថកិច្ច​ឡើយ​។​ អ្នកស្រី​ទាមទារ​ឱ្យ​ផ្ដល់​យុត្តិធម៌​ឱ្យ​អ្នកស្រី​ឡើង​វិញ​។​

​អ្នកស្រី​ ទេព​ វ​ន្នី​៖«​អ្នក​ដែល​ប្រព្រឹត្តិ​ហិង្សា​ពិតប្រាកដ​ កំពុង​តែ​មាន​សេរីភាព​នៅ​ខាងក្រៅ​ គឺ​ ខាង​សន្តិសុខ​ខ័​ណ្ឌ​ដូនពេញ​ និង​មន្ត្រី​មាន​សមត្ថកិច្ច​មួយ​ចំនួន​ ដែល​ប្រព្រឹត្តិ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ដីធ្លី​ ដែល​ប្រជាពលរដ្ឋ​គ្រាន់តែ​ជួបជុំ​គ្នា​ និយាយ​អំពី​ភាព​អយុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ​ញ្ចឹ​ង​ពួក​គាត់​ទាំងអស់​គឺជា​អ្នកទោស​ពិតប្រាកដ​ មិនមែន​ជា​នាង​ខ្ញុំ​ទេ​»​។​

​ខណៈ​ដែល​សាលាឧទ្ធរណ៍​កំពុង​បើក​សវនាការ​ សហគមន៍​បឹង​កក់​ប្រមាណ​ ២០​ នាក់​ បាន​លើកគ្នា​មក​តវ៉ា​ នៅ​ក្បែរ​របង​សាលាឧទ្ធរណ៍​ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​របស់​ខ្លួន​ ដោយ​មានការ​ឃ្លាំមើល​ពី​កងកម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ​។​

​កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ សីហា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទប្រកាន់​ អ្នកស្រី​ ទេព​ វ​ន្នី​ និង​អ្នកស្រី​ បូ​វ​ សោភា​ ជាប់​ពន្ធនាគារ​រយៈពេល​ ៦​ថ្ងៃ​ ពី​បទ​ប្រមាថ​។​ អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​អន្តរ​គម​ន៍រក​យុត្តិធម៌​ឲ្យ​អ្នក​ស្ត្រី​៕

Share

Image
Image
Image