វ៉ាស៊ីនតោន៖សមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ដូណាល់ត្រាំ មិនទាន់ប្រកាសឱ្យដឹងជាទូលំទូ លាយទេតែក្នុងនោះឥស្សរជន ២រូប កំពុងត្រូវបានផ្គូរផ្គងឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសនិងម្នាក់ទៀតជារដ្ឋមន្ត្រីការ ពារជាតិ។ ពួកគាត់សុទ្ធតែមានបទពិសោធន៍កាន់ការងាររដ្ឋជាច្រើនឆ្នាំ។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ឥស្សរជន ៣ រូបនេះមាន៖
-លោក Rudy Giuliani អាយុ ៧២ឆ្នាំ អតីតអភិបាលក្រុង ញូវយ៉ក នៃសម័យលោកប្រធានាធិបតី George W. Bush ។
-លោក John Bolton អាយុ៦៧ អតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ កាលពីសម័យ ប្រធានាធិបតី George W. Bush ។
ឥស្សរជនទាំង២នេះត្រូវបានលោក ត្រាំ ពិចារណាឱ្យកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេស។ ចំណែកសមាជិកព្រឹទ្ធសភានៃរដ្ឋ Alabama លោក Jeff Sessions អាចជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
ក្រសួងទាំង២នេះគឺជាគោលការណ៍គ្រឹះសំខាន់ជាងគេនៃគណៈរដ្ឋមន្ត្រីដែលជាអ្នកចូលរួមធ្វើសេចក្ដីសម្រេចនយោបាយការបរទេសអាមេរិក៕ ប្រភព: Reuters