ភ្នំពេញ៖គ្មានអ្វីខាតបង់ទេទោះជាកម្លាំងការងាររបស់ជនន្តោប្រវេសន៍មករស់នៅកម្ពុជាជួយសេ ដ្ឋកិច្ចឱ្យរីកចម្រើនក៏ដោយតែសំខាន់ជនបរទេសនោះមករស់នៅកម្ពុជាមានបំណងលើសពីនេះ ទៀតទើបជាក្ដីកង្វល់នៃអនាគតអធិប តេយ្យភាពរបស់កម្ពុជា។ នេះជាការលើកឡើងរបស់អ្នក វិភាគ។
ជ័យជម្នះរបស់លោក ដូណាល់ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី៨ វិច្ឆិកា គឺជាកា របើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់អាមេរិក។ ជ័យជម្នះរបស់លោក ដូណាល់ត្រាំ កើតចេញពីយុទ្ធនាការរប ស់លោក វាយលុកយ៉ាងខ្លាំង លើជនអន្តោតប្រវេសន៍ខុសច្បាប់ជាច្រើនលាននាក់ពីជាតិសាសន៍ផ្សេង ៗមករស់នៅសហរដ្ឋអាមេរិក។ លោក ត្រាំ សន្យាឱ្យជនអនោ្តប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីអាមេរិកដែលលោកថា អ្នកទាំងនោះគឺមកដំណើ្ដមការងារពីពលរដ្ឋអាមេរិក។ ផែនការរបស់លោក ត្រាំ បាននាំឱ្យពលរដ្ឋអាមេរិកដែលមានជីវភាពមធ្យមសាទរហើយបានសម្រេចទម្លាក់សន្លឹកឆ្នោតឱ្យលោកត្រាំ។ មិនតែប៉ុណ្ណោះពួកគាត់បានចាត់ទុកលោក ត្រាំ ជាមនុស្សម្នាក់ដែលមានឧត្តមគតិជាតិ ស្នេហាជាតិ ច្រើ នជាងលោកស្រីគ្លីនតុន។ ករណីជនអន្តោប្រវេសន៍រស់នៅកម្ពុជាក៏មិនខុសគ្នាទៅនឹងប្រទេសអាមេរិកដែរគឺមានភាពចម្រូងចម្រា ស់រវាងបក្សកាន់អំណាចនិង បក្សប្រឆាំង។ បក្សប្រឆាំងតែងតែចាត់ទុកនេះគឺជា របៀបវារៈដ៏សំខាន់នៅពេលរដូវឃោសនាបោះឆ្នោត ចូលមកដល់។
ករណីនេះបក្សប្រឆាំងបានដាក់ចូលក្នុងគោលនយោបាយថ្នាក់ជាតិរបស់ពួកគេដោយអះអាងថា បើខ្លួនមានឱកាសដឹកនាំរដ្ឋាភិបាលនឹងពិនិត្យឡើងវិញជនអន្តោប្រវេសន៍ណាមករស់នៅកម្ពុជាដោយខុស ច្បាប់។តើមានផលលំបាកអ្វីខ្លះ បើមានការរៀបចំសម្រួលជនអន្តោប្រវេសន៍ចេញពីកម្ពុជា?
លោក គឹម សុខ អ្នកតាមដានការអភិវឌ្ឍសង្គម និងនយោបាយល់ឃើញថា អាមេរិកអាចប្រឈមមុខនឹងការធ្លាក់ចុះកម្លាំងពលកម្មក្នុងស្រុកព្រោះជនអន្ដោប្រវេសន៍ភាគច្រើនធ្វើការនៅតាមសហគ្រាសតូចៗ គឺមានប្រហែលជាង ១១លាននាក់។ ប៉ុន្ដែលោកថា អាមេរិកគេអនុវត្ដការបណ្ដេញជនអន្ដោប្រវេសចេញក៏ផ្អែកលើច្បាប់ប្រទេសរបស់គេដែរ។
ចំណែកកម្ពុជាវិញលោកថា មិនមានបញ្ហាអ្វីដែលជះឥទ្ធិ ពលអាក្រក់នោះទេព្រោះជនអន្ដោប្រវេសន៍មករស់នៅកម្ពុជា គឺដណ្ដើមការងារពលរដ្ឋខ្មែរ ដែលធ្វើឲ្យពលរដ្ឋដែលជាម្ចាស់ប្រទេសទៅរកការងារធ្វើនៅប្រទេសដទៃ។ លោកថា ជនអន្ដោប្រវេសន៍ប្រទេសជិតខាងមករស់នៅកម្ពុជាមានហេតុផលខាងនយោបាយច្រើនជាងបញ្ហាសេដ្ឋកិច្ច។
លោក គឹម សុខ៖«នៅកម្ពុជាគឺខុសពីនៅសហរដ្ឋអាមេរិកជនអន្ដោប្រវេសន៍មកកម្ពុជាទី១ជាអន្ដោប្រវេ សន៍ក្នុងលក្ខខណ្ឌនយោបាយរបស់បរទេសដើម្បីឈ្លានពានកម្ពជា ទី២គឺមកដើម្បីរកការងារធ្វើប៉ុន្ដែវាក៏មិនខុសទីមួយទេ»។
ភាពចម្រូងចម្រាស់ចំពោះការគ្រប់គ្រងជនអន្ដោប្រវេសន៍ដែលមករស់នៅកម្ពុជាត្រូវបានមើលឃើញថា ដោយសារតែការអនុវត្ដច្បាប់អន្ដោប្រវេសន៍ និងច្បាប់សញ្ជាតិមិនមានប្រសិទ្ធិភាពដែលជាហេតុធ្វើឲ្យជនជាតិដទៃជិតខាងកម្ពុជាងាយចូលមករស់នៅ។ លោក គឹម សុខ មើលឃើញទៀតថា បើដោះស្រាយបញ្ហាជនអន្ដោប្រវេសន៍បានមិនត្រឹមតែចំណេញដល់សេដ្ឋកិច្ចក្នុងស្រុកទេគឺជួយកាត់បន្ថយកម្លាំងសេដ្ឋកម្ពុជារត់ទៅប្រទេសគេទៀតផង ហើយសូម្បីម្ចាស់សហគ្រាសមួយចំនួនក៏អាចចាប់ផ្ដើមពិនិត្យមើលប្រាក់ឈ្នូលសមរម្យឡើងវិញដែរ។ តែយ៉ាងណាក៏ដោយលោកទទូចថា ត្រូវតែអនុឡោមតាមច្បាប់ឲ្យបានហ្មត់ចត់ គឺកុំអនុវត្ដដោយការរើសអើង និងហិង្សា។
លោក គឹម សុខ៖«ប្រការនេះវារឹតតែជួយសេដ្ឋកិច្ចកម្ពុជាថែមទៀតព្រោះកាលណាបើយើងដោះស្រាយបញ្ហាជនអន្ដោប្រវេសន៍ដោយសមរម្យ ត្រឹមត្រូវ វាគឺជាការបន្សល់នូវថាមពលឬក៏កម្លាំងការងារមួយចំនួ ននៅក្នុងប្រទេសកម្ពុជាដែលពលរដ្ឋខ្មែរអាចធ្វើបាន ហើយពលរដ្ឋខ្មែរក៏មិនចាំបាច់ចំណាកស្រុកទៅក្រៅប្រទេសដែរ»។
កម្ពុជាមានទាំងច្បាប់គ្រប់គ្រងជនអន្ដោប្រវេសន៍ និងច្បាប់សញ្ជាតិតែជនបរទេសភាគច្រើនមានឯក សារ ដោយការធានាពីអាជ្ញាធរមូលដ្ឋានឲ្យប្រើប្រាស់អត្ដសញ្ញាណប័ណ្ណទៀតផង ដែលករណីនេះនាំ ឲ្យបក្សប្រឆាំងចោទសួរទៅរដ្ឋាភិបាលពីភាពត្រឹមត្រូវនៃការផ្ដល់សិទ្ធិឲ្យពលរដ្ឋបរទេសប្រើប្រាស់អត្ដសញ្ញាណប័ណ្ណ។
លោក ឡុង គឹមឃន អ្នកស្រាវជ្រាវនយោបាយការបទេស និងច្បាប់អន្ដរជាតិយល់ថា ហេតុ ផលដែលនាំឲ្យមានការចោទសួរនេះគឺការអនុវត្ដច្បាប់មិនមានប្រសិទ្ធភាពដែលលោកថា នាំឲ្យពលរដ្ឋប្រ ទេសដទៃមករស់នៅកម្ពុជាបានយ៉ាងងាយ។ យ៉ាងណាក៏ដោយលោកទទូចថា ចង់រៀបចំអន្ដោប្រវេសន៍រស់ នៅកម្ពុជាត្រឡប់ទៅវិញគឺត្រូវតែឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋានទាំងច្បាប់ជាតិ និងអន្ដរជាតិ។
លោក ឡុង គឹមឃន៖«ថ្វីបើមានអន្ដោប្រវេសន៍ខុសច្បាប់ហ្នឹងក៏មិនអាចប្រើអំពើហិង្សា ធ្វើទារុណកម្ម ឬក៏អំពើបែបព្រៃផ្សៃដើម្បីបញ្ជូនទៅស្រុកគេវិញដែរ គឺយើងត្រូវគោរពសិទ្ធិនឹងច្បាប់ដែលមានទាំងច្បាប់ជាតិនិងអន្ដរជាតិ»។
ករណីជនអន្ដោប្រវេសន៍រស់នៅកម្ពុជាគឺជាចំណុចប្រវត្ដិសាស្ដ្រមួយដែលអ្នកវិភាគថា ជារឿងច្រំដែលៗព្រោះបក្សប្រឆាំងបានយកករណីនេះជាឧបករណ៍នយោបាយរបស់ខ្លួនដើម្បីទាញសម្លេងគាំទ្រពីម្ចាស់ឆ្នោត។ បន្ថែមលើនោះបក្សប្រឆាំងតែងតែសន្យាថា នឹងរៀបចំបញ្ជូនជនអន្ដោប្រវេសន៍ណាខុសច្បាប់ទៅប្រទេសពួកគេវិញ។ ការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា ទំនងនឹងក្លាយជាការដោះដូរចំណុចប្រវត្ដិ សាស្ដ្រដ៏ធំមួយទាក់ទិននឹ ងការគ្រប់គ្រងជនអន្តោប្រវេសន៍ដែលមករស់នៅកម្ពុជា៕