en     km
en     km

យុវជន​ឆ្លើយឆ្លងជាមួយ​មេ​បក្ស​ប្រឆាំង​ខណៈ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជិត​បិទ​បញ្ចប់​

Share

ភ្នំពេញ៖​ប្រធាន​គណបក្សប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​បាន​ចាប់ផ្ដើម​សន្ទនា​គ្នា​ជាមួយ​យុវជន​តាម​បណ្ដាញ​សង្គម​របស់​លោក​ក្នុង​ការ​លើកទឹកចិត្ត​ឱ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បានគ្រប់​គ្នា​ខណៈ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​បិទ​បញ្ចប់​នៅ​ជាង​១០​ទៀត​នេះ​។​

ប្រភពពីហ្វេសប៊ុកលោក សម រង្ស៊ី
ប្រភពពីហ្វេសប៊ុកលោក សម រង្ស៊ី

​នៅ​លើ​បណ្ដាញ​សង្គម​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​គេ​ឃើញ​យុវជន​ និង​ពលករ​ កម្មករ​បាន​ចូល​ទៅ​ប ញ្ចេញមតិ​ ដោយ​ពួក​គេ​ម្នាក់ៗ​និយាយ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ទៅ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​អ្នក​បញ្ចេញ​បាន​សរសេរ​ប្រហាក់ប្រហែល​គ្នា​អំពី​សារសំខាន់​ ចំពោះ​ការ​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដែល​ជា​ការ​ផ្ដល់​សិទ្ធិ​ឱ្យ​មានការ​ជ្រើសរើស​តំណាង​ដោយ​កើត​ចេញពី​ការ​បោះ​ឆ្នោត​។​ ​ជាមួយ​គ្នា​នេះ​ គេ​ឃើញ​កម្មករ​និង​យុវជន​បាន​និ​យា​ថា​ គេ​បាន​ចំណាយពេល​ថ្ងៃ​ឈប់​បុណ្យអុំទូក​បាន​ទៅ​ចុះ​បោះ​ឆ្នោត​នៅ​ស្រុក​កំណើត​។​ ​រយៈពេល​ចុង​ក្រោយ​នេះ​លោក​ សម​ រ​ង្ស៊ី​ បាន​ផ្ញើ​សារ​ជា​ច្រើន​ជំរុញ​ឱ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​ព្រោះ​ថ្ងៃ​បិទ​បញ្ជី​ឈ្មោះ​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៩​ ខាង​មុខ​នេះ​។​

នៅ​សល់​ ១៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​បិទ​បញ្ជី​ចុះ​ឈ្មោះ​ការ​បោះ​ឆ្នោត​ដែល​មក​ដល់​ថ្ងៃ​ពុធ​ទី​ ១៦​ខែវិច្ឆិកា​នេះ​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បាន​ជាង​៧​លាន​នាក់​ ៕​

Share

Image
Image
Image