ប៉េកាំង៖ប្រទេសចិនបានសម្ដែងមរណទុក្ខ នៃមរណភាពស្ដ្រីម្នាក់គឺអ្នកស្រី Yu Xu ដែលជាស្ដ្រីបើកបរយន្ដហោះដំបូងគេដែលបានស្លាប់ក្នុងអំឡុងនៃការហ្វឹកហ្វឺនកាលពីថ្ងៃសៅរ៍ ទី១២ វិច្ឆិកា។
លោកស្រី Yu Xu បានបើកយន្ដហោះក្នុងអំឡុងពេលហាត់ហ្វឹកហ្វឺនដោយប៉ះទង្គិចជាមួយយន្ដហោះមួយទៀតដែលបណ្ដាលឱ្យផ្ទុះយន្ដហោះ ធ្លាក់នៅលើវាលស្រែមួយកន្លែងនៃខេត្ត ទីបេ ប្រទេសចិន។
អ្នកនាំពាក្យកងទ័ពអាកាសប្រទេសចិនលោក Shen Jinke បាននិយាយថា៖«យើងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់នាង Yu Xu» ។
តាមប្រភពរបស់បណ្ដាញផ្សាយព័ត៌មាន BBC យន្ដហោះមួយទៀតដែលបើកប៉ះទង្គិចយន្ដហោះរបស់នាងនោះគឺផ្ទុកមនុស្ស ៣៥នាក់ ប៉ុន្ដែពួកគេមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ។
នាង Yu Xu បានក្លាយជាអ្នកបើកយន្ដហោះចម្បាំង J-10 តាំងពីឆ្នាំ ២០០៥ ។ ស្ដ្រីរូបនេះ ជាអ្នកបើកបរយន្ដហោះម្នាក់ក្នុងចំណោមស្ដ្រី ៤នាក់ទៀតដែលមានទេពកោសល្យខ្ពស់ជាងគេក្នុងការបើកបរយន្ដ ហោះប្រភេទប្រតិកម្មដែលមានល្បឿនលឿនបំផុត៕