en     km
en     km

ប្រទេស​ចិន​ប្រកាស​កាន់​ទុក​ស្ដ្រី​ម្នាក់​បើក​យន្ដហោះ​ចម្បាំង​ស្លាប់​ដោយ​ឧបទ្ទវហេតុ​បុក​គ្នា​

Share

​ប៉េ​កាំ​ង​៖​ប្រទេស​ចិន​បាន​សម្ដែង​មរណទុក្ខ​ នៃ​មរណភាព​ស្ដ្រី​ម្នាក់​គឺ​អ្នកស្រី​ Yu​ Xu​ ដែល​ជា​ស្ដ្រី​បើកបរ​យន្ដហោះ​ដំបូងគេ​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​នៃ​ការ​ហ្វឹកហ្វឺន​កាលពី​ថ្ងៃ​សៅរ៍​ ទី​១២​ វិច្ឆិកា​។​

អ្នកស្រី​ Yu​ Xu​ អ្នកបើកបរយន្ដហោះចម្បាំរបស់ប្រទេចិនដែលបានស្លាប់
អ្នកស្រី​ Yu​ Xu​ អ្នកបើកបរយន្ដហោះចម្បាំរបស់ប្រទេចិនដែលបានស្លាប់

​លោកស្រី​ Yu​ Xu​ បាន​បើក​យន្ដហោះ​ក្នុងអំឡុងពេល​ហាត់​ហ្វឹកហ្វឺន​ដោយ​ប៉ះទង្គិច​ជាមួយ​យន្ដហោះ​មួយទៀត​ដែល​បណ្ដាល​ឱ្យ​ផ្ទុះ​យន្ដហោះ​ ធ្លាក់​នៅ​លើ​វាលស្រែ​មួយ​កន្លែង​នៃ​ខេត្ត​ ទី​បេ​ ប្រទេស​ចិន​។​

​អ្នកនាំពាក្យ​កងទ័ពអាកាស​ប្រទេស​ចិន​លោក​ Shen​ Jinke​ បាន​និយាយ​ថា​៖«​យើង​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​នាង​ Yu​ Xu»​ ។​

អ្នកស្រី​ Yu​ Xu​
អ្នកស្រី​ Yu​ Xu​

​តាម​ប្រភព​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ យន្ដហោះ​មួយទៀត​ដែល​បើក​ប៉ះទង្គិច​យន្ដហោះ​របស់​នាង​នោះ​គឺ​ផ្ទុក​មនុស្ស​ ៣៥​នាក់​ ប៉ុន្ដែ​ពួក​គេ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះ​ទេ​ ។​

​នាង​ Yu​ Xu​ បាន​ក្លាយជា​អ្នក​បើក​យន្ដហោះ​ចម្បាំង​ J-10​ តាំងពី​ឆ្នាំ​ ២០០៥​ ។​ ស្ដ្រី​រូប​នេះ​ ជា​អ្នកបើកបរ​យន្ដហោះ​ម្នាក់​ក្នុង​ចំណោម​ស្ដ្រី​ ៤​នាក់​ទៀត​ដែល​មាន​ទេព​កោសល្យ​ខ្ពស់​ជាងគេ​ក្នុង​ការ​បើកបរ​យន្ដ ហោះ​ប្រភេទ​ប្រតិកម្ម​ដែល​មាន​ល្បឿន​លឿន​បំផុត​៕

Share

Image
Image
Image