en     km
en     km

លោក​ ដូ​ណា​ល់​ត្រាំ​ ពិចារណា​ឥស្សរជន​ ៣​រូប​ក្នុង​តំណែង​រដ្ឋមន្ត្រី​ការ​បរទេស​និង​ការពារ​ជាតិ​

Share

វ៉ា​ស៊ី​ន​តោន​៖​សមាជិក​គណៈរដ្ឋមន្ត្រី​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ មិន​ទាន់​ប្រកាស​ឱ្យ​ដឹង​ជា​ទូលំទូ លាយ​ទេ​តែ​ក្នុង​នោះ​ឥស្សរជន​ ២​រូប​ កំពុង​ត្រូវ​បាន​ផ្គូរ​ផ្គង​ឱ្យធ្វើ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​និង​ម្នាក់​ទៀត​ជា​រដ្ឋមន្ត្រី​ការ ពារ​ជាតិ​។​ ពួក​គាត់​សុទ្ធតែ​មានបទពិសោធន៍​កាន់​ការងារ​រដ្ឋ​ជា​ច្រើន​ឆ្នាំ​។​

​លោក​ Rudy​ Giuliani​ អាយុ​ ៧២​ឆ្នាំ​ អតីត​អភិបាលក្រុង​ ញូ​វ​យ៉​ក
​លោក​ Rudy​ Giuliani​ អាយុ​ ៧២​ឆ្នាំ​ អតីត​អភិបាលក្រុង​ ញូ​វ​យ៉​ក

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ ឥស្សរជន​ ៣​ រូប​នេះ​មាន​៖

-​លោក​ Rudy​ Giuliani​ អាយុ​ ៧២​ឆ្នាំ​ អតីត​អភិបាលក្រុង​ ញូ​វ​យ៉​ក​ នៃ​សម័យ​លោក​ប្រធានាធិបតី​ George​ W.​ Bush​ ។​

-​លោក​ John​ Bolton​ អាយុ​៦៧​ អតីត​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការសហប្រជាជាតិ​ កាលពី​សម័យ​ ប្រធានាធិបតី​ George​ W.​ Bush​ ។​

​លោក​ John​ Bolton​ អាយុ​៦៧​ អតីត​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការសហ ប្រជាជាតិ
​លោក​ John​ Bolton​ អាយុ​៦៧​ អតីត​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការសហ ប្រជាជាតិ

​ឥស្សរជន​ទាំង​២​នេះ​ត្រូវ​បាន​លោក​ ត្រាំ​ ពិចារណា​ឱ្យ​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​។ ​ចំណែក​សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ​ Alabama​ លោក​ Jeff​ Sessions​ អាច​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

លោក​ Jeff​ Sessions​ ដែលទំនងអាចនឹងកាន់តំណែងរដ្ឋមន្ត្រី​ក្រសួង ការពារជាតិ​
លោក​ Jeff​ Sessions​ ដែលទំនងអាចនឹងកាន់តំណែងរដ្ឋមន្ត្រី​ក្រសួង ការពារជាតិ​

​ក្រសួង​ទាំង​២​នេះ​គឺជា​គោលការណ៍​គ្រឹះ​សំខាន់​ជាងគេ​នៃ​គណៈរដ្ឋមន្ត្រី​ដែល​ជា​អ្នកចូលរួម​ធ្វើ​សេចក្ដីសម្រេច​នយោបាយ​ការ​បរទេស​អា​មេ​រិ​ក​៕​ ប្រភព​:​ Reuters​

Share

Image
Image
Image