en     km
en     km

បាតុករ​ ២០​ម៉ឺន​នាក់​នឹង​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ ម៉ា​ឡេ​ស៊ី​ លាលែង​ពី​តំណែង

Share

នៅ​ចុង​ស​ប្ដា​ហ៍​នេះ​ ប្រជាជន​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ ប្រមាណ​ជា​២០​ម៉ឺន​នាក់​នឹង​ចាប់ផ្ដើម​បន្ដ​ធ្វើ​បាតុកម្ម​ជា​ថ្មី​ម្ដងទៀត​ ដើម្បី​ទាមទារ​អោយ​នាយក​រដ្ឋមន្ដ្រី​ ណា​ជិប​ រ៉ា​ហ្សា​ក់​ លាលែង​ពី​តំណែង​ ករណី​អំពើ​ពុក​រលួយ​ នូវ​ទឹកប្រាក់​ ៧០០​លាន​ដុល្លារ​សហ​អា​មេ​រិ​ក​។​

នាយករដ្ឋមន្រ្ដី ណាជិប រ៉ាហ្សាក់
នាយករដ្ឋមន្រ្ដី ណាជិប រ៉ាហ្សាក់

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ បាតុកម្ម​នេះ​ ដឹកនាំ​ដោយ​អង្គការ​សង្គម​ស៊ី​វិល​ដ៏​ល្បីឈ្មោះ​ជាងគេ​ គឺ​ អង្គការ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ Bersih,​ ដែល​បាតុកម្ម​នេះ​ ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​សបា្ដហ៍​នេះ​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ដដែល​នេះ​ អង្គការ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ត្រូវធ្វើ​យុទ្ធនាការ​ រយៈពេល​ចំនួន​៦​ស​ប្ដា​ហ៍​ ដោយ​ធ្វើ​យ៉ាងណា​អោយ​មានការ​ឆ្លើយ​តប​ ពី​នាយក​រដ្ឋមន្ដ្រី​ ណា​ជិប​ រ៉ា​ហ្សា​ក់​។​ បន្ថែម​លើ​នេះ​ អតីត​នាយក​រដ្ឋមន្ដ្រី​ជើង​ចាស់​ម្នាក់​ លោក​បណ្ឌិត​ មហា​ធា​ មហា​មា​ដ​ ក៏​បាន​ប្រកាស​ថា​ លោក​នឹង​ចូលរួម​មហា​បាតុកម្ម​នេះ​ដែរ​។ ​លោក​ មហា​ធា​ បាន​បញ្ជាក់​ថា​ លោក​ចង់ឱ្យ​ នាយក​រដ្ឋមន្ត្រី​ណា​ជិប​ លាលែង​ពី​តំណែង​។​

​សូម​រម្លឹក​ថា​លោក​ ណា​ជិប​ រ៉ា​ហ្សា​ក់​ មានរឿង​អាស្រូវ​ពុក​រលួយ​មាន​ទឹកប្រាក់​ប្រមាណ​ជា​ ៧០០​លាន​ដុល្លារ​សហ​អា​មេ​រិ​ក​ដែល​លោក​ត្រូវ​បាន​គេ​ចោទ​ថា​ បាន​លួច​បង្វិលប្រាក់​ទាំងនេះ​ពី​ ធនាគារ​របស់​រដ្ឋ​ ដាក់​ចូល​ទៅ​ក្នុង​គណនី​របស់​ខ្លួន​។​ តែ​បែប​នេះ​ក្ដី​ លោក​ ណា​ជិប​ រ៉ា​ហ្សា​ក់​ បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ​៕​ប្រភព​:CNA

Share

ព័ត៌មានទាក់ទង

Image