វ៉ាស៊ីនតោ៖ លោក Paul Ryan ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកបាននិយាយថាទោះបីជាប្រធា នាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ត្រាំ មានផែនការចាត់ការទៅលើជនអន្ដោប្រវេសន៍ដែលមករស់នៅក្នុងប្រទេសអាមេរិកក៏ដោយក៏គ្មានអ្នកណាអាចចាប់បង្ខំអោយពួកគេត្រឡប់ទៅវិញដែរ។
លោកប្រធានរដ្ឋសភាបានថ្លែងដូចនេះប្រាប់បណ្ដាញផ្សាយព័ត៌មានCNNបន្ទាប់ពីលោកទទួលបានព័ត៌ មានមកថាលោក ដូណាល់ត្រាំ មានផែនការអនុវត្តន៍ការចាប់បង្ខំជនអន្ដោប្រវេសន៍ត្រឡប់ទៅប្រទេសកំណើតពួកគេវិញ។
លោកបានអះអាងទៀតថាផែនការរបស់លោក ដូណាល់ត្រាំ មិនមែនជាច្បាប់នោះទេគឺមានន័យថា គេអនុវត្តអ្វីក៏ដោយត្រូវផ្អែកលើច្បាប់ជាមុនសិន ។
តែជាមួយគ្នានេះលោកបញ្ជាក់ថា គេត្រូវពិនិត្យមើលជនអន្ដោប្រវេសន៍ដោយខុសច្បាប់ ហើយជាប់បទ ឧក្រិដ្ឋនៅអាមេរិកដែលជនទាំងនេះគឺជាមុខសញ្ញានៃការចាប់បញ្ចូនត្រឡប់ទៅវិញ ។
កាលពីថ្ងៃម្សិលមិញលោក ដូណាល់ត្រាំ ដែលស្រង់មកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយថាជនអន្ដោប្រវេសន៍ដែលរស់នៅអាមេរិកជិត ២ម៉ឺននាក់ដែលជាប់បទឧក្រិដ្ឋនឹងត្រូវចាប់បញ្ចូនចេញពីអាមេរិកខណៈមនុស្ស៣លាននាក់ទៀតរស់នៅដោយខុសច្បាប់ក៏ត្រូវប្រឈមនឹងការប ណ្ដេញចេញផងដែរ៕ ប្រភព:CNN