en     km
en     km

សម្ដេច ​ហ៊ុន ​សែន ​ថា​ កម្ពុជា​មាន​មោទនភាព​បាន​រៀបចំ​បុណ្យអុំទូក​ដោយ​សុខ​សន្តិភាព

Share

​ភ្នំពេញ​៖​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​មោទនភាព​ចំពោះ​ជនរួមជាតិ​ដែល​កម្ពុជា​បាន​រៀបចំ​ពិធីបុណ្យ​អុំទូក​ដែល​ប្រព្រឹត្តិ​ទៅ​អស់​ពេល​២​ថ្ងៃ​កន្លងទៅ​ដែល​ប្រកបដោយ​ក្ដី​សប្បាយ​រីករាយ​ក្រៃ​លែង​សម្រាប់​ប្រជាពលរដ្ឋ​។​

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា

​ទន្ទឹម​នឹង​នេះ​ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​បង្ហាញ​ថា​ ព្រឹត្តិការណ៍​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ គឺជា​ការ​ស្ដែង​អោយ​កូនចៅ​ខ្មែរ​ និង​ភ្ញៀវ​ទេសចរណ៍​បរទេស​បានឃើញ​និង​បាន​ស្គាល់​នូវ​វប្បធម៌​ទំនៀម​ ទម្លាប់​នៃ​ពិធីបុណ្យ​ប្រពៃណី​ដ៏​ថ្លៃថ្លា​បំផុត​របស់​ជាតិខ្មែរ​។​

​សម្ដេច​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កដោយ​បញ្ជាក់​ថា​៖«​កម្ពុជា​ពិតជា​សំណាង​ខ្លាំង​ណាស់​ដែល​មាន​សុខ​សន្តិភាព​ពេញលេញ​ ដែល​ផ្តល់​ឱកាស​អោយ​ប្រទេស​យើង​បាន​ប្រារ​ព្ឋ​ធ្វី​ពិធីបុណ្យ​ដ៏​អធិកអធម​នេះ​»​។​

​តាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច​បញ្ជាក់​ថា​នៅ​រសៀល​ថ្ងៃនេះ​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នឹង​ដង្ហែ​ព្រះករុ ណា​ព្រះបាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ព្រះមហាក្សត្រ​ព្រះ​អង្គ​យាង​ទត​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​។​

​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ទស្សនា​  ព្រឹត្តិការណ៍​អុំទូក​នៅ​ថ្ងៃ​ទី​២​  ម្សិលមិញ​នេះ​មាន​ពលរដ្ឋ​មក​ចូលរួម​រវាង​ ៦០​ម៉ឺន​នាក់​ ទៅ​ ៧០​ម៉ឺន​។​ ក្នុង​ព្រឹត្តិការណ៍​បុណ្យអុំទូក​នេះ​ រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ ទាំង​ នគរបាល​ និង​កងរាជអាវុធហត្ថ​ជាង​មួយ​ម៉ឺន​នាក់​៕​

Share

Image
Image
Image