ភ្នំពេញ៖ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនបានចាប់ផ្ដើមសន្ទនាគ្នាជាមួយយុវជនតាមបណ្ដាញសង្គមរបស់លោកក្នុងការលើកទឹកចិត្តឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នាខណៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងបិទបញ្ចប់នៅជាង១០ទៀតនេះ។
នៅលើបណ្ដាញសង្គមរបស់មេបក្សប្រឆាំងរូបនេះគេឃើញយុវជន និងពលករ កម្មករបានចូលទៅប ញ្ចេញមតិ ដោយពួកគេម្នាក់ៗនិយាយពីការប្ដេជ្ញាចិត្តទៅ ចុះឈ្មោះបោះឆ្នោត។
អ្នកបញ្ចេញបានសរសេរប្រហាក់ប្រហែលគ្នាអំពីសារសំខាន់ ចំពោះការមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលជាការផ្ដល់សិទ្ធិឱ្យមានការជ្រើសរើសតំណាងដោយកើតចេញពីការបោះឆ្នោត។ ជាមួយគ្នានេះ គេឃើញកម្មករនិងយុវជនបាននិយាថា គេបានចំណាយពេលថ្ងៃឈប់បុណ្យអុំទូកបានទៅចុះបោះឆ្នោតនៅស្រុកកំណើត។ រយៈពេលចុងក្រោយនេះលោក សម រង្ស៊ី បានផ្ញើសារជាច្រើនជំរុញឱ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាព្រោះថ្ងៃបិទបញ្ជីឈ្មោះនឹងចូលមកដល់នៅថ្ងៃទី២៩ ខាងមុខនេះ។
នៅសល់ ១៣ថ្ងៃទៀតប៉ុណ្ណោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងបិទបញ្ជីចុះឈ្មោះការបោះឆ្នោតដែលមកដល់ថ្ងៃពុធទី ១៦ខែវិច្ឆិកានេះអ្នកទៅចុះឈ្មោះបោះឆ្នោត បានជាង៧លាននាក់ ៕