en     km
en     km

​លោក​ ដូ​ណា​ល់​ត្រាំ​ ធានា​ថា​ ជប៉ុន​នៅ​តែ​ជា​មហាមិត្ត​អា​មេ​រិ​ក​ ដដែល

Share

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​ទើប​ជាប់​ឆ្នោត​ លោក​ ដូ​ណា​ល់​ត្រាំ​ បញ្ជាក់​ថា​ ជំនួប​របស់​លោក​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ ជាមួយ​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ ស៊ិ​ន​ សូ​អា​បេ​ គឺជា​ការ​ធានា​ឡើង​វិញ​នូវ​ការ​ផ្សារ​ទំនាក់ទំនង​អា​មេ​រិ​ក​-​ជប៉ុន​ បន្ទាប់​ពី​លោក​បាន​ប្រើ​វោហា​សាស្ដ្រ​ ប៉ះទង្គិច​ជាមួយ​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​អាស៊ី​ ខាងកើត​មួយ​នេះ​ ក្នុង​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​កន្លង​មក​។​

លោក ដូណាល់ត្រាំ និង លោក អាបេ
លោក ដូណាល់ត្រាំ និង លោក អាបេ

លោក​ អា​បេ​ នឹង​ជួប​លោក​ដូ​ណា​ល់​ត្រាំ​ នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក​ ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ ដែល​ក្នុង​ជំនួប​នោះ​ ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ បាន​រាយការណ៍​មក​ថា​ លោក​អា​បេ​ នឹង​លើក​ឡើង​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​ការពារ​ជាតិ​នៅ​ចំពោះ​មុខ​លោក​ ដូ​ណា​ល់​ត្រាំ​។​

​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​បញ្ជាក់​ទៀត​ថា​ ជំនួប​របស់​លោក​ជា​លើក​ដំបូង​ និង​ដោយ​ផ្ទាល់​ជាមួយ​មេដឹកនាំ​បរទេស​នេះ​ គឺ​ លោក​នឹង​ព្យាយាម​អោយ​មេដឹកនាំ​ទាំងនោះ​ យល់​អំពី​ការ​កែទម្រង់​មួយ​ចំនួន​របស់​លោក​ ខណៈ​លោក​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​។​

​តែ​យ៉ាងណា​ក៏​ដោយ​ ទីប្រឹក្សា​របស់​លោក​ត្រាំ​ ម្នាក់​បាន​អះអាង​ថា​ ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​ទើប​ជាប់​ឆ្នោត​រូប​នេះ​ នៅ​តែ​ចាត់​ទុក​ជប៉ុន​ជា​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក​ដ៏​សំខាន់​មួយ​ដដែល​។​

​នៅ​ក្នុង​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​លោក​ដូ​ណា​ល់​ត្រាំ​ ធ្លាប់​បាន​បោះពាក្យ​សម្ដី​ឱ្យ​ប្រទេស​ជប៉ុន​ កសាង​អាវុធ​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង​ និង​បង់ការ​ចំណាយ​លើ​វត្តមាន​របស់​កងទ័ព​អា​មេ​រិ​ក​ ដែល​មាននៅ​លើ​ទឹកដី​ ប្រទេស​ជប៉ុន​សព្វថ្ងៃ​។​

​ចំណែក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ អន្ដរ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ហៅ​កាត់​ថា​ TPP​ លោក​ដូ​ណា​ល់​ត្រាំ​គំរាម​ថា​ នឹង​រំលាយ​ផង​ដែរ​។​

​លោក​ អា​បេ​ ដែល​បាន​ទៅ​ជួប​លោក​ ដូ​ណា​ល់​ត្រាំ​ នៅ​ថ្ងៃនេះ​ លោក​នឹង​លើក​ឡើង​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​សមាជិក​ ១២​ប្រទេស​ ជាមួយ​លោក​ត្រាំ​ឡើង​វិញ​៕​ប្រភព​:CNA

Share

Image
Image
Image