ភ្នំពេញ៖ចំនួនអ្នកមកលេងកំសាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំ២០១៦នេះមានប្រមាណជា ៣លាននាក់ ដែលចំនួនបានកើនឡើងបើធៀបទៅនឹងឆ្នាំមុនៗ។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ដែលបានផ្ដល់បទសម្ភាសន៍ខ្លីឱ្យវិទ្យុស្ដ្រី FM102 នៅថ្ងៃទី១៦ ខែ កញ្ញា នេះ។
រដ្ឋមន្ដ្រីក្រសួងទេសចរណ៍រូបនេះបានឱ្យដឹងបន្ថែមទៀតថា ចំនួនអ្នកមកលេងកំសាន្ដក្នុងព្រះរាជពិ ធីបុណ្យអុំទូកនៅឆ្នាំ២០១៦នេះ គឺបានកើនឡើងប្រហែលជា ៣០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។
លោក ថោង ខុន៖ «ប្រហែលជាង២លាន ហើយឆ្នាំនេះវា ៣លាន កើនប្រហែលជា៣០ ភាគរយ »។
បើតាមលោក ថោង ខុន ចំពោះចំនួនភ្ញៀវទេសចរបរទេសដែលបានទស្សនាកំសាន្ដក្នុងព្រះរាជពិធី បុណ្យអុំទូកនៅឆ្នាំ២០១៦នេះគឺមានប្រហែលចំនួន ១ម៉ឺននាក់ក្នុងមួយថ្ងៃៗ។
ជាមួយគ្នានេះឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបា លជាតិមានប្រសាសន៍ថា អំឡុងពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះបទល្មើសទូទាំងប្រទេសបានកើតឡើង២៨លើក ក្នុងនោះសមត្ថកិច្ចបង្ក្រាបនិងចាប់ខ្លួនចំនួន ៤០នាក់។
លោកបានបញ្ជាក់ដូចនេះ នៅក្នុងវិដេអូសន្និសីទខ្លីមួយ ស្តីពីរបាយការណ៍សន្តិសុខទូទាំងប្រទេសកម្ពុជាក្នុងអំឡុងបុណ្យអុំទូកនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ៕