loader

រដ្ឋមន្ត្រី​ទេសចរណ៍​ថា​ ចំនួន​អ្នក​ចូល​មក​លេង​បុណ្យអុំទូក​នៅ​ឆ្នាំ​នេះ​ប្រមាណ​ ៣​លាន​នាក់​

​ភ្នំពេញ​៖​ចំនួន​អ្នក​មក​លេង​កំសាន្ដ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​២០១៦​នេះ​មាន​ប្រមាណ​ជា​ ៣​លាន​នាក់​ ដែល​ចំនួន​បាន​កើនឡើង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ​។​ នេះ​បើ​តាម​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ខ្លី​ឱ្យ​វិទ្យុ​ស្ដ្រី​ FM102​ នៅ​ថ្ងៃ​ទី​១៦​ ខែ កញ្ញា​ នេះ​។​

លោក​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍
លោក​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍

​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​រូប​នេះ​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ចំនួន​អ្នក​មក​លេង​កំសាន្ដ​ក្នុង​ព្រះរាជ​ពិ ធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​២០១៦​នេះ​ គឺ​បាន​កើនឡើង​ប្រហែលជា​ ៣០​ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុនៗ​។

​លោក​ ថោ​ង​ ខុន​៖​ «​ប្រហែល​ជាង​២​លាន​ ហើយ​ឆ្នាំ​នេះ​វា​ ៣​លាន​ កើន​ប្រហែលជា​៣០​ ភាគរយ​ »​។​

​បើ​តាម​លោក​ ថោ​ង​ ខុន​ ចំពោះ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទស្សនា​កំសាន្ដ​ក្នុង​ព្រះរាជ​ពិធី បុណ្យ​អុំទូក​នៅ​ឆ្នាំ​២០១៦​នេះ​គឺ​មាន​ប្រហែល​ចំនួន​ ១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃៗ​។

​ជាមួយ​គ្នា​នេះ​ឧត្តមសេនីយ៍​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គស្នងការ​រង​និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបា ល​ជាតិ​មាន​ប្រសាសន៍​ថា​ អំឡុង​ពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​បទល្មើស​ទូ​ទាំង​ប្រទេស​បាន​កើតឡើង​២៨​លើក​ ក្នុង​នោះ​សមត្ថកិច្ច​បង្ក្រាប​និង​ចាប់ខ្លួន​ចំនួន​ ៤០​នាក់​។​

​លោក​បាន​បញ្ជាក់​ដូចនេះ​ នៅ​ក្នុង​វិ​ដេ​អូ​សន្និសីទ​ខ្លី​មួយ​ ស្តី​ពី​របាយការណ៍​សន្តិសុខ​ទូ​ទាំង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​បុណ្យអុំទូក​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេធាវីលោក ថាច់ សេដ្ឋា រង់ចំាតុលាការបញ្ជូនសំណុំរឿងស៊ើបអង្កេតពន្លឿននីតិវិធីយ៉ាងអន្ទៈសារ

មេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា អនុប្រធានគ[...]

កម្ពុជាលើកបញ្ហាសំណល់ផ្លាស្ទិកជាប្រធានបទខណៈធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១

កម្ពុជាកំពុងរៀបចំកិច្ចប្រជុំវេទិកាថ្នាក់តំបន់[...]

ដើមឈើធំៗដែលក្រុមយុវជននិងព្រះសង្ឃបានបំបួសនៅតំបន់អារ៉ែងត្រូវកាប់បំផ្លាញជាបន្តបន្ទាប់

ភ្នំពេញ៖ ដើមឈើធំៗមួយចំនួនដែលក្រុមអ្នកស្រលាញ់ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x