en     km
en     km

លោក​ សម​ រ​ង្ស៊ី​៖​ខ្ញុំ​នឹង​ជួយ​ថវិកា​ខ្លះៗ​ដល់​ពលករ​ខ្មែរ​ដែល​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ (មានសំឡេង)

Share

​ភ្នំពេញ​៖​ខណៈ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជិត​បិទ​បញ្ចប់​លោក​ សម​ រ​ង្ស៊ី​ ប្រធានគណបក្ស ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​និយាយ​ថា​ លោក​នឹង​ជួយ​ផ្តល់​ថវិកា​ខ្លះៗ​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​ដែល​ពួក​គាត់​គ្មាន​លទ្ធភាព​ធ្វើ​ដំណើរ​មក​ភូមិកំណើត​នៅ​ប្រ ទេស​កម្ពុជា​ដើម្បី​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោតមុន​ថ្ងៃ​ ២៩​ វិច្ឆិកា​ ២០១៦​នេះ​។ ​ជុំវិញ​ការ​ប្រកាស​ជួយ​នេះ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន្ដ​ បាន​សារ​ទរ​។​ ឆន្ទៈ​របស់​លោក​ សម​ រ​ង្ស៊ី​ ធ្វើ​ឡើង​ជួន​ពេល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ជាង​៧​លាន​នាក់​ដោ យ​គិត​ម​ដល់​ថ្ងៃ​ពុធ​ទី​១៦​វិច្ឆិកា​នេះ​ ខណៈ​ពលរដ្ឋ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ មាន​ជាង​៩​លាន​៦​សែន​នាក់។​ មន្ត្រី​ គ​.​ជ​.​ប​ មិន​រំពឹង​ថា​ ពេល​បិទ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ពលរដ្ឋ​មក​ចុះ​ឈ្មោះ​ទាន់​ពេលវេលា​នោះ​ទេ​។

 

លោក សម​​ រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម​​ រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

​លោក​ សម​ រ​ង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​  ការ​ជួយ​ឧបត្ថម្ភ​នេះ​ជា​និមិត្តរូប​នៃ​ការ​ស្រលាញ់​រាប់អាន​ និង​ជឿជាក់​របស់​លោក​ ចំពោះ​ពលករ​ខ្មែរ​ នៅ​ប្រទេស​ថៃ​។​

​លោក​សម​ រ​ង្ស៊ី​ បញ្ជាក់​ថា​ ដើម្បី​ទទួល​ការ​ឧបត្ថម្ភ​ និង​ការ​ណែនាំ​ពី​បែបបទ​រដ្ឋបាល​ពលករ​អាច​ទាក់ទង​កញ្ញា​ ស៊ិ​ន​ រ៉ូ​ហ្សិត​ ចៅសង្កាត់​រង​ទី​២​ សង្កាត់​អូ​ចារ​ ក្រុង​បាត់ដំបង​។​ ប្រធាន​គណបក្សប្រឆាំង​រូប​នេះ​បាន​សរសេរ​បន្ថែម​ថា​៖«​ខ្ញុំ​មានការ​សោកស្តាយ​ណាស់​ ដោយសារ​អាជ្ញាធរ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ មិន​ជួយ​សម្រួល​ឲ្យ​បងប្អូន​ចំណាកស្រុក​ មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ប្រទេស​កម្ពុជា​»​

កញ្ញា ស៊ិន ចាន់រ៉ូហ្សេត និងពលរដ្ឋដែលទៅចុះឈ្មោះបោះឆ្នោត
កញ្ញា ស៊ិន ចាន់រ៉ូហ្សេត និងពលរដ្ឋដែលទៅចុះឈ្មោះបោះឆ្នោត

​ប្រធាន​បក្ស​ប្រឆាំង​បាន​បញ្ជាក់​ដូចនេះ​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ពលករ​ចំណាកស្រុក​ម្នាក់​ ដែល​បាន​និ យាយ​ថា​ គេ​គ្មាន​ថវិកា​មក​ចុះ​ឈ្មោះ​ បោះ​ឆ្នោត​ទើប​ មិន​អាចម​កបាន​ ហើយ​លោក​សមរ​ង្ស៊ី​ ក៏​សម្រេច​ ជួយ​ចេញ​ថវិកា​ឱ្យ​ពលករ​នោះ​បាន​មក​ចុះ​បោះ​ឆ្នោត​។​ លោក​ថា​ ថវិកា​របស់​លោក​ដែល​ជួយ​ពលករ​នោះ​គឺជា​និម្មិតរូប​មួយ​តែ​ប៉ុណ្ណោះ​។​ 

​រយៈពេល​ចុង​ក្រោយ​នេះ​លោក​ សម​ រ​ង្ស៊ី​ បាន​ផ្ញើ​សារ​ជា​ច្រើន​ជំរុញ​ឱ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​ព្រោះ​ថ្ងៃ​បិទ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៩​ ខាង​មុខ​នេះ​។​

​កញ្ញា​ ស៊ិ​ន​ រ៉ូ​ហ្សិត​ ចៅសង្កាត់​រង​ទី​២​ សង្កាត់​អូ​ចារ​ ក្រុង​បាត់ដំបង​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​​ទី​១៦​ វិច្ឆិកា​នេះ​ថា​ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​ពលករ​ ដែល​គ្មាន​លទ្ធភាព​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោតទាក់ ទង​មក​កញ្ញា​នៅឡើយ​ទេ​។​ ​យ៉ាងណាមិញ​កញ្ញា​បានឱ្យ​ដឹង​ថា​ លោក​ សម​ រ​ង្ស៊ី​ បាន​ជួយ​បាន​តែ​ពលករ​ខ្វះខាត​បាន​ខ្លះៗ​តែ​ប៉ុណ្ណោះ​លោក​មិន​អាច​ជួយ​បាន​ទាំង​អស់នោះ​ទេ​ ព្រោះ​ពលករ​ចំណាកស្រុក​មាន​ចំនួន​ច្រើន​។​

​កញ្ញា​ប្រាប់​បន្ថែម​ថា​៖«​ពលករ​ដែល​ចំណាកស្រុក​ចូល​ជិត​មួយ​លាន​នាក់​ យើង​មិន​អាច​ទៅ​ជួយ​ទាំង អស់បាន​ទេ​ យើង​ជួយ​បាន​ខ្លះ​តែ​ប៉ុណ្ណោះ​ ដែល​ជា​លក្ខណៈ​ឯកជន​របស់​គាត់​ ក្នុង​ការ​ជួយ​ពលករ​ខ្មែរ​ជា​និមិត្តរូប​»​។​

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

​ចំណែក​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​គឺជា​រឿង​ល្អ​ដែល​លោក​ សម​ រ​ង្ស៊ី​ ហ៊ាន​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ជួយ​ដល់​ពលករ​ខ្មែរ​ ដូចនេះ​ ព្រោះ​លោក​ក៏​ចង់ឱ្យ​ពលករ​ខ្មែរ​បាន​មក​ចុះ​ឈ្មោះ​ឱ្យ​បាន​គ្រប់​គ្នា​ផង​ដែរ​។​ តែ​យ៉ាងណាមិញ​លោក​ថា​ ក្រែង​ការ​ប្រកាស​នេះ​គ្រាន់​ជា​ការ​បញ្ឆោត​របស់​មេ​បក្ស​ប្រឆាំង​។​

​លោក​សុខ​ ឥ​សាន្ដ​៖«​ក៏​ប៉ុន្តែ​ក្រែង​បញ្ឆោត​ណា​ មក​ហើយ​អត់ឱ្យ​លុយ​។​..​ឱ្យ​គាត់​សុខចិត្ត​ចេញ​ឱ្យ​គេ​ទៅ​ កុំឱ្យ​តែ​ភូត​ ព្រោះ​អ្នក​ដែល​ចំណាកស្រុក​ទៅ​ ត្រលប់​មក​វិញ​ នៅ​ឃុំ​ណា​ស្រុក​ណា​ ត្រូវ​ទៅ​ឃុំ​នោះ​ស្រុក​នោះ​ដើម្បី​ចុះ​ឈ្មោះ​កន្លែង​នោះ​បាន​បាន​ បើ​ចង់​ចុះ​ឈ្មោះ​នៅ​ព្រំដែន​ដូច​គាត់​ថា​ ចុះ​មិន​បាន​ទេ​ ព្រោះ​មិនមែន​ជាទី​សំណាក់​អចិ​ន្ត្រៃ​របស់​សា​ម៉ី​ជន​ម្នាក់​»​។​

​បើ​តាម​កញ្ញា​ ស៊ិ​ន​ រ៉ូ​ហ្សិត​ នៅ​ខេត្តបាត់ដំបង​មាន​ពលករ​ជា​ច្រើន​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែល​ឃុំ​ខ្លះ​មាន​៧០០​នាក់​ហើយ​ឃុំ​ខ្លះ​ទៀត​មាន​រហូត​ដល់​ជាង​មួយ​ពាន់​នាក់​ ហើយ​អ្នក​ដែល​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាលពី​រដូវ​ភ្ជុំបិណ្ឌ​មាន​មិន​ដល់​១០%​នោះ​ទេ​។

​កញ្ញា​អំ​នាវ​ពា​វ​ឱ្យ​អ្នក​ដែល​បាន​ចំណាកស្រុក​ទាំងអស់​ ទាំង​អ្នកធ្វើការ​ស្របច្បាប់​ មិន​ស្របច្បាប់​មក​ចុះ​ឈ្មោះ​ឱ្យ​បាន​គ្រប់ៗ​គ្នា​។​sin-roset

​កញ្ញា​ ស៊ិ​ន​ ចាន​រ៉ូ​ហ្សេ​ត​៖«​យើង​នៅ​សល់​តែ​១៣​ថ្ងៃ​ទៀត​ទេ​ ដែល​ជា​ថ្ងៃ​ត្រូវ​បញ្ចប់​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ សូម​យុវជន​ទាំងអស់​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចំណាកស្រុក​ ទាំង​ខុសច្បាប់​ និង​ស្របច្បាប់​សូម​វិល​ត្រលប់​មក​ប្រទេស​ជាតិ​យើង​ដើម្បី​ មក​ចុះ​ឈ្មោះ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ដើម្បី​បំពេញ​កាតព្វកិច្ច​ហើយ​យើង​នឹង​ទទួល​បាន​សិទ្ធិ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​០៤​ ខែ​០៦​ ឆ្នាំ​២០១៧​ ដែល​ជា​ថ្ងៃ​ ជា​ខែ​ ជា​ឆ្នាំ​ដែល​យើង​ជ្រើសរើស​ ថ្នាក់ដឹកនាំ​មូលដ្ឋាន​ភូមិ​ឃុំ​ សង្កាត់​»​។​

​យ៉ាងនេះ​ក្ដី​លោក​ ហង្ស​ ពុទ្ធា​អ្នកនាំពាក្យ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គជ​ប​)​  បញ្ជាក់​ថា​ គ​.​ជ​.​ប​ មិន​សង្ឃឹមថានឹង​ទទួល​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទាន់​ពេលវេលា​១០០​ភាគរយ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ​ព្រោះ​តួលេខ​ដែល​យឺតយ៉ាវ​ក្នុង​ការ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ គ​.​ជ​.​ប​ រក​ឃើញ​ថា​បញ្ហា​ចំណាកស្រុក​របស់​ពលរដ្ឋ​គឺជា​តួលេខ​ដែល​ធ្វើ​ឱ្យ​មានការ​ខ្វះចន្លោះ​ក្នុង​ចំណោម​តួលេខ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​បណ្តោះអាសន្ន​របស់​ គ​ ជ​ ប​ នៅ​ថ្ងៃ​ទី​១៦​នេះ​ បានឱ្យ​ថា​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ត្រឹម​ម៉ោង​១៨:០០​នាទី​ល្ងាច​ ប្រជាពលរដ្ឋ​ដែល​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​ ៧,១៩០,៦៧៨​នាក់​ ស្មើនឹង​៧៤.៤១%៕

Share

Image
Image
Image