en     km
en     km

សាលាឧទ្ធរណ៍​បើក​សវនាការ​ករណី​អ្នកស្រី​ ទេព​ វ​ន្នី​ សុំ​នៅ​ក្រៅ​ឃុំ​នៅ​ព្រឹក​នេះ​

Share

សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​វិច្ឆិកា​នេះ​បាន​បើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​  តាម​បណ្ដឹង​មេធាវី​ របស់​អ្នកស្រី​ ទេព​ វ​ន្នី​។​​អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​គេ​ដឹង​ថា​ ជា​តំណាង​ ស្ត្រី​បឹង​កក់​ និង​ជា​សកម្មជន​ខ្លាំង​ជាងគេ​ក្នុង​ការ​តវ៉ា​ក្នុង​ជម្លោះ​បញ្ហា​ដីធ្លី​។​ ក្រៅពី​នេះ​ អ្នកស្រី​ក៏​បាន​ចូលរួម​ក្នុង​ការ​ទាមទារ​យុត្តិធម៌​ផ្សេងៗ​ជា​ច្រើន​  ដែល​ទាក់ទង​នឹង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​

ប្រជាពលរដ្ឋនៅតំបន់បឹងកក់ នាំគ្នាស្រែកតវ៉ា អោយដោះលែង អ្នកស្រី ទេព វន្នី និងអ្នកស្រី ប៉ូវ សោភា នៅព្រឹកថ្ងៃទី​២២ សីហា ២០១៦។
ប្រជាពលរដ្ឋនៅតំបន់បឹងកក់ នាំគ្នាស្រែកតវ៉ា អោយដោះលែង អ្នកស្រី ទេព វន្នី និងអ្នកស្រី ប៉ូវ សោភា កាលពីព្រឹកថ្ងៃទី​២២ សីហា ២០១៦។

សូម​ជម្រាប​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​២២​ សីហា​ ឆ្នាំ​២០១៦​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លើ​សកម្មជន​ដីធ្លី​ស្ត្រី​បឹង​កក់​ពីរ​នាក់​ ដែល​សកម្ម​ក្នុង​យុទ្ធនាការ​ «​ថ្ងៃ​ចន្ទ​ព័ណ៌​ខ្មៅ​»​ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​សមាគម​អា​ដ​ហុ​ក​ និង​មន្ត្រី​គ​.​ជ​.​ប​ រួម​ទាំង​ទាមទារ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្វែងរក​យុត្តិធម៌​ក្នុង​អំពើ​ ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​

​ភ្លាមៗ​បន្ទាប់​ពី​ការ​នាំ​ខ្លួន​ចូល​តុលាការ​  អ្នកស្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​ចោទ​ ពី​ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​ មក​ជា​បទ​ប្រមាថ​។​

​តែ​បន្ទាប់​ពី​សវនាការ​រួច​មក​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បង្គាប់​ឲ្យ​អ្នកស្រី​ ទេព​ វ​ន្នី​ និង​ អ្នកស្រី​ ប៉ូវ​ សោភា​ បង់ប្រាក់​ពិន័យ​ប្រាក់​ម្នាក់ៗ​ចំនួន​ ៨​ ម៉ឺន​រៀល​ និង​ដាក់​ពន្ធនាគារ​រយៈពេល​ ៦​ថ្ងៃ​។​

​បើ​តាម​បទ​ចោទ​ថ្មី​នេះ​ គឺ​ អ្នកស្រី​ ទេព​ វ​ន្នី​ អាច​នឹង​ត្រូវ​តុលាការ​ដោះ​លែង​ ប៉ុន្តែ​ អ្នកស្រី​ ទេព​ វ​ន្នី​ នៅ​ជាប់​ បណ្តឹង​មួយទៀត​ គឺ​ ពី​បទ​ហិង្សា​នៅ​ក្បែរ​ភូមិ​គ្រឹះ​នាយក​រដ្ឋមន្ត្រី​ កាលពី​ឆ្នាំ​ ២០១៣៕

Share

Image
Image
Image