en     km
en     km

បទ​សម្ភាសន៍​៖​ប្រវត្តិ​ពិធីបុណ្យ​អុំទូក​និង​អកអំបុក​សំពះ​ព្រះ​ខែ​នៅ​ដែនដី​កម្ពុជា​ក្រោម​(មានសំឡេង)

Share

​ភ្នំពេញ៖លោក​ សឺ​ន​ ជុំ​ជួន​ នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​ និង​អភិ វឌ្ឍន៍​មាន​ប្រសា​ស​ថា​ ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៦​ដែល​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ខេត្ត​នានា​ទូ​ទាំង​ដែនដី​កម្ពុជា​ក្រោម​ បាន​ប្រារព្ធ​នេះ​មានឈ្មោះ​ថា​ “​អំណរ​បុណ្យ​អកអំបុក​”​។​

លោក សឺន ជុំជួន នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍។រូបខាងឆ្វេង ប្រភពពី៖ សំឡេងកម្ពុជាក្រោម
លោក សឺន ជុំជួន នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ រូបខាងឆ្វេង ប្រភពពី៖ គេហទំព័រ សំឡេងកម្ពុជាក្រោម

​តាម​លោក​ សឺ​ន​ ជុំ​ជួន​ នៅ​ក្នុង​ពិធី​ “​បុណ្យ​អកអំបុក​”​ នេះ​ ពលរដ្ឋ​ខ្មែរក្រោម​បាន​រៀបចំ​នូវ​កម្មវិធី​មួយ​ចំនួ ន​ដូច​ជា​ ពិធី​ប្រណាំង​ទូកង​ ពិធី​បង្ហោះគោម​ និង​ពិធី​តាំងពិព័រណ៍​វប្បធម៌​ខ្មែរក្រោម​ជាដើម​។​ ក្រៅពី​នេះ​នៅ​តាម​វត្ត​អារាម​ ពលរដ្ឋ​កម្ពុជា​ក្រោម​ ក៏​បាន​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​សម្ដែងធម៌​ទេសនា​ផង​ដែរ​ ។​

​តាម​ការ​បញ្ជាក់​ពី​នាយ​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​រូប​នេះ​នៅ​ក្នុង​ពិធី​“​បុណ្យ​អកអំបុក​”​ នេះ​ក្រុម​ទូកង​តំណាង​ឲ្យ​ខេត្ត​នានា​នៅ​ដែនដី​កម្ពុជា​ក្រោម​ នឹង​មក​ជួបជុំ​គ្នា​ប្រណាំង​នៅ​ខេត្ត​ចំនួន​ ២​ គឺ​ខេត្ត​ព្រះ​ត្រពាំង​ និង​ខេត្ត​ឃ្លាំង​។​

​ពលរដ្ឋ​ខ្មែរក្រោម​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​អកអំបុក​ លយប្រទីប​ សំពះ​ព្រះ​ខែ​ និង​បង្ហោះគោម​នៅ​តាម​វត្ត​អាម​រាម​ និង​ទី​កម្សាន្ត​នានា​នៅ​ថ្ងៃ​១៥​ កើត​ ខែ​ក​ក្ដិត​ រៀង​រាល់​ឆ្នាំ​ ទៅ​តាម​ប្រណី​ជាតិ​មិន​ដែល​អាក់ខាន​ឡើយ​បើ​ទោះបី​បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ខ្មែរក្រោម​កំពុង​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀត ណាម​យ៉ា​ណា​ក៏​ដោយ​។​

​ដើម្បី​ជ្រាប​សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​កញ្ញា​ ជុំ​ ជោគ​ ជាតា​ និង​លោក​ សឺ​ន​ ជុំ​ជួន​ ដូច​តទៅ​៖​

 

Share

ព័ត៌មានទាក់ទង

Image