en     km
en     km

សាលាឧទ្ធរណ៍​ច្រាន​ចោលការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកស្រី​ ទេព​ វ​ន្នី​

Share

ភ្នំពេញ​:​ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បាន​ច្រានចោល​ករណី​សុំ​ប្ដឹង​នៅ​ក្រៅ​ឃុំ​របស់​អ្នកស្រី​ ទេព​ វ​ន្នី​ តំណាង​សហគមន៍​បឹង​កក់​ ដោយ​សម្រេច​តម្កល់​ទុក​សេចក្ដីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ​។​

អ្នកស្រី ទេព វន្នី
អ្នកស្រី ទេព វន្នី

តាម​សេច​ច​ក្ដី​រាយការណ៍​ លោក​ ងួ​ន​ រតនា​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ សម្រេច​បដិសេធ​សំណើ​ គឺ​ ធ្វើ​ឡើង​បន្ទាប់​ពី​បាន​នាំ​ខ្លួន​អ្នកស្រី​ ទេព​ វ​ន្នី​ ចូល​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​នេះ​។​

​កាលពី​ថ្ងៃ​ទី​២២​ សីហា​ ឆ្នាំ​២០១៦​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លើ​សកម្មជន​ដីធ្លី​ស្ត្រី​បឹង​កក់​ពីរ​នាក់​ ដែល​សកម្ម​ក្នុង​យុទ្ធនាការ​ «​ថ្ងៃ​ចន្ទ​ព័ណ៌​ខ្មៅ​»​ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សមាគម​អា​ដ​ហុ​ក​ និង​មន្ត្រី​គ​.​ជ​.​ប​ រួម​ទាំង​ទាមទារ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ស្វែងរក​យុត្តិធម៌​ក្នុង​អំពើ​ ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​

​ភ្លាមៗ​បន្ទាប់​ពី​ការ​នាំ​ខ្លួន​ចូល​តុលាការ​  អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​ចោទ​ ពី​ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​ មក​ជា​បទ​ប្រមាថ​។​ តែ​បន្ទាប់​ពី​សវនាការ​រួច​មក​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បង្គាប់​ឲ្យ​អ្នកស្រី​ ទេព​ វ​ន្នី​ និង​ អ្នកស្រី​ ប៉ូវ​ សោភា​ បង់ប្រាក់​ពិន័យ​ប្រាក់​ម្នាក់ៗ​ចំនួន​ ៨​ ម៉ឺន​រៀល​ និង​ដាក់​ពន្ធនាគារ​រយៈពេល​ ៦​ថ្ងៃ​។​

​បើ​តាម​បទ​ចោទ​ថ្មី​នេះ​ គឺ​ អ្នកស្រី​ ទេព​ វ​ន្នី​ អាច​នឹង​ត្រូវ​តុលាការ​ដោះ​លែង​ ប៉ុន្តែ​ អ្នកស្រី​ ទេព​ វ​ន្នី​ នៅ​ជាប់​ បណ្តឹង​មួយទៀត​ គឺ​ ពី​បទ​ហិង្សា​នៅ​ក្បែរ​ភូមិ​គ្រឹះ​នាយក​រដ្ឋមន្ត្រី​ កាលពី​ឆ្នាំ​ ២០១៣​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​គេ​ដឹង​ថា​ ជា​តំណាង​ស្ត្រី​បឹង​កក់​ និង​ជា​សកម្មជន​ខ្លាំង​ជាងគេ​ក្នុង​ការ​តវ៉ា​ក្នុង​ជម្លោះ​បញ្ហា​ដីធ្លី​។​ ក្រៅពី​នេះ​ អ្នកស្រី​ក៏​បាន​ចូលរួម​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​ជា​ច្រើន​ជុំវិញ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​៕

Share

Image
Image
Image