en     km
en     km

គ​.​ជ​.​ប​ មិន​សង្ឃឹមថា​ មាន​អ្នក​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាន់​ពេល​ទ្បើ​យ​ (មានសំឡេង)

Share

​ភ្នំពេញ​៖​នៅ​សល់​តែ​ ១៣​ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ គ​.​ជ​.​ប​ នឹង​បិទ​បញ្ចប់​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ ដោ យសារ​តែ​នៅ​សល់​រយៈពេល​ខ្លី​នេះ​ គ​.​ជ​.​ប​ មិន​មាន​ជំនឿ​ចិត្ត​ថា​នឹង​មាន​អ្នក​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គ្រប់​ចំនួន​ដូច​ការ​គ្រោងទុក​នោះ​ទ្បើ​យ​។​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ធ្វើ​តាំង ពី​ថ្ងៃ​ទី​១​ កញ្ញា​ ដល់​ថ្ងៃ​ទី​១៦​ វិច្ឆិកា​នេះ​ មាន​រយៈពេល​ ៧៦​ថ្ងៃ​ដោយ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ជាង​៧​លាន​នាក់​ខណៈ​ជាង​២​លាន់​នៅ​នៅ​មិន​ទាន់​ចុះ​ឈ្មោះ​នៅឡើយ​។​ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀ បចំ​ការ​បោះ​និយាយ​ថា​ ការ​បិទ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អាច​ធ្វើ​ឡើង​ ដោយ​អ្នក​ចុះ​ឈ្មោះ​មាន​ចំនួន​តិច​ជាង​ការ​រំពឹង​ទុក​។​

 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រភពពី @CAM photo agency
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រភពពី @CAM photo agency

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លោក​ ហង្ស​ ពុទ្ធា​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​ដឹង​ថា​ គិត​ចាប់តាំងពី​ថ្ងៃ​ដាក់​ឱ្យ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រហូត​មក​ដល់​ពេល​នេះ​ គ​.​ជ​.​ប​ ទទួ ល​បាន​អ្នក​ចុះ​ឈ្មោះ​ជាង​ ៧​ លាន​នាក់​ហើយ​បើ​គិត​ជា​ភាគរយ​ប្រមាណ​ជាង​ ៧៤​ ភាគរយ​។​

​លោក​ ហង្ស​ ពុទ្ធា​ បញ្ជាក់​ថា​ គ​.​ជ​.​ប​ មិន​សង្ឃឹមថានឹង​ទទួល​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទាន់​ពេលវេ លា​១០០​ភាគរយ​ដូច​ការ​រំពឹង​ទុក​នោះ​ទេ​ព្រោះ​តួលេខ​ដែល​យឺតយ៉ាវ​ក្នុង​ការ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត
​នេះ​ គ​.​ជ​.​ប​ រក​ឃើញ​ថា​បញ្ហា​ចំណាកស្រុក​របស់​ពលរដ្ឋ​គឺជា​តួលេខ​ដែល​ធ្វើ​ឱ្យ​មានការ​ខ្វះចន្លោះ​ក្នុង​ចំណោម​តួលេខ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​លោក​ ហង្ស​ ពុទ្ធា​ សង្កត់ធ្ងន់​ថា​ដើម្បី​ឱ្យ​អ្នក​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​មក​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាន់​ពេលវេលា​នោះ​ គ​.​ជ​.​ប​ កំពុង​តែ​អនុវត្ត​គោលការណ៍​របស់​ខ្លួន​មួយ​ចំនួន​ដូច​ជា
​៖«​ទី​០១​គឺ​ការ​ជួល​វិទ្យុ​បន្ថែម​នៅ​តាម​ខេត្ត​មួយ​ចំនួន​ វិទ្យុ​ខេត្ត​ វិទ្យុ​ឯកជន​ផ្សព្វផ្សាយ​ ទី​០២​ យើង​បាន​ធ្វើការ​បង្រៀន​នៅ​តាម​សាកលវិទ្យាល័យ​ឯកជន​របស់​រដ្ឋ​ និង​សាកលវិទ្យាល័យ​ឯកជន​នៅ​តាម​ខេត្ត​នីមួយៗ​ដើម្បី​យក​យុវជន​គឺជា​គន្លឹះ​ក្នុ្ង​ង​ការ​ផ្សព្វផ្សាយ​បន្ត​ឆ្ពោះទៅ​រក​ការ​ទាក់ទាញ​ការ​គាំទ្រ​ ទី​០៣​ យើង​បាន​បង្កើត​នូវ​កម្មវិធី​ អាយ​ភី​អរ​ គឺ​ការ​ឆ្លើយ​តប​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​ទូរស័ព្ទ​ បញ្ហា​ចំណាក ស្រុក​វា​ជា​រឿង​ក្រៅប្រទេស​ដែល​ជា​លទ្ធភាព​មួយទៀត​ដែល​គ​.​ជ​.​ប​ គួរតែ​ទាក់ទង​ជាមួយនឹង​ស្ថានទូត​នានា​ក្រ សួងការបរទេស​ដើម្បី​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​»​

លោក សំ គន្ធាមី នាយកប្រតិបត្ដិអង្គការ និចហ្វិច
លោក សំ គន្ធាមី នាយកប្រតិបត្ដិអង្គការ និចហ្វិច

​ទាក់ទង​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ NICFEC​ លោក​ សំ​ គ​ន្ធា​មី​ បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា​ រយៈពេល​នៃ​ការ​បិទ​បញ្ជី​បោះ​ឆ្នោត​គឺ​កាន់តែ​ខិត​ជិត​មក​ដល់​ប៉ុន្តែ​អ្នក​ដែល​មិន​ទាន់​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សល់​ច្រើន​ទៀត​នៅ​ទ្បើ​យ​ ។ ​លោក​ថា​ គ​.​ជ​.​ប​ នឹង​ជួប​ការ​លំបាក​ប្រសិនបើ​ចំនួន​ប្រជាពលរដ្ឋ​នៅ​តែ​មាន​កម្រិត​ទាប​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។

​លោក​ សំ​ គ​ន្ធា​មី​ ផ្តល់​ជា​អនុសាសន៍​ថា​ដើម្បី​បង្កើន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​នោះ​គ​.​ជ​.​ប​ ត្រូវ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដូច​ជា​៖«​គ​.​ជ​.​ប​ ត្រូវធ្វើ​ឱ្យ​ខ្លាំង​សហ ការ​ឱ្យ​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ភូមិ​-​ឃុំ​ គណបក្ស​នយោបាយ​បើកចំហរ​ឱ្យ​គណបក្ស​នយោបា យ​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​-​ឃុំ​ បើក​ទូលាយ​ឱ្យ​គណបក្ស​នយោបាយ​ហ្នឹង​ធ្វើការ​ផ្សព្វផ្សាយ​ព្រម ទាំង​ NGOS​ ទាំងអស់​ហ្នឹង​ឱ្យ​គាត់​ចុះ​ផ្សព្វផ្សាយ​ ចុះ​បណ្តុះបណ្តាល​អប់រំ​ទៅ​ដល់​ប្រជាពលរដ្ឋ​ស្តី​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ហ្នឹង​ឱ្យ​បាន​ទូលាយ​ទៅ​ប្រជាពលរដ្ឋ​នឹង​អ​ញ្ចើ​ញ​មក​ហើយ​ខ្ញុំ​មើលទៅ​រយៈពេល​សល់​តែ​ជាង​១០​ថ្ងៃ​ទេ​មាន​តែ​បើក​ឱ្យ​ទូលាយ​តិច​ឱ្យ​មានការ​ផ្សព្វផ្សាយ​ឱ្យ​មាន​វិសាលភាព​ធំធេង​ជា​ពិសេស​តំបន់​ដាច់​ស្រយាល​អី​ក៏​ដោយ​»​។​

​បើ​តាម​ការ​ឱ្យ​ដឹង​បន្ថែម​ពី​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ លោក​ ហង្ស​ ពុទ្ធា​ លទ្ធភាព​ពន្យា​ពេល​នៃ​ការ​ចុះ​ឈ្មោះ​គឺ​មាន​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ​។ ​បញ្ហា​នេះ​ទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណ​ប្ស​សង្គ្រោះ​ជាតិ​ និង​មន្ត្រី​រដ្ឋាភិបាល​កំពុង​តែ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រួសរាន់​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​ទាន់​ពេលវេលា​ដើម្បី​អាច​ចូលរួម​បោះ​ឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត​មក​ដឹកនាំ​ប្រទេស​ជាតិ​៕​

Share

ព័ត៌មានទាក់ទង

Image