en     km
en     km

មេដឹកនាំ​ហ្វី​លី​ពី​ន​ សង្ឃឹមថា​លោក​ដូ​ណា​ល់​ត្រាំ​ ចាត់ការ​ជនអន្តោប្រវេសន៍​ដោយ​យុត្តិធម៌​

Share

​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ សង្ឃឹមថា​ រដ្ឋការ​អា​មេ​រិ​ករប​ស់លោក​ដូ​ណា​ល់​ត្រាំ​ នឹង​អនុវត្តន៍​ការ​គ្រប់គ្រង​ជនអន្ដោប្រវេសន៍​ ដោយ​ឈរ​លើ​គោលការណ៍​មនុស្សធម៌​ និង​ការ​យោគយល់​។​

ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និង លោក Donal Trump
ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និង លោក Donal Trump

​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ រំពឹង​ថា​ លោក​ត្រាំ​ នឹង​អនុវត្ត​ច្បាប់​អន្ដោប្រវេសន៍​ ទៅ​លើ​ជនបរទេស​ណា​ដែល​ចូល​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ខុសច្បាប់​និង​ជន​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​ក្រឹ​ដ្ឋ​កម្ម​ផ្សេងៗ​។​

​ការ​ថ្លែង​របស់​លោក​ប្រធានាធិបតី​ Duterte​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ដាក់​ចេញ​នូវ​ផែនការ​ ដើម្បី​ចាប់​ប​ញ្ចូ​ន​ជនអន្ដោប្រវេសន៍​ ដែល​ខុសច្បាប់​រស់នៅ​អា​មេ​រិ​ក​យ៉ាងតិច​ ៣​លាន​នាក់​ ទៅ​ប្រទេស​ពួក​គេ​វិញ​។​

​ប្រជាជន​ហ្វី​លី​ពី​ន​ត្រូវ​បាន​គេ​គិត​ថា​ រស់នៅ​សហរដ្ឋអាមេរិក​ច្រើន​ជាងគេ​បំផុត​ បើ​ប្រៀបធៀប​ទៅ​និង​ប្រជាជន​អាស៊ី​មួយ​ចំនួន​រួម​នឹង​ប្រជាជន​ចិន​ផង​ដែរ​។​

​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ប្រកាស​ថា​ រយៈពេល​ ១០០​ថ្ងៃ​  នៃ​ការ​កាន់​តំណែង​របស់​លោក​នៅ​ សេត​វិមាន​ លោក​នឹង​ចាត់ការ​មុនគេ​ ករណី​អន្ដោប្រវេសន៍​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់​។​

​តាម​ការ​ស្រាវជ្រាវ​មួយ​បញ្ជាក់​ថា​ ជនអន្ដោប្រវេសន៍​រស់នៅ​សហរដ្ឋអាមេរិក​ បច្ចុប្បន្ន​មាន​ប្រមាណ​ ១១​លាន​នាក់​៕​ប្រភព​:CNA

Share

Image
Image
Image