អឺរ៉ុប៖ក្រុមរដ្ឋមន្ដ្រីការបរទេសសហភាពអឺរ៉ុបដែលបានជួបប្រជុំគ្នានៃទីក្រុងព្រុចហ្សែល បាននិយាយថា ដៃគូទំនាក់ទំនងរវាងអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ត្រាំ គឺនៅតែរឹងមាំ។ ក្រុមរដ្ឋមន្ដ្រីបាននិយាយទៀតថា រដ្ឋកាលរបស់លោក ដូណាល់ត្រាំ នឹងបង្កឱ្យមានភាពកក់ក្ដៅរឹងមាំដដែលជាមួយនិងសហភាពអឺរ៉ុប។
ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប Federica Mogherini បាននិយាយថា គេនៅរង់ចាំថា ការដឹកនាំរបស់រដ្ឋាភិបាលថ្មីអាមេរិកនឹងមានអ្វីផ្លាស់ប្ដូរចំពោះគោលនយោបាយសហភាពអឺរ៉ុប។ តែយ៉ាងនេះក្ដីលោកកំពុងតែរង់ចាំមើលការចូលកាន់តំណែងរបស់លោក ដូណាល់ត្រាំ។
នៅក្នុងយុទ្ធនាការរកសម្លេងឆ្នោតលោក ដូណាល់ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សសា ធារណរដ្ឋបានប្រលយពាក្យថា នឹងពិនិត្យមើលឡើងវិញចំពោះសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យទាំងអស់ជាមួយសហភាពអឺរ៉ុបជាពិសេស គឺវិស័យការពារជាតិជាមួយអង្គការណាតូ។
លោក ដូណាល់ត្រាំ ដែលធ្វើអោយរដ្ឋមន្ដ្រីការបរទេសសហភាពអឺរ៉ុបមានការភ្ញាក់ផ្អើលនោះដោយសារតែលោកបានសម្ដែងការចាប់អារម្មណ៍ងាកទៅរកប្រទេសរុស្ស៊ីឡើងវិញ៕
ប្រភព:BBC